Check out the new design

Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Jam'iyyah Pengembangan Masyarakat Islam * - Daftar isi terjemahan

XML CSV Excel API
Please review the Terms and Policies

Terjemahan makna Surah: Al-Mulk   Ayah:

អាល់មុលក៍

تَبَٰرَكَ ٱلَّذِي بِيَدِهِ ٱلۡمُلۡكُ وَهُوَ عَلَىٰ كُلِّ شَيۡءٖ قَدِيرٌ
ម្ចាស់ដែលមានអំណាចនៅក្នុងកណ្ដាប់ដៃរបស់ទ្រង់មហា ឧត្ដុង្គឧត្ដម ហើយទ្រង់មានអានុភាពលើអ្វីៗទាំងអស់។
Tafsir berbahasa Arab:
ٱلَّذِي خَلَقَ ٱلۡمَوۡتَ وَٱلۡحَيَوٰةَ لِيَبۡلُوَكُمۡ أَيُّكُمۡ أَحۡسَنُ عَمَلٗاۚ وَهُوَ ٱلۡعَزِيزُ ٱلۡغَفُورُ
គឺជាម្ចាស់ដែលបានបង្កើតការស្លាប់ និងការរស់ដើម្បីសាកល្បងពួកអ្នក តើអ្នកណាមួយក្នុងចំណោមពួកអ្នកដែលបានសាង អំពើល្អជាងគេ? ហើយទ្រង់មហាខ្លាំងពូកែ មហាអភ័យទោស។
Tafsir berbahasa Arab:
ٱلَّذِي خَلَقَ سَبۡعَ سَمَٰوَٰتٖ طِبَاقٗاۖ مَّا تَرَىٰ فِي خَلۡقِ ٱلرَّحۡمَٰنِ مِن تَفَٰوُتٖۖ فَٱرۡجِعِ ٱلۡبَصَرَ هَلۡ تَرَىٰ مِن فُطُورٖ
គឺជាម្ចាស់ដែលបានបង្កើតមេឃប្រាំពីរជាន់តំរៀបពីលើគ្នា។ អ្នក(មូហាំម៉ាត់)មិនឃើញមានភាពឆ្គាំឆ្គងក្នុងការបង្កើតរបស់ម្ចាស់ មហាសប្បុរសឡើយ។ ដូចេ្នះចូរអ្នកក្រឡេកមើលម្ដងទៀត តើអ្នក ឃើញមានកន្លែងបេ្រះស្រាំដែរឬទេ?
Tafsir berbahasa Arab:
ثُمَّ ٱرۡجِعِ ٱلۡبَصَرَ كَرَّتَيۡنِ يَنقَلِبۡ إِلَيۡكَ ٱلۡبَصَرُ خَاسِئٗا وَهُوَ حَسِيرٞ
បន្ទាប់មក ចូរអ្នកក្រឡេកមើលម្ដងហើយម្ដងទៀតចុះ ការមើលឃើញនោះនឹងវិលត្រឡប់មកកាន់អ្នកវិញក្នុងសភាពអាម៉ាស់ (ដោយមិនមើលឃើញមានភាពខ្វះខាតអ្វីឡើយ) ហើយវាមាន ភាពនឿយហត់បំផុត។
Tafsir berbahasa Arab:
وَلَقَدۡ زَيَّنَّا ٱلسَّمَآءَ ٱلدُّنۡيَا بِمَصَٰبِيحَ وَجَعَلۡنَٰهَا رُجُومٗا لِّلشَّيَٰطِينِۖ وَأَعۡتَدۡنَا لَهُمۡ عَذَابَ ٱلسَّعِيرِ
ហើយជាការពិតណាស់ យើងបានតុបតែងលំអមេឃជាន់ ក្រោមដោយហ្វូងតារា។ ហើយយើងបានបង្កើតវា(ហ្វូងតារា)ដើម្បី បណេ្ដញពួកស្ហៃតន។ ហើយយើងបានរៀបចំសម្រាប់ពួកវានូវ ទារុណកម្មនៃភ្លើងនរកដែលឆេះសន្ធោសន្ធៅ។
Tafsir berbahasa Arab:
وَلِلَّذِينَ كَفَرُواْ بِرَبِّهِمۡ عَذَابُ جَهَنَّمَۖ وَبِئۡسَ ٱلۡمَصِيرُ
ហើយសម្រាប់ពួកដែលប្រឆាំងនឹងម្ចាស់របស់ពួកគេ គឺ ទារុណកម្មនៃនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ដ៏អាក្រក់ បំផុត។
Tafsir berbahasa Arab:
إِذَآ أُلۡقُواْ فِيهَا سَمِعُواْ لَهَا شَهِيقٗا وَهِيَ تَفُورُ
នៅពេលដែលពួកគេត្រូវបានគេគ្រវែងចូលទៅក្នុងវា(នរក) ពួកគេបានឮសម្រែកយ៉ាងខ្លាំង ខណៈដែលវាកំពុងតែពុះកញ្ជ្រោល។
Tafsir berbahasa Arab:
تَكَادُ تَمَيَّزُ مِنَ ٱلۡغَيۡظِۖ كُلَّمَآ أُلۡقِيَ فِيهَا فَوۡجٞ سَأَلَهُمۡ خَزَنَتُهَآ أَلَمۡ يَأۡتِكُمۡ نَذِيرٞ
វាស្ទើរតែបែកខ្ចាត់ខ្ចាយដោយសារតែកំហឹង(ចំពោះពួក ដែលប្រឆាំង)។ រាល់ពេលដែលក្រុមមួយត្រូវបានគេគ្រវែងចូលទៅ ក្នុងវា អ្នកយាមរបស់វាបានសួរទៅពួកគេថាៈ តើអ្នកដាស់តឿន ព្រមាន(អ្នកនាំសារ)មិនបានមកដល់ពួកអ្នកទេឬ?
Tafsir berbahasa Arab:
قَالُواْ بَلَىٰ قَدۡ جَآءَنَا نَذِيرٞ فَكَذَّبۡنَا وَقُلۡنَا مَا نَزَّلَ ٱللَّهُ مِن شَيۡءٍ إِنۡ أَنتُمۡ إِلَّا فِي ضَلَٰلٖ كَبِيرٖ
ពួកគេបានឆ្លើយថាៈ មានពិតប្រាកដមែន។ អ្នកដាស់តឿន ព្រមានពិតជាបានមកដល់ពួកយើងមែន ប៉ុន្ដែពួកយើងបានបដិ-សេធ។ ហើយពួកយើងបាននិយាយថាៈ អល់ឡោះមិនបានបញ្ចុះ អ្វីបន្ដិចមកឡើយ។ ពួកអ្នក(អ្នកនាំសារ និងអ្នករួមជំនឿជាមួយ គាត់)គ្មានអ្វីក្រៅពីស្ថិតក្នុងភាពវងេ្វងដ៏សែនឆ្ងាយនោះឡើយ។
Tafsir berbahasa Arab:
وَقَالُواْ لَوۡ كُنَّا نَسۡمَعُ أَوۡ نَعۡقِلُ مَا كُنَّا فِيٓ أَصۡحَٰبِ ٱلسَّعِيرِ
ពួកគេបាននិយាយ(ទៅកាន់អ្នកយាមនរក)ទៀតថាៈ ប្រសិនបើពួកយើងធ្លាប់បានស្ដាប់(អ្នកនាំសារ) ឬពួកយើងបាន ស្វែងយល់នោះ ពួកយើងពិតជាមិនស្ថិតក្នុងពួកនរកឡើយ។
Tafsir berbahasa Arab:
فَٱعۡتَرَفُواْ بِذَنۢبِهِمۡ فَسُحۡقٗا لِّأَصۡحَٰبِ ٱلسَّعِيرِ
ពេលនោះ ពួកគេបានទទួលស្គាល់នូវបាបកម្មរបស់ ពួកគេ។ ដូចេ្នះ ការឃ្លាតឆ្ងាយ(ពីក្ដីមេត្ដាករុណារបស់អល់ឡោះ នោះ)គឺសម្រាប់ពួកឋាននរក។
Tafsir berbahasa Arab:
إِنَّ ٱلَّذِينَ يَخۡشَوۡنَ رَبَّهُم بِٱلۡغَيۡبِ لَهُم مَّغۡفِرَةٞ وَأَجۡرٞ كَبِيرٞ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ ពួកគេដោយអាថ៌កំបាំង ពួកគេនឹងទទួលបាននូវការអភ័យទោស និងផលបុណ្យដ៏ធំធេង។
Tafsir berbahasa Arab:
 
Terjemahan makna Surah: Al-Mulk
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Jam'iyyah Pengembangan Masyarakat Islam - Daftar isi terjemahan

Dari Jam'iyyah Pengembangan Masyarakat Islam Kamboja.

Tutup