Check out the new design

ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم * - لیست ترجمه ها


ترجمهٔ معانی سوره: انبیاء   آیه:
وَكَمۡ قَصَمۡنَا مِن قَرۡيَةٖ كَانَتۡ ظَالِمَةٗ وَأَنشَأۡنَا بَعۡدَهَا قَوۡمًا ءَاخَرِينَ
ហើយស្រុកភូមិជាច្រើនមកហើយដែលយើងបានបំផ្លាញវា ដោយសារតែការបំពានរបស់វា(ចំពោះយើង)ដោយការប្រឆាំង។ ក្រោយមក យើងបានបង្កើតក្រុមមួយផ្សេងទៀតបន្ទាប់ពីវា។
تفسیرهای عربی:
فَلَمَّآ أَحَسُّواْ بَأۡسَنَآ إِذَا هُم مِّنۡهَا يَرۡكُضُونَ
ហើយនៅពេលដែលពួកដែលនឹងត្រូវគេបំផ្លាញទាំងនោះបានឃើញនូវទណ្ឌកម្មដ៏ខ្លាំងក្លារបស់យើង ស្រាប់តែពួកគេរត់ចេញពីភូមិស្រុករបស់ពួកគេយ៉ាងលឿនដើម្បីគេចចេញពីការបំផ្លិចបំផ្លាញ។
تفسیرهای عربی:
لَا تَرۡكُضُواْ وَٱرۡجِعُوٓاْ إِلَىٰ مَآ أُتۡرِفۡتُمۡ فِيهِ وَمَسَٰكِنِكُمۡ لَعَلَّكُمۡ تُسۡـَٔلُونَ
ពេលនោះ មានគេស្រែកហៅពួកគេក្នុងន័យសើចចំអកថាៈ ចូរពួកអ្នកកុំរត់គេចឲ្យសោះ ហើយចូរពួកអ្នកវិលត្រឡប់ទៅកាន់អ្វីដែលពួកអ្នកធ្លាប់មាននៃការសើយសុខ និង(ទៅកាន់)លំនៅដ្ឋានរបស់ពួកអ្នកវិញចុះ ប្រហែលជាពួកអ្នកនឹងត្រូវគេសួរអ្វីមួយអំពីលោកិយរបស់ពួកអ្នកមិនខាន។
تفسیرهای عربی:
قَالُواْ يَٰوَيۡلَنَآ إِنَّا كُنَّا ظَٰلِمِينَ
ពួកដែលបំពានទាំងនោះបាននិយាយដោយទទួលស្គាល់ចំពោះបាបកម្មរបស់ពួកគេថាៈ វិនាសអន្តរាយ និងខាតបង់ហើយពួកយើង! ពិតប្រាកដណាស់ ពួកយើងគឺជាពួកដែលធ្លាប់បំពានដោយពួកយើងបានប្រឆាំងនឹងអល់ឡោះជាម្ចាស់។
تفسیرهای عربی:
فَمَا زَالَت تِّلۡكَ دَعۡوَىٰهُمۡ حَتَّىٰ جَعَلۡنَٰهُمۡ حَصِيدًا خَٰمِدِينَ
ហើយពួកគេនៅតែបន្តទទួលស្គាល់បាបកម្មរបស់ពួកគេ និងនៅតែបន្តបួងសួងសុំឲ្យខ្លួនរបស់ពួកគេវិនាសអន្តរាយ រហូតទាល់តែយើងធ្វើឲ្យពួកគេប្រៀបដូចជាដំណាំដែលគេច្រូតកាត់ដែលងាប់គ្មានកម្រើកអ្វីទាំងអស់។
تفسیرهای عربی:
وَمَا خَلَقۡنَا ٱلسَّمَآءَ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا لَٰعِبِينَ
ហើយយើងមិនបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ព្រមទាំងអ្វីៗដែលមាននៅក្នុងវាទាំងពីរជាការលេងសើច ទទេៗនោះទេ។ ផ្ទុយទៅវិញ យើងបង្កើតវាទាំងពីរនេះ គឺដើម្បីជាភស្តុតាងបង្ហាញពីសមត្ថភាពរបស់យើងប៉ុណ្ណោះ។
تفسیرهای عربی:
لَوۡ أَرَدۡنَآ أَن نَّتَّخِذَ لَهۡوٗا لَّٱتَّخَذۡنَٰهُ مِن لَّدُنَّآ إِن كُنَّا فَٰعِلِينَ
ប្រសិនបើយើងមានបំណងចង់យកមហេសី ឬបុត្រនោះ ប្រាកដជាយើងនឹងយកវាពីអ្នកដែលនៅក្បែរយើងមិនខានឡើយ។ ក៏ប៉ុន្តែយើងមិនធ្វើដូច្នោះនោះឡើយ ពីព្រោះយើងស្អាតស្អំពីប្រការនោះ។
تفسیرهای عربی:
بَلۡ نَقۡذِفُ بِٱلۡحَقِّ عَلَى ٱلۡبَٰطِلِ فَيَدۡمَغُهُۥ فَإِذَا هُوَ زَاهِقٞۚ وَلَكُمُ ٱلۡوَيۡلُ مِمَّا تَصِفُونَ
ផ្ទុយទៅវិញ យើងនឹងបំភ្លឺភាពពិតដែលយើងបានផ្តល់វាជាវ៉ាហ៊ីទៅកាន់អ្នកនាំសាររបស់យើងទៅលើភាពមិនពិតរបស់ពួកប្រឆាំង ហើយវារលាយសាបសូន្យ។ ពេលនោះ ភាពមិនពិតរបស់ពួកគេក៏បានបាត់បង់ និងសាបសូន្យ។ ហើយសម្រាប់ពួកអ្នក(នែអ្នកដែលនិយាយថា អល់ឡោះទ្រង់មានមហេសី និងមានបុត្រ) គឺនឹងវិនាសអន្តរាយ ដោយសារតែពួកអ្នកចោទប្រកាន់ទៅលើអល់ឡោះនូវអ្វីដែលមិនសាកសមនឹងទ្រង់។
تفسیرهای عربی:
وَلَهُۥ مَن فِي ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۚ وَمَنۡ عِندَهُۥ لَا يَسۡتَكۡبِرُونَ عَنۡ عِبَادَتِهِۦ وَلَا يَسۡتَحۡسِرُونَ
ហើយអ្នកដែលនៅលើមេឃជាច្រើនជាន់ និងអ្នកដែលនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់តែមួយគត់។ ហើយពួកម៉ាឡាអ៊ីកាត់ដែលនៅក្បែទ្រង់នោះ ពួកគេមិនក្រអឺតក្រទមក្នុងការគោរពសក្ការៈចំពោះទ្រង់ឡើយ ហើយពួកគេក៏មិនមានការនឿយហត់ក្នុងការគោរពសក្ការៈចំពោះទ្រង់នោះដែរ។
تفسیرهای عربی:
يُسَبِّحُونَ ٱلَّيۡلَ وَٱلنَّهَارَ لَا يَفۡتُرُونَ
ពួកគេនាំគ្នាលើកតម្កើងអល់ឡោះជាប្រចាំជាប់ជានិច្ចដោយគ្មានការធុញទ្រាន់នោះឡើយ។
تفسیرهای عربی:
أَمِ ٱتَّخَذُوٓاْ ءَالِهَةٗ مِّنَ ٱلۡأَرۡضِ هُمۡ يُنشِرُونَ
ផ្ទុយទៅវិញ ពួកមុស្ហរីគីនបានយកព្រះនានាក្រៅពីអល់ឡោះធ្វើជាម្ចាស់ ដែលពួកវាទាំងនោះមិនអាចប្រោសជីវិតដែលស្លាប់ឲ្យរស់ឡើងវិញបានឡើយ។ ដូច្នេះ តើពួកគេគោរពចំពោះអ្នកដែលអសមត្ថភាពក្នុងការធ្វើដូច្នោះយ៉ាងដូចម្តេចទៅ?
تفسیرهای عربی:
لَوۡ كَانَ فِيهِمَآ ءَالِهَةٌ إِلَّا ٱللَّهُ لَفَسَدَتَاۚ فَسُبۡحَٰنَ ٱللَّهِ رَبِّ ٱلۡعَرۡشِ عَمَّا يَصِفُونَ
ប្រសិនបើនៅលើមេឃជាច្រើនជាន់ និងនៅលើផែនដីមានព្រះច្រើនផ្សេងៗគ្នានោះ វាទាំងពីរ(មេឃនិងផែនដី)ច្បាស់ជាអន្តរាយជាមិនខាន ដោយសារតែព្រះទាំងនោះនឹងបែងចែកគ្នាយកធ្វើជាកម្មសិទ្ធិរៀងៗខ្លួន។ តែជាក់ស្តែង គឺវាផ្ទុយពីនោះ។ ជាការពិតណាស់ អល់ឡោះជាម្ចាស់នៃអារ៉ស្ហនោះ ទ្រង់មហាស្អាតស្អំអំពីអ្វីដែលពួកគេនិយាយប្រឌិតភូតកុហកដែលចោទថា ទ្រង់មានដៃគូនោះ។
تفسیرهای عربی:
لَا يُسۡـَٔلُ عَمَّا يَفۡعَلُ وَهُمۡ يُسۡـَٔلُونَ
ហើយអល់ឡោះជាម្ចាស់ គឺទ្រង់តែម្នាក់គត់ដែលមានសិទ្ធិនៅក្នុងការគ្រប់គ្រង និងការកំណត់របស់ទ្រង់ ដោយគ្មាននរណាម្នាក់សួរទ្រង់អំពីអ្វីដែលទ្រង់បានកំណត់នោះទេ តែទ្រង់ទៅវិញទេដែលជាអ្នកសួរខ្ញុំបម្រើរបស់ទ្រង់ពីទង្វើរបស់ពួកគេ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
تفسیرهای عربی:
أَمِ ٱتَّخَذُواْ مِن دُونِهِۦٓ ءَالِهَةٗۖ قُلۡ هَاتُواْ بُرۡهَٰنَكُمۡۖ هَٰذَا ذِكۡرُ مَن مَّعِيَ وَذِكۡرُ مَن قَبۡلِيۚ بَلۡ أَكۡثَرُهُمۡ لَا يَعۡلَمُونَ ٱلۡحَقَّۖ فَهُم مُّعۡرِضُونَ
ផ្ទុយទៅវិញ ពួកគេបានយកព្រះផ្សេងក្រៅពីអល់ឡោះមកគោរពសក្ការៈ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលកាន់ពួកមុស្ហរីគីនទាំងនោះថាៈ ចូរពួកអ្នកនាំយកនូវអំណះអំណាងរបស់ពួកអ្នកដែលបញ្ជាក់ពីភាពសាកសមរបស់វា(ព្រះនានា)ក្នុងការគោរពសក្ការៈចំពោះពួកវាមក។ ជាការពិតណាស់ គម្ពីរ(គួរអាន)ដែលគេបានបញ្ចុះមកកាន់ខ្ញុំ និងបណ្តាគម្ពីរផ្សេងទៀតដែលគេបានបញ្ចុះទៅលើបណ្តាអ្នកនាំសារទាំងឡាយនោះ នៅក្នុងវាមិនមានភស្តុតាងសម្រាប់ពួកអ្នក(ចំពោះការគោរពសក្ការៈចំពោះពួកវា)នោះឡើយ។ ផ្ទុយទៅវិញ ពួកមុស្ហរីគីនភាគច្រើនមិនមានអ្វីជាសំអាងក្រៅភាពល្ងង់ខ្លៅ និងធ្វើតាមគេដោយល្ងិតល្ងង់នោះឡើយ ពីព្រោះពួកគេ ពួកគេគឺជាពួកដែលបដិសេធមិនទទួលយកការពិតឡើយ។
تفسیرهای عربی:
از فواید آیات این صفحه:
• الظلم سبب في الهلاك على مستوى الأفراد والجماعات.
• ការបំពាន គឺជាមូលហេតុមួយដែលនាំឲ្យទទួលនូវភាពវិនាសអន្តរាយ ទាំងទៅលើបុគ្គល និងសង្គមជាតិទាំងមូល។

• ما خلق الله شيئًا عبثًا؛ لأنه سبحانه مُنَزَّه عن العبث.
• អល់ឡោះជាម្ចាស់មិនបានបង្កើតអ្វីមួយជាការលេងសើចនោះទេ ពីព្រោះទ្រង់ស្អាតស្អំអំពីការលេងសើច។

• غلبة الحق، ودحر الباطل سُنَّة إلهية.
• ប្រការពិតតែងឈ្នះលើប្រការមិនពិត ហើយការកម្ចាត់ប្រការដែលមិនពិត គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• إبطال عقيدة الشرك بدليل التَّمَانُع.
• ធ្វើឲ្យគោលជំនឿស្ហ៊ីរិកក្លាយជាអសារបង់ តាមរយៈការលើកយកភស្តុតាងជាក់ស្តែងមកបញ្ជាក់។

 
ترجمهٔ معانی سوره: انبیاء
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (كامبوجى) كتاب مختصر در تفسير قرآن كريم - لیست ترجمه ها

مرکز تفسیر و پژوهش‌های قرآنی آن را منتشر كرده است.

بستن