ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - لیست ترجمه ها


ترجمهٔ معانی آیه: (54) سوره: سوره نور
قُلۡ أَطِيعُواْ ٱللَّهَ وَأَطِيعُواْ ٱلرَّسُولَۖ فَإِن تَوَلَّوۡاْ فَإِنَّمَا عَلَيۡهِ مَا حُمِّلَ وَعَلَيۡكُم مَّا حُمِّلۡتُمۡۖ وَإِن تُطِيعُوهُ تَهۡتَدُواْۚ وَمَا عَلَى ٱلرَّسُولِ إِلَّا ٱلۡبَلَٰغُ ٱلۡمُبِينُ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកពុតត្បុតទាំងនោះថាៈ ចូរពួកអ្នកប្រតិបត្តិតាមអល់ឡោះនិងប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ ទាំងក្នុងពេលបើកចំហ និងក្នុងពេលស្ងាត់កំបាំង។ តែប្រសិនបើពួកអ្នកបែរចេញពីការគោរពប្រតិបត្តិចំពោះអ្នកទាំងពីរដែលគេបានដាក់បទបញ្ជាចំពោះពួកអ្នកនោះ ជាការពិតណាស់ អ្វីដែលជាបន្ទុក(តួនាទី)របស់គេ(ព្យាការីមូហាំម៉ាត់) គឺការផ្សព្វផ្សាយប៉ុណ្ណោះ។ ចំណែកឯបន្ទុក(កាតព្វកិច្ច)របស់ពួកអ្នកវិញ គឺពួកអ្នកត្រូវតែប្រតិបត្តិតាម និងអនុវត្តន៍តាមនូវអ្វីដែលគាត់បាននាំមក។ ហើយប្រសិនបើពួកអ្នកគោរពប្រតិបត្តិតាមគេ(ព្យាការីមូហាំម៉ាត់)ដោយអនុវត្តនូវប្រការទាំងឡាយដែលគេបានបង្គាប់ប្រើពួកអ្នក និងបញ្ឈប់(មិនប្រព្រឹត្ត)នូវប្រការទាំងឡាយដែលគេបានហាមឃាត់ចំពោះពួកអ្នកនោះ ពួកអ្នកនឹងទទួលបានការចង្អុលបង្ហាញទៅកាន់ការពិតជាមិនខាន។ ហើយកាតព្វកិច្ចរបស់អ្នកនាំសារ គ្មានអ្វីក្រៅពីការផ្សព្វផ្សាយសារដ៏ច្បាស់លាស់ប៉ុណ្ណោះ ដោយគេមិនទទួលបន្ទុកក្នុងផ្តល់ការចង្អុលបង្ហាញដល់ពួកអ្នកនោះទេ ហើយក៏មិនអាចបង្ខំពួកអ្នកឲ្យទទួលយកវានោះដែរ។
تفسیرهای عربی:
از فواید آیات این صفحه:
• اتباع الرسول صلى الله عليه وسلم علامة الاهتداء.
• ការដើរតាមអ្នកនាំសារមូហាំម៉ាត់ គឺជាសញ្ញានៃការទទួលបានការចង្អុលបង្ហាញ។

• على الداعية بذل الجهد في الدعوة، والنتائج بيد الله.
• ចាំបាច់លើអ្នកដែលអំពាវនាវ(ហ្ទាក់វ៉ះ)ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការអំពាវនាវមនុស្ស ហើយលទ្ធផល(តាមឬមិនតាម) គឺស្ថិតក្នុងកណ្តាប់ដៃអល់ឡោះជាម្ចាស់។

• الإيمان والعمل الصالح سبب التمكين في الأرض والأمن.
• ការមានជំនឿនិងការសាងទង្វើកុសល គឺជាមូលហេតុដែលនាំឲ្យរូបគេក្លាយជាអ្នកគ្រប់គ្រងលើផែនដី និងទទួលបានសុខសន្តិភាព។

• تأديب العبيد والأطفال على الاستئذان في أوقات ظهور عورات الناس.
• បង្រៀនពីសុជីវធម៌ចំពោះខ្ញុំបម្រើដាច់ថ្លៃនិងកូនក្មេងឲ្យចេះសុំការអនុញ្ញាត(ក្នុងការចូលទៅកាន់នរណាម្នាក់)ចំពោះពេលវេលាដែលមនុស្សតែងតែស្តែងនូវកេរខ្មាស់របស់ពួកគេ។

 
ترجمهٔ معانی آیه: (54) سوره: سوره نور
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم - لیست ترجمه ها

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بستن