Check out the new design

કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષાતર - રવ્વાદ ભાષાંતર કેન્દ્ર * - ભાષાંતરોની અનુક્રમણિકા

XML CSV Excel API
Please review the Terms and Policies

શબ્દોનું ભાષાંતર સૂરહ: યૂસુફ   આયત:
قَالَ مَعَاذَ ٱللَّهِ أَن نَّأۡخُذَ إِلَّا مَن وَجَدۡنَا مَتَٰعَنَا عِندَهُۥٓ إِنَّآ إِذٗا لَّظَٰلِمُونَ
គាត់បានតបថា៖ សូមអល់ឡោះបញ្ចៀសពួកយើងពីការចាប់អ្នកផ្សេងក្រៅតែពីអ្នកដែលពួកយើងបានប្រទះឃើញផ្តិលមាសរបស់ស្តេចនៅជាមួយគេ។ ពិតប្រាកដណាស់ ប្រសិនបើពួកយើងធ្វើដូច្នោះនោះ ពួកយើងពិតជាអ្នកដែលបំពានជាមិនខាន។
અરબી તફસીરો:
فَلَمَّا ٱسۡتَيۡـَٔسُواْ مِنۡهُ خَلَصُواْ نَجِيّٗاۖ قَالَ كَبِيرُهُمۡ أَلَمۡ تَعۡلَمُوٓاْ أَنَّ أَبَاكُمۡ قَدۡ أَخَذَ عَلَيۡكُم مَّوۡثِقٗا مِّنَ ٱللَّهِ وَمِن قَبۡلُ مَا فَرَّطتُمۡ فِي يُوسُفَۖ فَلَنۡ أَبۡرَحَ ٱلۡأَرۡضَ حَتَّىٰ يَأۡذَنَ لِيٓ أَبِيٓ أَوۡ يَحۡكُمَ ٱللَّهُ لِيۖ وَهُوَ خَيۡرُ ٱلۡحَٰكِمِينَ
ដូច្នោះ នៅពេលដែលពួកគេបានអស់សង្ឃឹមពីរឿងនោះ ពួកគេក៏បានបែរចេញពីមនុស្សលោកដើម្បីនិយាយពិភាក្សាគ្នា។ បងប្រុសច្បងរបស់ពួកគេបាននិយាយថា៖ តើពួកអ្នកមិននឹកឃើញទេឬថា ពិតប្រាកដណាស់ ឪពុករបស់ពួកអ្នកបានឱ្យពួកអ្នកធ្វើកិច្ចសន្យានឹងអល់ឡោះ(ថានឹងនាំរូបគេត្រឡប់ទៅកាន់គាត់វិញ) ហើយកាលពីមុនទៀត ពួកអ្នកបានធ្វើឱ្យបាត់យូសុះរួចមកហើយ។ ជាការពិតណាស់ ខ្ញុំនឹងមិនចាកចេញពីទឹកដឹ(អេហ្ស៊ីប)នេះជាដាច់ខាត លុះត្រាណាតែលោកឪពុករបស់ខ្ញុំអនុញ្ញាតឱ្យខ្ញុំ(ត្រឡប់ទៅវិញ) ឬក៏អល់ឡោះទ្រង់វិនិច្ឆ័យឱ្យខ្ញុំ(នាំយកប្អូនប្រុសរបស់ខ្ញុំមកវិញ)។ ហើយអល់ឡោះគឺជាអ្នកវិនិច្ឆ័យដ៏ប្រសើរបំផុត។
અરબી તફસીરો:
ٱرۡجِعُوٓاْ إِلَىٰٓ أَبِيكُمۡ فَقُولُواْ يَٰٓأَبَانَآ إِنَّ ٱبۡنَكَ سَرَقَ وَمَا شَهِدۡنَآ إِلَّا بِمَا عَلِمۡنَا وَمَا كُنَّا لِلۡغَيۡبِ حَٰفِظِينَ
(គាត់បានបន្តថា៖) ចូរពួកអ្នកត្រឡប់ទៅកាន់ឪពុករបស់ពួកអ្នកវិញចុះ ហើយពួកអ្នកត្រូវប្រាប់គាត់ថា៖ ឱ លោកឪពុករបស់ពួកយើង! ជាការពិតណាស់ កូនប្រុសរបស់ពុកបានលួចរបស់គេ(ផ្តិលមាសរបស់ស្តេច) ហើយពួកយើងមិនធ្វើសាក្សីក្រៅតែពីអ្វីដែលពួកយើងបានដឹងនោះឡើយ ហើយពួកយើងក៏មិនមែនជាអ្នកដែលថែរក្សា(ដឹង)នូវប្រការអាថ៌កំបាំងនោះដែរ។
અરબી તફસીરો:
وَسۡـَٔلِ ٱلۡقَرۡيَةَ ٱلَّتِي كُنَّا فِيهَا وَٱلۡعِيرَ ٱلَّتِيٓ أَقۡبَلۡنَا فِيهَاۖ وَإِنَّا لَصَٰدِقُونَ
សូមពុកសួរអ្នកស្រុកដែលនៅជាមួយពួកយើងនៅទីនោះ និងក្បួនអ្នកដំណើរដែលពួកយើងបានវិលត្រឡប់មកជាមួយគ្នាចុះ។ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលទៀងត្រង់។
અરબી તફસીરો:
قَالَ بَلۡ سَوَّلَتۡ لَكُمۡ أَنفُسُكُمۡ أَمۡرٗاۖ فَصَبۡرٞ جَمِيلٌۖ عَسَى ٱللَّهُ أَن يَأۡتِيَنِي بِهِمۡ جَمِيعًاۚ إِنَّهُۥ هُوَ ٱلۡعَلِيمُ ٱلۡحَكِيمُ
គាត់បានតបថា៖ ផ្ទុយទៅវិញ ពួកឯងទេដែលជាអ្នកប្រឌិតរឿងនេះឡើងដោយខ្លួនឯងនោះ។ ដូចនេះ ការអត់ធ្មត់ គឺជាការប្រសើរបំផុត។ សង្ឃឹមថាអល់ឡោះនឹងនាំពួកគេទាំងអស់មកជួបយើងវិញជាមិនខាន។ ពិតប្រាកដណាស់ ទ្រង់មហាដឹង មហាគតិបណ្ឌិតបំផុត។
અરબી તફસીરો:
وَتَوَلَّىٰ عَنۡهُمۡ وَقَالَ يَٰٓأَسَفَىٰ عَلَىٰ يُوسُفَ وَٱبۡيَضَّتۡ عَيۡنَاهُ مِنَ ٱلۡحُزۡنِ فَهُوَ كَظِيمٞ
ហើយគាត់(ព្យាការីយ៉ាក់កូប)ក៏បានបែរចេញពីពួកគេ និងបាននិយាយថា៖ គួរឱ្យអាណោចអាធម្មណាស់ចំពោះយូសុះ។ ហើយភ្នែកទាំងគូរបស់គាត់ក៏ប្រែទៅជាពណ៌ស(ងងឹតភ្នែក) ដោយសារតែទុក្ខព្រួយ ខណៈដែលរូបគាត់ពេញទៅដោយកង្វល់ជាខ្លាំង។
અરબી તફસીરો:
قَالُواْ تَٱللَّهِ تَفۡتَؤُاْ تَذۡكُرُ يُوسُفَ حَتَّىٰ تَكُونَ حَرَضًا أَوۡ تَكُونَ مِنَ ٱلۡهَٰلِكِينَ
ពួកគេបាននិយាយថា៖ សូមស្បថនឹងអល់ឡោះ! ពុកនៅតែនឹករលឹកដល់យូសុះ រហូតដល់ធ្វើឱ្យជំងឺរបស់ពុកកាន់តែធ្ងន់ធ្ងរ ឬរហូតដល់ពុកស្លាប់។
અરબી તફસીરો:
قَالَ إِنَّمَآ أَشۡكُواْ بَثِّي وَحُزۡنِيٓ إِلَى ٱللَّهِ وَأَعۡلَمُ مِنَ ٱللَّهِ مَا لَا تَعۡلَمُونَ
គាត់បានតបវិញថា៖ តាមពិត យើងគ្រាន់តែត្អូញត្អែរនូវទុក្ខសោកនិងទុក្ខព្រួយរបស់យើងទៅកាន់អល់ឡោះជាម្ចាស់តែប៉ុណ្ណោះ។ ហើយយើងដឹងពីអល់ឡោះនូវអ្វីដែលពួកអ្នកមិនបានដឹងឡើយ។
અરબી તફસીરો:
 
શબ્દોનું ભાષાંતર સૂરહ: યૂસુફ
સૂરહ માટે અનુક્રમણિકા પેજ નંબર
 
કુરઆન મજીદના શબ્દોનું ભાષાંતર - ખમેર ભાષાતર - રવ્વાદ ભાષાંતર કેન્દ્ર - ભાષાંતરોની અનુક્રમણિકા

રુવાદ ભાષાંતર કેન્દ્રની ટીમ દ્વારા અને રબ્વાહ ઇસ્લામિક પ્રચાર કાર્યાલય અને વિવિધ ભાષાઓમાં ઇસ્લામની સામગ્રી પ્રસ્તુત કરતું સંગઠનના સહયોગથી

બંધ કરો