ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - لیست ترجمه ها


ترجمهٔ معانی آیه: (42) سوره: سوره مائده
سَمَّٰعُونَ لِلۡكَذِبِ أَكَّٰلُونَ لِلسُّحۡتِۚ فَإِن جَآءُوكَ فَٱحۡكُم بَيۡنَهُمۡ أَوۡ أَعۡرِضۡ عَنۡهُمۡۖ وَإِن تُعۡرِضۡ عَنۡهُمۡ فَلَن يَضُرُّوكَ شَيۡـٔٗاۖ وَإِنۡ حَكَمۡتَ فَٱحۡكُم بَيۡنَهُم بِٱلۡقِسۡطِۚ إِنَّ ٱللَّهَ يُحِبُّ ٱلۡمُقۡسِطِينَ
ពួកយូដាទាំងនោះ គឺជាពួកដែលចូលចិត្តស្តាប់នូវពាក្យភូតកុហកបំផុត និងចូលចិត្តស៊ីទ្រព្យសម្បត្តិដែលគេហាមឃាត់ ដូចជាស៊ីប្រាក់ការជាដើម។ ដូចនេះ ប្រសិនបើពួកគេស្វែងរកការកាត់សេចក្តីពីអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) ចូរអ្នកកាត់សេចក្តីរវាងពួកគេចុះប្រសិនបើអ្នកចង់ ឬបោះបង់មិនកាត់សេចក្តីរវាងពួកគេក៏បានប្រសិនបើអ្នកចង់។ ដូច្នេះ អ្នកមានជម្រើសពីរ។ ប្រសិនបើអ្នកបោះបង់មិនកាត់សេចក្តីរវាងពួកគេទេនោះ ក៏ពួកគេពិតជាមិនអាចបង្កនូវគ្រោះថ្នាក់អ្វីមួយដល់អ្នកបានដែរ។ តែប្រសិនបើអ្នកកាត់សេចក្តីរវាងពួកគេនោះ ចូរអ្នកកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌ចុះ ទោះបីជាពួកគេជាពួកបំពាន និងជាសត្រូវ(នឹងអ្នក)ក៏ដោយ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ស្រឡាញ់បណ្តាអ្នកដែលយុត្តិធម៌នៅក្នុងការកាត់សេចក្តីរបស់ពួកគេ បើទោះបីជាអ្នកដែលគេត្រូវកាត់សេចក្តីឲ្យនោះ គឺជាសត្រូវររបស់អ្នកដែលកាត់សេចក្តីឲ្យក៏ដោយ។
تفسیرهای عربی:
از فواید آیات این صفحه:
• تعداد بعض صفات اليهود، مثل الكذب وأكل الربا ومحبة التحاكم لغير الشرع؛ لبيان ضلالهم وللتحذير منها.
• រៀបរាប់ពីលក្ខណៈសម្បត្តិមួយចំនួនរបស់ពួកយូដាដូចជា ជាពួកដែលភូតកុហក ស៊ីប្រាក់ការ ចូលចិត្តស្វែងរកការកាត់សេចក្តីក្រៅពីច្បាប់របស់អល់ឡោះ គឺដើម្បីបញ្ជាក់ពីភាពវង្វេងរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នពីប្រការទាំងនោះ។

• بيان شرعة القصاص العادل في الأنفس والجراحات، وهي أمر فرضه الله تعالى على من قبلنا.
• បញ្ជាក់អំពីច្បាប់គីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ)យ៉ាងយុត្តិធម៌នៅក្នុងរឿងដែលទាក់ទងនឹងអាយុជីវិត និងការបង្ករបួសស្នាម ហើយវាក៏ជាច្បាប់ដែលអល់ឡោះបានដាក់កាតព្វកិច្ចលើមនុស្សជំនាន់មុនយើងផងដែរ។

• الحث على فضيلة العفو عن القصاص، وبيان أجرها العظيم المتمثّل في تكفير الذنوب.
• ជម្រុញឲ្យមានការអនុគ្រោះចំពោះការធ្វើគីសស់(សមភាពក្នុងការដាក់ទោសទណ្ឌ) និងបញ្ជាក់អំពីផលបុណ្យដ៏ធំធេងរបស់វា នោះគឺការទទួលបាននូវការលុបលាងនូវបាបកម្មទាំងឡាយ។

• الترهيب من الحكم بغير ما أنزل الله في شأن القصاص وغيره.
• ព្រមានបន្លាចដល់អ្នកដែលវិនិច្ឆ័យក្តី ឬកាត់សេចក្តីក្រៅពីច្បាប់ដែលអល់ឡោះបានបញ្ចុះមកពាក់ព័ន្ធនឹងគីសស់ និងបញ្ហាផ្សេងៗទៀត។

 
ترجمهٔ معانی آیه: (42) سوره: سوره مائده
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم - لیست ترجمه ها

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بستن