Check out the new design

Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah * - Índice de traducciones


Traducción de significados Capítulo: Al-Baqara   Versículo:

អាល់ហ្ពាក៏រ៉ោះ

الٓمٓ
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ ក៏ដូចជាតួអក្សរដទៃទៀតដែលមាននៅដើមស៊ូរ៉ោះមួយចំនួននៃគម្ពីរគួរអាន គឺបង្ហាញពីអច្ឆរិយភាពនៃគម្ពីរមួយនេះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់បានដាក់កំហិតឱ្យពួកមុស្ហរីគីន(ពួកពហុទេពនិយម)ប្រកួតប្រជែងនឹងគម្ពីរគួរអាន តែពួកគេអសមត្ថភាព ខណៈដែលភាសានិយាយរបស់ពួកគេ បង្កើតឡើងចេញអំពីតួអក្សរទាំងនេះដូចគ្នា។ ការអសមត្ថភាពរបស់ពួកអារ៉ាប់ក្នុងការនាំមកនូវគម្ពីរមួយឱ្យដូចនឹងគម្ពីរគួរអាន (ទាំងដែលពួកគេគឺជាអ្នកដែលពូកែខាងវោហារសាស្ត្របំផុត) គឺជាភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថា គម្ពីរគួរអាន ពិតជាព្រះបន្ទូលមកពីអល់ឡោះជាម្ចាស់យ៉ាងពិតប្រាកដ។ )
Las Exégesis Árabes:
ذَٰلِكَ ٱلۡكِتَٰبُ لَا رَيۡبَۛ فِيهِۛ هُدٗى لِّلۡمُتَّقِينَ
នេះគឺជាគម្ពីរ(គួរអាន)ដែលគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ជាការចង្អុលបង្ហាញដល់បណ្តាអ្នកដែលកោតខ្លាច(ចំពោះអល់ឡោះ)។
Las Exégesis Árabes:
ٱلَّذِينَ يُؤۡمِنُونَ بِٱلۡغَيۡبِ وَيُقِيمُونَ ٱلصَّلَوٰةَ وَمِمَّا رَزَقۡنَٰهُمۡ يُنفِقُونَ
គឺបណ្ដាអ្នកដែលមានជំនឿនឹងប្រការអាថ៌កំបាំង ហើយពួកគេប្រតិបត្ដិសឡាត ហើយមួយចំនួនអំពីអ្វីដែលយើង(អល់ឡោះ)បានប្រទានជាលាភសក្ការៈដល់ពួកគេ គឺពួកគេធ្វើការបរិច្ចាគ។
Las Exégesis Árabes:
وَٱلَّذِينَ يُؤۡمِنُونَ بِمَآ أُنزِلَ إِلَيۡكَ وَمَآ أُنزِلَ مِن قَبۡلِكَ وَبِٱلۡأٓخِرَةِ هُمۡ يُوقِنُونَ
ហើយនិងបណ្តាអ្នកដែលមានជំនឿនឹងអ្វីដែលគេបញ្ចុះមកឱ្យកាន់អ្នក(ព្យាការីមូហាំម៉ាត់) ហើយនិងអ្វីដែលគេបញ្ចុះទៅឲ្យ(បណ្តាព្យាការី)មុនអ្នក។ ហើយពួកគេក៏មានជំនឿយ៉ាងមុតមំានឹងថ្ងៃបរលោកផងដែរ។
Las Exégesis Árabes:
أُوْلَٰٓئِكَ عَلَىٰ هُدٗى مِّن رَّبِّهِمۡۖ وَأُوْلَٰٓئِكَ هُمُ ٱلۡمُفۡلِحُونَ
អ្នកទាំងនោះហើយដែលស្ថិតនៅលើការចង្អុលបង្ហាញពីព្រះជាម្ចាស់របស់ពួកគេ ហើយអ្នកទាំងនោះហើយគឺជាអ្នកដែលទទួលជោគជ័យ។
Las Exégesis Árabes:
 
Traducción de significados Capítulo: Al-Baqara
Índice de Capítulos Número de página
 
Traducción de los significados del Sagrado Corán - Traducción Jemer - El Centro de Rowad Al- Taryamah - Índice de traducciones

Traducida por el equipo del Centro Rowad Al-Taryamah en cooperación con la Asociación de Dawah en Rabwa y la Asociación para el Servicio del Contenido Islámico en Idiomas.

Cerrar