Check out the new design

ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد * - لیست ترجمه ها

XML CSV Excel API
Please review the Terms and Policies

ترجمهٔ معانی سوره: بقره   آیه:
كُتِبَ عَلَيۡكُمُ ٱلۡقِتَالُ وَهُوَ كُرۡهٞ لَّكُمۡۖ وَعَسَىٰٓ أَن تَكۡرَهُواْ شَيۡـٔٗا وَهُوَ خَيۡرٞ لَّكُمۡۖ وَعَسَىٰٓ أَن تُحِبُّواْ شَيۡـٔٗا وَهُوَ شَرّٞ لَّكُمۡۚ وَٱللَّهُ يَعۡلَمُ وَأَنتُمۡ لَا تَعۡلَمُونَ
គេបានដាក់កាតព្វកិច្ចលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ឱ្យធ្វើសង្គ្រាមប្រយុទ្ធ(ក្នុងមាគ៌ាអល់ឡោះ) ខណៈដែលពួកអ្នកមិនពេញចិត្តនោះឡើយ។ តែជួនកាល ប្រការអ្វីមួយដែលពួកអ្នកមិនពេញចិត្ត វាជាប្រការល្អសម្រាប់ពួកអ្នក ហើយជួនកាលទៀត ប្រការអ្វីមួយដែលពួកអ្នកពេញចិត្តនោះ វាជាប្រការអាក្រក់សម្រាប់ពួកអ្នកទៅវិញទេ។ ហើយអល់ឡោះទ្រង់មហាដឹងបំផុត តែពួកអ្នកមិនដឹងឡើយ។
تفسیرهای عربی:
يَسۡـَٔلُونَكَ عَنِ ٱلشَّهۡرِ ٱلۡحَرَامِ قِتَالٖ فِيهِۖ قُلۡ قِتَالٞ فِيهِ كَبِيرٞۚ وَصَدٌّ عَن سَبِيلِ ٱللَّهِ وَكُفۡرُۢ بِهِۦ وَٱلۡمَسۡجِدِ ٱلۡحَرَامِ وَإِخۡرَاجُ أَهۡلِهِۦ مِنۡهُ أَكۡبَرُ عِندَ ٱللَّهِۚ وَٱلۡفِتۡنَةُ أَكۡبَرُ مِنَ ٱلۡقَتۡلِۗ وَلَا يَزَالُونَ يُقَٰتِلُونَكُمۡ حَتَّىٰ يَرُدُّوكُمۡ عَن دِينِكُمۡ إِنِ ٱسۡتَطَٰعُواْۚ وَمَن يَرۡتَدِدۡ مِنكُمۡ عَن دِينِهِۦ فَيَمُتۡ وَهُوَ كَافِرٞ فَأُوْلَٰٓئِكَ حَبِطَتۡ أَعۡمَٰلُهُمۡ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِۖ وَأُوْلَٰٓئِكَ أَصۡحَٰبُ ٱلنَّارِۖ هُمۡ فِيهَا خَٰلِدُونَ
មនុស្សលោកនឹងសួរអ្នក(ឱព្យាការីមូហាំម៉ាត់)អំពី(ច្បាប់)ការធ្វើសង្គ្រាមក្នុងខែបម្រាម ។ ចូរអ្នកតបថា៖ ការធ្វើសង្គ្រាមនៅក្នុងខែទាំងនោះ គឺជារឿងធំធេងបំផុត។ តែការរារាំងមនុស្សលោកពីមាគ៌ាអល់ឡោះ ការប្រឆាំងនឹងទ្រង់ ការរារាំងបណ្តាអ្នកមានជំនឿពីម៉ាស្ជិតអាល់ហារ៉ម និងការបណ្តេញអ្នកដែលរស់នៅទីនោះ(ដោយបង្ខំ)ចេញអំពីវា គឺជារឿងធំធេងបំផុតចំពោះអល់ឡោះ(ជាងការធ្វើសង្គ្រាមនៅក្នុងបណ្តាខែបម្រាមទៅទៀត)។ ហើយការបង្កភាពវឹកវរ(អំពើស្ហ៊ីរិក) វាជារឿងធំធេងជាងការកាប់សម្លាប់ទៅទៀត។ ហើយពួកគេ(ពួកមុស្ហរីគីន)នៅតែបន្តធ្វើសង្គ្រាមប្រយុទ្ធនឹងពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកឱ្យចេញពីសាសនារបស់ពួកអ្នក បើសិនជាពួកគេមានលទ្ធភាពធ្វើដូច្នោះ។ ហើយជនណាមួយក្នុងចំណោមពួកអ្នកដែលបានចេញពីសាសនារបស់គេ(សាសនាអ៊ីស្លាម)វិញ ហើយគេបានស្លាប់ទាំងដែលគេជាអ្នកគ្មានជំនឿនោះ ពិតប្រាកដណាស់ ពួកទាំងនោះ អំពើល្អទាំងឡាយរបស់ពួកគេត្រូវរលាយសាបសូន្យទាំងអស់ ទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក។ ហើយពួកទាំងនោះ គឺជាពួកឋាននរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
تفسیرهای عربی:
إِنَّ ٱلَّذِينَ ءَامَنُواْ وَٱلَّذِينَ هَاجَرُواْ وَجَٰهَدُواْ فِي سَبِيلِ ٱللَّهِ أُوْلَٰٓئِكَ يَرۡجُونَ رَحۡمَتَ ٱللَّهِۚ وَٱللَّهُ غَفُورٞ رَّحِيمٞ
ជាការពិតណាស់ បណ្តាអ្នកដែលមានជំនឿ និងបណ្តាអ្នកដែលចំណាកស្រុក ហើយពួកគេបានតស៊ូ(ប្រយុទ្ធ)ក្នុងមាគ៌ារបស់អល់ឡោះនោះ អ្នកទាំងនោះហើយដែលពួកគេមានសង្ឃឹមចំពោះក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។
تفسیرهای عربی:
۞ يَسۡـَٔلُونَكَ عَنِ ٱلۡخَمۡرِ وَٱلۡمَيۡسِرِۖ قُلۡ فِيهِمَآ إِثۡمٞ كَبِيرٞ وَمَنَٰفِعُ لِلنَّاسِ وَإِثۡمُهُمَآ أَكۡبَرُ مِن نَّفۡعِهِمَاۗ وَيَسۡـَٔلُونَكَ مَاذَا يُنفِقُونَۖ قُلِ ٱلۡعَفۡوَۗ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَتَفَكَّرُونَ
ពួកគេ(មិត្តភក្តិរបស់អ្នក)នឹងសួរអ្នក(ព្យាការីមូហាំម៉ាត់)អំពីស្រា និងល្បែងស៊ីសង។ ចូរអ្នកតបថា៖ វាទាំងពីរនេះ គឺផ្តល់នូវគ្រោះថ្នាក់យ៉ាងធំធេង តែក៏មានផលប្រយោជន៍(តិចតួច)ដល់មនុស្សខ្លះដែរ។ ប៉ុន្តែគ្រោះថ្នាក់របស់វាទាំងពីរ គឺធំធេងជាងផលប្រយោជន៍ដែលទទួលបានអំពីវា។ ហើយពួកគេនឹងសួរអ្នកផងដែរអំពីអ្វីទៅដែលពួកគេត្រូវបរិច្ចាគ? ចូរអ្នកតបថា៖ គឺអ្វីដែលលើសពីតម្រូវការ(របស់ពួកអ្នក)។ ក៏ដូចគ្នាដែរ អល់ឡោះជាម្ចាស់ទ្រង់បានបញ្ជាក់នូវបណ្តាច្បាប់បញ្ញត្តិ(របស់ទ្រង់)ដល់ពួកអ្នក សង្ឃឹមថាពួកអ្នកចេះគិតពិចារណា។
تفسیرهای عربی:
 
ترجمهٔ معانی سوره: بقره
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد - لیست ترجمه ها

ترجمه شده توسط گروه مرکز ترجمهٔ رواد با همکاری انجمن دعوت در ربوه و انجمن خدمت به محتوای اسلامی به زبان‌های مختلف.

بستن