Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Índice de traducciones


Traducción de significados Versículo: (15) Capítulo: Sura Ar-Ra'd
وَلِلَّهِۤ يَسۡجُدُۤ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِ طَوۡعٗا وَكَرۡهٗا وَظِلَٰلُهُم بِٱلۡغُدُوِّ وَٱلۡأٓصَالِ۩
ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់និងអ្នកដែលនៅលើផែនដីបានលំឱនកាយស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយពួកគេមានភាពស្មើគ្នាចំពោះរឿងនេះ មិនថាជាអ្នកមានជំនឿ ឬជាអ្នកគ្មានជំនឿនោះឡើយ គ្រាន់តែអ្នកមានជំនឿ ពួកគេលំឱកាយស៊ូជោតចំពោះទ្រង់ដោយស្ម័គ្រចិត្ត ឯអ្នកគ្មានជំនឿវិញ ពួកគេលំឱនកាយស៊ូជោតដោយមិនពេញចិត្តប៉ុណ្ណោះ។ ហើយលក្ខណៈធម្មជាតិរបស់ពួកគេ គឺបានឲ្យពួកគេទោទន់ទៅកាន់ការឱនលំទោនចំពោះទ្រង់ដោយស្ម័គ្រចិត្ត។ ហើយស្រមោលនៃម៉ាខ្លូកទាំងអស់ ក៏បានឱនលំទោន(ស៊ូជោត)ចំពោះទ្រង់ទាំងនៅពេលព្រឹក និងពេលល្ងាចផងដែរ។
Las Exégesis Árabes:
Beneficios de los versículos de esta página:
• بيان ضلال المشركين في دعوتهم واستغاثتهم بغير الله تعالى، وتشبيه حالهم بحال من يريد الشرب فيبسط يده للماء بلا تناول له، وليس بشارب مع هذه الحالة؛ لكونه لم يتخذ وسيلة صحيحة لذلك.
• បញ្ជាក់ពីភាពវង្វេងរបស់ពួកមុស្ហរីគីនចំពោះការបួងសួង និងការសុំឲ្យជួយរបស់ពួកគេពីអ្នកដទៃក្រៅពីអល់ឡោះ ដែលស្ថានភាពរបស់ពួកគេប្រៀបបាននឹងអ្នកដែលចង់ផឹកទឹក ហើយគេក៏លាដៃទាំងពីររបស់គេទៅរកទឹក ដោយពួកគេមិនបានទទួលទឹកនោះមកបរិភោគនោះឡើយ ហើយពួកគេក៏មិនអាចផឹកទឹកនោះដែរ ដោយសារតែគេបានជ្រើសយកវិធីសាស្រ្ត ឬមធ្យោបាយដែលមិនត្រឹមត្រូវដើម្បីបានទឹកផឹក។

• أن من وسائل الإيضاح في القرآن: ضرب الأمثال وهي تقرب المعقول من المحسوس، وتعطي صورة ذهنية تعين على فهم المراد.
• ពិតណាស់ ក្នុងចំណោមវិធីសាស្ត្រនៃការពន្យល់បកស្រាយនៅក្នុងគម្ពីរគួរអាននោះ គឺការលើកជាឧទាហរណ៍មកបញ្ជាក់ ព្រោះការធ្វើដូចនេះ ងាយនឹងឲ្យអារម្មណ៍គេអាចទទួលយកបាន និងផ្តល់នូវរូបភាពច្បាស់មួយដែលជួយឲ្យគេយល់ពីគោលបំណងនោះបាន។

• إثبات سجود جميع الكائنات لله تعالى طوعًا، أو كرهًا بما تمليه الفطرة من الخضوع له سبحانه.
• ទទួលស្គាល់ពីការឱនស៊ូជោតរបស់គ្រប់ភាវៈទាំងអស់ចំពោះអល់ឡោះជាម្ចាស់ដោយស្ម័គ្រចិត្ត ឬមិនស្ម័គ្រចិត្ត ដោយសារតែលក្ខណៈដែលមានពីធម្មជាតិរបស់គេ គឺទោរទន់ទៅកាន់ការឱនលំទនចំពោះអល់ឡោះជាម្ចាស់។

 
Traducción de significados Versículo: (15) Capítulo: Sura Ar-Ra'd
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم - Índice de traducciones

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Cerrar