Check out the new design

ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد * - لیست ترجمه ها


ترجمهٔ معانی سوره: عنکبوت   آیه:

អាល់អាំងកាពូត

الٓمٓ
អាលីហ្វ ឡាម មីម (តួអក្សរទាំងនេះ គឺបានបកស្រាយរួចមកហើយនៅដើមសូរ៉ោះមុន(សូរ៉ោះអាល់ហ្ពាក៏រ៉ោះ)។
تفسیرهای عربی:
أَحَسِبَ ٱلنَّاسُ أَن يُتۡرَكُوٓاْ أَن يَقُولُوٓاْ ءَامَنَّا وَهُمۡ لَا يُفۡتَنُونَ
តើមនុស្សលោកគិតស្មានថា គេនឹងបណ្តោយឲ្យពួកគេនិយាយថា “ពួកយើងមានជំនឿហើយ” ដោយពួកគេមិនត្រូវគេបានសាកល្បងឬ?
تفسیرهای عربی:
وَلَقَدۡ فَتَنَّا ٱلَّذِينَ مِن قَبۡلِهِمۡۖ فَلَيَعۡلَمَنَّ ٱللَّهُ ٱلَّذِينَ صَدَقُواْ وَلَيَعۡلَمَنَّ ٱلۡكَٰذِبِينَ
ជាការពិតណាស់ យើងបានសាកល្បងអ្នកជំនាន់មុនពួកគេរួចមកហើយ។ ហើយអល់ឡោះដឹងបំផុតចំពោះអ្នកដែល(មានជំនឿ)ពិត ហើយទ្រង់ដឹងបំផុតចំពោះអ្នកដែលភូតកុហក។
تفسیرهای عربی:
أَمۡ حَسِبَ ٱلَّذِينَ يَعۡمَلُونَ ٱلسَّيِّـَٔاتِ أَن يَسۡبِقُونَاۚ سَآءَ مَا يَحۡكُمُونَ
ឬមួយក៏ពួកដែលសាងអំពើអាក្រក់គិតស្មានថា ពួកគេគេចផុតពី(ទណ្ឌកម្ម)យើងឬ? អ្វីដែលពួកគេវិនិច្ឆ័យ(គិតស្មាន)នោះ គឺអាក្រក់បំផុត។
تفسیرهای عربی:
مَن كَانَ يَرۡجُواْ لِقَآءَ ٱللَّهِ فَإِنَّ أَجَلَ ٱللَّهِ لَأٓتٖۚ وَهُوَ ٱلسَّمِيعُ ٱلۡعَلِيمُ
ជនណាដែលរំពឹងថានឹងបានជួបអល់ឡោះ(នៅថ្ងៃបរលោក)នោះ ពិតប្រាកដណាស់ កាលកំណត់អល់ឡោះប្រាកដជានឹងមកដល់ជាមិនខាន។ ហើយទ្រង់មហាឮ មហាដឹងបំផុត។
تفسیرهای عربی:
وَمَن جَٰهَدَ فَإِنَّمَا يُجَٰهِدُ لِنَفۡسِهِۦٓۚ إِنَّ ٱللَّهَ لَغَنِيٌّ عَنِ ٱلۡعَٰلَمِينَ
ហើយជនណាដែលបានតស៊ូ(ក្នុងមាគ៌ារបស់អល់ឡោះ) តាមពិត គឺគេតស៊ូសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់មហាមានលើសលប់មិនត្រូវការអ្វីពីពិភពទាំងឡាយឡើយ។
تفسیرهای عربی:
 
ترجمهٔ معانی سوره: عنکبوت
فهرست سوره ها شماره صفحه
 
ترجمهٔ معانی قرآن کریم - ترجمه‌ى خميرى (کامبوجی) - مرکز ترجمه‌ى رواد - لیست ترجمه ها

ترجمه شده توسط گروه مرکز ترجمهٔ رواد با همکاری انجمن دعوت در ربوة و انجمن خدمت به محتوای اسلامی به زبان‌های مختلف.

بستن