Check out the new design

Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica * - Índice de traducciones

XML CSV Excel API
Please review the Terms and Policies

Traducción de significados Capítulo: Al-Mulk   Versículo:
وَأَسِرُّواْ قَوۡلَكُمۡ أَوِ ٱجۡهَرُواْ بِهِۦٓۖ إِنَّهُۥ عَلِيمُۢ بِذَاتِ ٱلصُّدُورِ
ហើយចូរពួកអ្នកលាក់បាំងនូវពាក្យសំដីរបស់ពួកអ្នក ឬពួកអ្នកលាតត្រដាងវាចុះ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវអ្វី ដែលមាននៅក្នុងចិត្ដ។
Las Exégesis Árabes:
أَلَا يَعۡلَمُ مَنۡ خَلَقَ وَهُوَ ٱللَّطِيفُ ٱلۡخَبِيرُ
តើម្ចាស់ដែលបានបង្កើត(អ្វីៗទាំងអស់)មិនបានដឹងទេឬ? ហើយទ្រង់គឺជាអ្នកដែលទន់ភ្លន់ ដឹងជ្រួតជ្រាបបំផុត។
Las Exégesis Árabes:
هُوَ ٱلَّذِي جَعَلَ لَكُمُ ٱلۡأَرۡضَ ذَلُولٗا فَٱمۡشُواْ فِي مَنَاكِبِهَا وَكُلُواْ مِن رِّزۡقِهِۦۖ وَإِلَيۡهِ ٱلنُّشُورُ
ទ្រង់ជាអ្នកដែលបានបង្កើតផែនដីឱ្យមានភាពងាយស្រួល សម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកធ្វើដំណើរគ្រប់ទិសទីនៅលើវា ហើយចូរពួកអ្នកបរិភោគអំពីលាភសក្ការៈរបស់ទ្រង់ចុះ។ ហើយការ រស់ឡើងវិញ(ដើម្បីជំនុំជំរះ)គឺឆ្ពោះទៅរកទ្រង់តែមួយគត់។
Las Exégesis Árabes:
ءَأَمِنتُم مَّن فِي ٱلسَّمَآءِ أَن يَخۡسِفَ بِكُمُ ٱلۡأَرۡضَ فَإِذَا هِيَ تَمُورُ
តើពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើមេឃ ក្នុងករណីដែលទ្រង់នឹងធ្វើឱ្យផែនដីស្រូបយកពួកអ្នកខណៈដែលវា កំពុងរញ្ជួយឬ?
Las Exégesis Árabes:
أَمۡ أَمِنتُم مَّن فِي ٱلسَّمَآءِ أَن يُرۡسِلَ عَلَيۡكُمۡ حَاصِبٗاۖ فَسَتَعۡلَمُونَ كَيۡفَ نَذِيرِ
ឬមួយពួកអ្នកគិតថាមានសុវត្ថិភាពពីម្ចាស់ដែលនៅលើ មេឃក្នុងករណីដែលទ្រង់នឹងបញ្ជូនព្យុះថ្មទៅលើពួកអ្នកឬ? ដូចេ្នះ ពួកអ្នកនឹងដឹងថា តើការព្រមានរបស់យើងយ៉ាងដូចមេ្ដច?
Las Exégesis Árabes:
وَلَقَدۡ كَذَّبَ ٱلَّذِينَ مِن قَبۡلِهِمۡ فَكَيۡفَ كَانَ نَكِيرِ
ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានបដិសេធ (នឹងបណ្ដាអ្នកនាំសារ)ដែរ។ ដូចេ្នះតើទារុណកម្មរបស់យើង(ចំពោះ ពួកគេ)យ៉ាងដូចមេ្ដច?
Las Exégesis Árabes:
أَوَلَمۡ يَرَوۡاْ إِلَى ٱلطَّيۡرِ فَوۡقَهُمۡ صَٰٓفَّٰتٖ وَيَقۡبِضۡنَۚ مَا يُمۡسِكُهُنَّ إِلَّا ٱلرَّحۡمَٰنُۚ إِنَّهُۥ بِكُلِّ شَيۡءِۭ بَصِيرٌ
តើពួកគេមិនបានសម្លឹងមើលសត្វដែលហើរត្រដាងស្លាប និងក្ដោបស្លាបរបស់ពួកវានៅពីលើពួកគេទេឬ? គ្មានអ្នកណាអាច ទ្រពួកវា(មិនឱ្យធ្លាក់)ក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះឡើយ។ ពិតប្រាកដណាស់ ទ្រង់មហាឃើញនូវអ្វីៗទាំងអស់។
Las Exégesis Árabes:
أَمَّنۡ هَٰذَا ٱلَّذِي هُوَ جُندٞ لَّكُمۡ يَنصُرُكُم مِّن دُونِ ٱلرَّحۡمَٰنِۚ إِنِ ٱلۡكَٰفِرُونَ إِلَّا فِي غُرُورٍ
តើមានអ្នកណាដែលជាបក្សពួករបស់ពួកអ្នកអាចជួយពួក អ្នកក្រៅពីម្ចាស់ដ៏មហាសប្បុរសនោះ? ពួកដែលគ្មានជំនឿគ្មានអ្វី ក្រៅពីស្ថិតនៅក្នុងការបោកប្រាស់(របស់ស្ហៃតន)នោះឡើយ។
Las Exégesis Árabes:
أَمَّنۡ هَٰذَا ٱلَّذِي يَرۡزُقُكُمۡ إِنۡ أَمۡسَكَ رِزۡقَهُۥۚ بَل لَّجُّواْ فِي عُتُوّٖ وَنُفُورٍ
តើមានអ្នកណាដែលជាអ្នកផ្ដល់លាភសក្ការៈដល់ពួកអ្នក ប្រសិនបើទ្រង់ផ្ដាច់លាភសក្ការៈរបស់ទ្រង់នោះ? ផ្ទុយទៅវិញ ពួក គេនៅតែស្ថិតនៅក្នុងភាពចចេសរឹងរូស និងគេចចេញពីការពិត ដដែល។
Las Exégesis Árabes:
أَفَمَن يَمۡشِي مُكِبًّا عَلَىٰ وَجۡهِهِۦٓ أَهۡدَىٰٓ أَمَّن يَمۡشِي سَوِيًّا عَلَىٰ صِرَٰطٖ مُّسۡتَقِيمٖ
ដូចេ្នះ តើអ្នកដែលដើរឱនមុខរបស់គេ(មិនដឹងទិសដៅ) ទទួលបានការចង្អុលបង្ហាញជាង ឬមួយអ្នកដែលដើរត្រង់(ដឹងទិស ដៅច្បាស់លាស់)នៅលើមាគ៌ាដ៏ត្រឹមត្រូវ?
Las Exégesis Árabes:
قُلۡ هُوَ ٱلَّذِيٓ أَنشَأَكُمۡ وَجَعَلَ لَكُمُ ٱلسَّمۡعَ وَٱلۡأَبۡصَٰرَ وَٱلۡأَفۡـِٔدَةَۚ قَلِيلٗا مَّا تَشۡكُرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់ជាអ្នកដែលបាន បង្កើតពួកអ្នក ហើយទ្រង់បានធ្វើឱ្យពួកអ្នកស្ដាប់ឮ និងមើលឃើញ និងមានបេះដូង(ចេះគិតពិចារណា)។ អ្វីដែលពួកអ្នកថ្លែងអំណរគុណគឺតិចតួចបំផុត។
Las Exégesis Árabes:
قُلۡ هُوَ ٱلَّذِي ذَرَأَكُمۡ فِي ٱلۡأَرۡضِ وَإِلَيۡهِ تُحۡشَرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ទ្រង់តែមួយគត់គឺជាអ្នក ដែលបង្កើតពួកអ្នកឱ្យមានជីវិតនៅលើផែនដី ហើយពួកអ្នកនឹងត្រូវ ប្រមូលផ្ដុំទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
Las Exégesis Árabes:
وَيَقُولُونَ مَتَىٰ هَٰذَا ٱلۡوَعۡدُ إِن كُنتُمۡ صَٰدِقِينَ
ហើយពួកគេ(ពួកប្រឆាំង)និយាយថាៈ តើថ្ងៃសន្យានេះ (បរលោក)នៅពេលណា? ប្រសិនបើពួកអ្នកជាអ្នកនិយាយពិត មែននោះ។
Las Exégesis Árabes:
قُلۡ إِنَّمَا ٱلۡعِلۡمُ عِندَ ٱللَّهِ وَإِنَّمَآ أَنَا۠ نَذِيرٞ مُّبِينٞ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ការដឹង (ពីថ្ងៃបរលោក)គឺមានតែអល់ឡោះ។ ហើយជាការពិតណាស់ ខ្ញុំគ្រាន់តែជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ប៉ុណ្ណោះ។
Las Exégesis Árabes:
 
Traducción de significados Capítulo: Al-Mulk
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - Traducción Jemer - Asociación para el Desarrollo de la Comunidad Islámica - Índice de traducciones

Publicado por la Asociación para el Desarrollo de la Comunidad Islámica Camboyana.

Cerrar