Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Índice de traducciones


Traducción de significados Versículo: (12) Capítulo: Sura Ar-Ra'd
هُوَ ٱلَّذِي يُرِيكُمُ ٱلۡبَرۡقَ خَوۡفٗا وَطَمَعٗا وَيُنشِئُ ٱلسَّحَابَ ٱلثِّقَالَ
ហើយទ្រង់គឺជាអ្នកដែលបង្ហាញឲ្យពួកអ្នក(ឱមនុស្សលោក)បានឃើញផ្លេកបន្ទោរ ដោយធ្វើឲ្យពួកអ្នកមានទាំងភាពភ័យខ្លាចអំពីផ្គរន្ទះ និងមានក្តីសង្ឃឹមពីការមានភ្លៀងធ្លាក់។ ហើយទ្រង់គឺជាអ្នកដែលបានបង្កើតពពកដែលពេញទៅដោយទឹកភ្លៀងយ៉ាងច្រើន។
Las Exégesis Árabes:
Beneficios de los versículos de esta página:
• عظيم مغفرة الله وحلمه عن خطايا بني آدم، فهم يستكبرون ويَتَحَدَّوْنَ رسله وأنبياءه، ومع هذا يرزقهم ويعافيهم ويحلم عنهم.
• ភាពធំធេងនៃការសណ្តោសប្រណីរបស់អល់ឡោះ និងភាពទន់ភ្លន់របស់ទ្រង់ចំពោះទោសកំហុសរបស់កូនចៅអាហ្ទាំ(មនុស្សលោក)។ ពិតណាស់ ពួកគេក្អេងក្អាង ហើយប្រឆាំងនឹងបណ្តាអ្នកនាំសារ និងបណ្តាព្យាការីៗទាំងឡាយរបស់ទ្រង់ តែជាមួយគ្នានេះ ទ្រង់នៅតែប្រទានលាភសក្ការៈដល់ពួកគេ សណ្តោសប្រណីដល់ពួកគេ និងទន់ភ្លន់ចំពោះពួកគេដដែល។

• سعة علم الله تعالى بما في ظلمة الرحم، فهو يعلم أمر النطفة الواقعة في الرحم، وصَيْرُورتها إلى تخليق ذكر أو أنثى، وصحته واعتلاله، ورزقه وأجله، وشقي أو سعيد، فعلمه بها عام شامل.
• ភាពទូលំទូលាយនៃចំណេះដឹងរបស់អល់ឡោះជាម្ចាស់ចំពោះអ្វីដែលមាននៅក្នុងភាពងងឹតនៃស្បូន ហើយទ្រង់ដឹងពីការបង្កកំណើតដែលកើតឡើងនៅក្នុងស្បូនស្ត្រី និងការវិវឌ្ឍនៃគភ៌ជាទៅជាភេទប្រុស ឬភេទស្រី មានសុខភាពល្អ ឬមានជំងឺ ដឹងពីលាភសក្ការៈរបស់គេ អាយុជីវិតរបស់គេ មានសុភមង្គល ឬអពមង្គល ពោលគឺការដឹងរបស់ទ្រង់ចំពោះបញ្ហានេះ គឺគ្របដណ្តប់ទាំងអស់តែម្តង។

• عظيم عناية الله ببني آدم، وإثبات وجود الملائكة التي تحرسه وتصونه وغيرهم مثل الحَفَظَة.
• ភាពធំធេងនៃការការពាររបស់អល់ឡោះចំពោះកូនចៅអាហ្ទាំ(មនុស្សលោក) និងការទទួលស្គាល់ពីវត្តមាននៃពពួកម៉ាឡាអ៊ីកាត់ដែលកាពារពួកគេប្រៀបដូចជាអង្គរក្សការពារម្នាក់។

• أن الله تعالى يغير حال العبد إلى الأفضل متى ما رأى منه اتباعًا لأسباب الهداية، فهداية التوفيق منوطة باتباع هداية البيان.
• អល់ឡោះជាម្ចាស់ទ្រង់ផ្លាស់ប្តូរស្ថានភាពនៃបម្រើរបស់ទ្រង់ឲ្យល្អប្រសើរជាងមុននៅពេលណាដែលទ្រង់ឃើញថា គេបានដើរតាមមូលហេតុនានាដែលនាំឲ្យទទួលបានការចង្អុលបង្ហាញ។ ហើយការទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវនោះ គឺអាស្រ័យលើការដើរតាមការណែនាំ។

 
Traducción de significados Versículo: (12) Capítulo: Sura Ar-Ra'd
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم - Índice de traducciones

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Cerrar