ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم * - لیست ترجمه ها


ترجمهٔ معانی آیه: (1) سوره: سوره انعام

សូរ៉ោះអាល់អាន់អាម

از اهداف این سوره:
تقرير عقيدة التوحيد والرد على ضلالات المشركين.
ការទទួលស្គាល់គោលជំនឿឯកទេពនិយម(តាវហេទ) និងការឆ្លើយតបទៅចំពោះភាពវង្វេងរបស់ពួកមុស្ហរីគីន។

ٱلۡحَمۡدُ لِلَّهِ ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَجَعَلَ ٱلظُّلُمَٰتِ وَٱلنُّورَۖ ثُمَّ ٱلَّذِينَ كَفَرُواْ بِرَبِّهِمۡ يَعۡدِلُونَ
ការពិពណ៌នានូវភាពពេញលេញឥតខ្ចោះ និងការកោតសរសើរចំពោះភាពល្អប្រពៃខ្ពង់ខ្ពស់ជាមួយសេចក្តីស្រលាញ់ គឺសម្រាប់អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដីដោយគ្មានគំរូពីមុនមក។ ហើយទ្រង់បានបង្កើតពេលយប់និងពេលថ្ងៃដែលកំពុងផ្លាស់ប្តូរវេនគ្នា(ទៅវិញទៅមក)។ ពេលយប់ ទ្រង់បានបង្កើតវាសម្រាប់ជាភាពងងឹត ហើយពេលថ្ងៃទ្រង់បានបង្កើតវាសម្រាប់ជាពន្លឺ។ ទោះបីជាបែបនេះហើយក៏ដោយ ក៏ពួកដែលគ្មានជំនឿនៅតែចាត់ទុកអ្នកផ្សេងប្រៀបស្មើនឹងទ្រង់ ហើយពួកគេបានយកអ្នកផ្សេងធ្វើជាដៃគូ(គោរពសក្ការៈ)រួមនឹងទ្រង់ដដែល។
تفسیرهای عربی:
از فواید آیات این صفحه:
• شدة عناد الكافرين، وبيان إصرارهم على الكفر على الرغم من قيام الحجة عليهم بالأدلة الحسية.
• ការចចេសរឹងរូសយ៉ាងខ្លាំងក្លារបស់ពួកគ្មានជំនឿ និងបញ្ជាក់អំពីការបន្តស្ថិតនៅលើភាពគ្មានជំនឿរបស់ពួកគេ សូម្បីតែមានភស្តុតាងមកបញ្ជាក់ឱ្យពួកគេបានឃើញផ្ទាល់ភ្នែកក៏ដោយ។

• التأمل في سنن الله تعالى في السابقين لمعرفة أسباب هلاكهم والحذر منها.
• គិតពិចារណាចំពោះមាគ៌ារបស់អល់ឡោះដែលបានកើតឡើងចំពោះមនុស្សជំនាន់មុនៗ ដើម្បីដឹងពីមូលហេតុនៃការវិនាសសាបសូន្យរបស់ពួកគេ និងដើម្បីប្រុងប្រយ័ត្នអំពីទង្វើទាំងនោះ។វា។

• من رحمة الله بعباده أن لم ينزل لهم رسولًا من الملائكة لأنهم لا يمهلون للتوبة إذا نزل.
• ក្នុងចំណោមក្តីមេត្តារបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ គឺទ្រង់មិនបានបញ្ចុះឲ្យពួកគេនូវម៉ាឡាអ៊ីកាត់ដើម្បីធ្វើជាអ្នកនាំសារនោះទេ ពីព្រោះទ្រង់នឹងមិនពន្យារពេលឱ្យពួកគេសារភាពកំហុសឡើយ ប្រសិនបើអល់ឡោះបានបញ្ចុះម៉ាឡាអ៊ីកាត់មកកាន់ពួកគេមែននោះ។

 
ترجمهٔ معانی آیه: (1) سوره: سوره انعام
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - الترجمة الخميرية للمختصر في تفسير القرآن الكريم - لیست ترجمه ها

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

بستن