ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - لیست ترجمه ها


ترجمهٔ معانی آیه: (136) سوره: سوره نساء
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُوٓاْ ءَامِنُواْ بِٱللَّهِ وَرَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِي نَزَّلَ عَلَىٰ رَسُولِهِۦ وَٱلۡكِتَٰبِ ٱلَّذِيٓ أَنزَلَ مِن قَبۡلُۚ وَمَن يَكۡفُرۡ بِٱللَّهِ وَمَلَٰٓئِكَتِهِۦ وَكُتُبِهِۦ وَرُسُلِهِۦ وَٱلۡيَوۡمِ ٱلۡأٓخِرِ فَقَدۡ ضَلَّ ضَلَٰلَۢا بَعِيدًا
ឱបណ្ដាអ្នកដែលមានជំនឿទាំងឡាយ! ចូរពួកអ្នកមានភាពនឹងនរលើសេចក្តីជំនឿរបស់ពួកអ្នកចំពោះអល់ឡោះ ចំពោះអ្នកនាំសាររបស់ទ្រង់ ចំពោះគម្ពីរគួរអានដែលទ្រង់បានបញ្ចុះវាទៅលើអ្នកនាំសាររបស់ទ្រង់ និងចំពោះបណ្តាគម្ពីរដែលទ្រង់បានបញ្ចុះវាទៅលើបណ្ដាអ្នកនាំសារមុនៗ។ ហើយជនណាដែលប្រឆាំង(មិនមានជំនឿ)នឹងអល់ឡោះ បណ្ដាម៉ាឡាអ៊ីកាត់របស់ទ្រង់ បណ្ដាគម្ពីររបស់ទ្រង់ បណ្ដាអ្នកនាំសាររបស់ទ្រង់ និងថ្ងៃបរលោកនោះ ជាការពិតណាស់ រូបគេពិតជាបានចាកឆ្ងាយបំផុតពីមាគ៌ាដែលត្រឹមត្រូវ។
تفسیرهای عربی:
از فواید آیات این صفحه:
• وجوب العدل في القضاء بين الناس وعند أداء الشهادة، حتى لو كان الحق على النفس أو على أحد من القرابة.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌នៅក្នុងការកាត់សេចក្ដីរវាងមនុស្ស និងនៅពេលធ្វើសាក្សី ទោះបីជាការធ្វើសាក្សីនោះលើខ្លួនឯង ឬលើនរណាម្នាក់ក្នុងចំណោមសាច់ញាតិរបស់អ្នកក៏ដោយ។

• على المؤمن أن يجتهد في فعل ما يزيد إيمانه من أعمال القلوب والجوارح، ويثبته في قلبه.
• ចាំបាច់លើអ្នកមានជំនឿត្រូវព្យាយាមធ្វើនូវអ្វីដែលជួយបង្កើនសេចក្តីជំនឿរបស់គេ ទាំងផ្លូវចិត្ត និងផ្លូវកាយ ព្រមទាំងត្រូវមានភាពនឹងនរនៅក្នុងចិត្តរបស់គេ។

• عظم خطر المنافقين على الإسلام وأهله؛ ولهذا فقد توعدهم الله بأشد العقوبة في الآخرة.
• គ្រោះថ្នាក់ដ៏ធំធេងរបស់ពួកពុតត្បុតទៅលើសាសនាឥស្លាម និងអ្នកកាន់សាសនាឥស្លាម។ ហេតុដូច្នោះហើយទើបអល់ឡោះបានព្រមានពួកគេថា នឹងដាក់ទណ្ឌកម្ម(ពួកគេ)យ៉ាងធ្ងន់ធ្ងរបំផុតនៅថ្ងៃបរលោក។

• إذا لم يستطع المؤمن الإنكار على من يتطاول على آيات الله وشرعه، فلا يجوز له الجلوس معه على هذه الحال.
• ប្រសិនបើអ្នកមានជំនឿគ្មានលទ្ធភាពប្រឆាំងនឹងអ្នកដែលបំពានលើវាក្យខណ្ឌរបស់អល់ឡោះ និងច្បាប់បញ្ញត្តិរបស់ទ្រង់ទេនោះ នៅក្នុងករណីនេះ គឺគេមិនអនុញ្ញាតឲ្យអង្គុយជាមួយពួកគេ(អ្នកប្រឆាំង)ឡើយ។

 
ترجمهٔ معانی آیه: (136) سوره: سوره نساء
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم - لیست ترجمه ها

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بستن