Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Índice de traducciones


Traducción de significados Versículo: (116) Capítulo: Sura Al-‘Imrán
إِنَّ ٱلَّذِينَ كَفَرُواْ لَن تُغۡنِيَ عَنۡهُمۡ أَمۡوَٰلُهُمۡ وَلَآ أَوۡلَٰدُهُم مِّنَ ٱللَّهِ شَيۡـٔٗاۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
ពិតប្រាកដណាស់ ពួកដែលគ្មានជំនឿនឹងអល់ឡោះនិងបណ្តាអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ ទ្រព្យសម្បត្តិរបស់ពួកគេនិងកូនចៅរបស់ពួកគេមិនអាចការពារពួកគេពីអល់ឡោះជាម្ចាស់បន្តិចណាឡើយ។ វាមិនអាចរារាំងពួកគេអំពីទណ្ឌកម្មរបស់ទ្រង់នោះទេ ហើយក៏មិនអាចទាក់ទាញក្តីមេត្តាករុណារបស់ទ្រង់បានដែរ។ ផ្ទុយទៅវិញ គឺវាកាន់តែបន្ថែមនូវទណ្ឌកម្ម និងការសោកស្តាយថែមទៀតដល់ពួកគេ ហើយពួកទាំងនោះហើយគឺជាពួកឋាននរកដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
Las Exégesis Árabes:
Beneficios de los versículos de esta página:
• نَهْي المؤمنين عن موالاة الكافرين وجَعْلهم أَخِلّاء وأصفياء يُفْضَى إليهم بأحوال المؤمنين وأسرارهم.
• ហាមឃាត់បណ្តាអ្នកដែលមានជំនឿមិនឲ្យយកពួកគ្មានជំនឿធ្វើជាមេដឹកនាំ និងហាមយកពួកគេធ្វើជាមិត្តភក្តិជិតស្និទ្ធ ដោយប្រាប់ពីស្ថានភាពរបស់បណ្តាអ្នកមានជំនឿនិងអាថ៌កំបាំងរបស់ពួកគេដល់គ្មានជំនឿទាំងនោះ។

• من صور عداوة الكافرين للمؤمنين فرحهم بما يصيب المؤمنين من بلاء ونقص، وغيظهم إن أصابهم خير.
• ក្នុងចំណោមរូបភាពនៃភាពជាសត្រូវរបស់ពួកគ្មានជំនឿមកចំពោះបណ្តាអ្នកមានជំនឿនោះ គឺពួកគេសប្បាយរីករាយនៅពេលដែលបណ្តាអ្នកមានជំនឿទទួលរងនូវការសាកល្បង និងភាពខ្វះខាត ហើយពួកគេខឹងសម្បារ(មិនសប្បាយចិត្ត)ប្រសិនបើពួកអ្នកមានជំនឿទទួលបាននូវប្រការល្អផ្សេងៗ។

• الوقاية من كيد الكفار ومكرهم تكون بالصبر وعدم إظهار الخوف، ثم تقوى الله والأخذ بأسباب القوة والنصر.
• ការការពារពីល្បិចកលរបស់ពួកគ្មានជំនឿនិងឧបាយកលរបស់ពួកគេ គឺតាមរយៈការអត់ធ្មត់ និងមិនត្រូវសម្ដែងនូវការភ័យខ្លាចឲ្យពួកគេបានឃើញឡើយ។ បន្ទាប់មក ត្រូវកោតខ្លាចអល់ឡោះ និងប្រកាន់យកនូវមូលហេតុផ្សេងៗដែលនាំមកនូវភាពខ្លាំងក្លា និងទទួលជោគជ័យ ។

 
Traducción de significados Versículo: (116) Capítulo: Sura Al-‘Imrán
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم - Índice de traducciones

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Cerrar