Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Índice de traducciones


Traducción de significados Versículo: (3) Capítulo: Sura Al-Anbiyaa
لَاهِيَةٗ قُلُوبُهُمۡۗ وَأَسَرُّواْ ٱلنَّجۡوَى ٱلَّذِينَ ظَلَمُواْ هَلۡ هَٰذَآ إِلَّا بَشَرٞ مِّثۡلُكُمۡۖ أَفَتَأۡتُونَ ٱلسِّحۡرَ وَأَنتُمۡ تُبۡصِرُونَ
ពួកគេស្តាប់វា(គម្ពីរគួរអាន)ទាំងដែលដួងចិត្តរបស់ពួកគេព្រងើយកន្តើយចំពោះវា។ ហើយពួកដែលបំពានដោយការប្រឆាំងនោះបាននិយាយខ្សឹបខ្សៀវគ្នាដោយស្ងាត់ៗថាៈ តើអ្នក(ព្យាការីមូហាំម៉ាត់)ដែលអះអាងថា ខ្លួនគេជាអ្នកនាំសារនេះ គ្មានអ្វីក្រៅតែពីជាមនុស្សធម្មតាដូចពួកអ្នកដែលគ្មានអ្វីពិសេសលើសពួកអ្នកនោះឬ? ហើយចំពោះមន្តអាគមដែលគេបាននាំវាមកនេះ តើពួកអ្នកដើរតាមគេឬ ខណៈដែលពួកអ្នកដឹងថា គេក៏ជាមនុស្សលោកធម្មតាដូចពួកអ្នក ហើយអ្វីដែលគេនាំមកនោះគឺជាមន្តអាគមនោះ?
Las Exégesis Árabes:
Beneficios de los versículos de esta página:
• قُرْب القيامة مما يستوجب الاستعداد لها.
• ថ្ងៃបរលោកកាន់តែជិតឈានមកដល់ដែលចាំបាច់ត្រូវតែត្រៀមខ្លួនសម្រាប់វា។

• انشغال القلوب باللهو يصرفها عن الحق.
• ការធ្វើឲ្យដួងចិត្តរវល់នឹងការលេងសើច នឹងធ្វើឲ្យវាងាកចេញពីការពិត។

• إحاطة علم الله بما يصدر من عباده من قول أو فعل.
• ការដឹងរបស់អល់ឡោះជាម្ចាស់គ្រប់ដណ្តប់ទៅលើអ្វីទាំងអស់ដែលចេញពីខ្ញុំបម្រើរបស់ទ្រង់ មិនថាពាក្យសម្តី ឬទង្វើ។

• اختلاف المشركين في الموقف من النبي صلى الله عليه وسلم يدل على تخبطهم واضطرابهم.
• ការខ្វែងគំនិតគ្នារបស់ពួកមុស្ហរីគីនអំពីគោលជំហររបស់ពួកគេចំពោះព្យាការីមូហាំម៉ាត់នោះបង្ហាញថា ពួកគេមានភាពស្រពេចស្រពិល មិនច្បាស់លាស់។

• أن الله مع رسله والمؤمنين بالتأييد والعون على الأعداء.
• ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់នៅជាមួយបណ្តាអ្នកនាំសាររបស់ទ្រង់ និងបណ្តាអ្នកដែលមានជំនឿ តាមរយៈការពង្រឹង និងការជួយពួកគេឲ្យយកឈ្នះលើសត្រូវ។

• القرآن شرف وعز لمن آمن به وعمل به.
• គម្ពីរគួរអាន គឺជាភាពខ្ពង់ខ្ពស់ និងជាភាពខ្លាំងក្លាសម្រាប់ជនណាដែលមានជំនឿចំពោះវា និងអនុវត្តតាមអ្វីដែលមានក្នុងវា។

 
Traducción de significados Versículo: (3) Capítulo: Sura Al-Anbiyaa
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم - Índice de traducciones

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Cerrar