Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم * - Índice de traducciones


Traducción de significados Versículo: (86) Capítulo: Sura Al-An'aam
وَإِسۡمَٰعِيلَ وَٱلۡيَسَعَ وَيُونُسَ وَلُوطٗاۚ وَكُلّٗا فَضَّلۡنَا عَلَى ٱلۡعَٰلَمِينَ
ហើយក៏ដូចគ្នាដែរ យើងក៏បានចង្អុលបង្ហាញ(មាគ៌ាត្រឹមត្រូវ)ដល់ព្យាការីអ៊ីស្មាអេល ព្យាការីអិលយ៉ាសាក់ ព្យាការីយូនុស និងព្យាការីលូត។ ហើយពួកគេម្នាក់ៗគ្នាសុទ្ធតែជាព្យាការីទាំងអស់ ហើយព្យាការីទាំងអស់នេះដឹកនាំដោយព្យាការីមូហាំម៉ាត់។ ហើយយើងបានលើកតម្កើងអ្នកទាំងនោះឱ្យខ្ពង់ខ្ពស់ជាងគេទាំងអស់លើពិភពលោកទាំងមូល។
Las Exégesis Árabes:
Beneficios de los versículos de esta página:
• من فضائل التوحيد أنه يضمن الأمن للعبد، خاصة في الآخرة حين يفزع الناس.
• ក្នុងចំណោមឧត្តមភាពនៃការមានជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយគត់(ឯកទេពនិយម) គឺធ្វើឲ្យខ្ញុំបម្រើរបស់អល់ឡោះទទួលបាននូវសុខសន្តិភាព ជាពិសេសនៅក្នុងថ្ងៃបរលោក ខណៈពេលដែលមនុស្សលោកមានភាពភ័យស្លន់ស្លោ។

• تُقَرِّر الآيات أن جميع من سبق من الأنبياء إنما بَلَّغوا دعوتهم بتوفيق الله تعالى لا بقدرتهم.
• បណ្ដាវាក្យខណ្ឌទាំងនោះបានទទួលស្គាល់ថា ពិតណាស់បណ្ដាព្យាការីមុនៗទាំងអស់ ពួកគេបានផ្សព្វផ្សាយនូវការអំពាវនាវរបស់ពួកគេដោយមានការចង្អុលបង្ហាញពីអល់ឡោះ មិនមែនដោយសារសមត្ថភាពរបស់ពួកគេនោះទេ។

• الأنبياء يشتركون جميعًا في الدعوة إلى توحيد الله تعالى مع اختلاف بينهم في تفاصيل التشريع.
• បណ្ដាព្យាការីទាំងអស់ ពួកគេផ្សព្វផ្សាយទៅរកគោលជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ(តាវហេទ)ដូចគ្នា ទោះបីជាច្បាប់នៃការគោរពសក្ការៈចំពោះអល់ឡោះនោះ មានភាពខុសៗគ្នាក៏ដោយ។

• الاقتداء بالأنبياء سنة محمودة، وخاصة في أصول التوحيد.
• ការយកបណ្តាព្យាការីទាំងឡាយធ្វើជាគំរូ គឺជាមាគ៌ាដែលត្រូវបានគេកោតសរសើរ ហើយជាពិសេសនៅក្នុងគោលការណ៍នៃជំនឿចំពោះអល់ឡោះជាម្ចាស់តែមួយ។

 
Traducción de significados Versículo: (86) Capítulo: Sura Al-An'aam
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - الترجمة الخميرية للمختصر في تفسير القرآن الكريم - Índice de traducciones

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

Cerrar