Check out the new design

Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād * - Daftar isi terjemahan

XML CSV Excel API
Please review the Terms and Policies

Terjemahan makna Surah: Hūd   Ayah:
وَيَصۡنَعُ ٱلۡفُلۡكَ وَكُلَّمَا مَرَّ عَلَيۡهِ مَلَأٞ مِّن قَوۡمِهِۦ سَخِرُواْ مِنۡهُۚ قَالَ إِن تَسۡخَرُواْ مِنَّا فَإِنَّا نَسۡخَرُ مِنكُمۡ كَمَا تَسۡخَرُونَ
ហើយគាត់ក៏បាន(ចាប់ផ្តើម)ធ្វើសំពៅ។ រាល់ពេលដែលពួកមេដឹកនាំនៃក្រុមរបស់គាត់បានដើរឆ្លងកាត់ ពួកគេតែងសើចចំអកឱ្យគាត់។ គាត់ក៏បានតបវិញថា៖ ប្រសិនបើពួកអ្នកសើចចំអកឱ្យយើង(នាថ្ងៃនេះ) ពិតប្រាកដណាស់ យើងនឹងសើចចំអកឱ្យពួកអ្នកវិញដូចអ្វីដែលពួកអ្នកសើចចំអកឲ្យយើងជាមិនខាន។
Tafsir berbahasa Arab:
فَسَوۡفَ تَعۡلَمُونَ مَن يَأۡتِيهِ عَذَابٞ يُخۡزِيهِ وَيَحِلُّ عَلَيۡهِ عَذَابٞ مُّقِيمٌ
ហើយពួកអ្នកប្រាកដជានឹងដឹងថា តើអ្នកណាដែលទណ្ឌកម្មនឹងធ្លាក់ទៅលើរូបគេដែលធ្វើឱ្យរូបគេអាម៉ាស់ ហើយនិងត្រូវទទួលនូវទណ្ឌកម្មជានិរន្តរ៍នោះ។
Tafsir berbahasa Arab:
حَتَّىٰٓ إِذَا جَآءَ أَمۡرُنَا وَفَارَ ٱلتَّنُّورُ قُلۡنَا ٱحۡمِلۡ فِيهَا مِن كُلّٖ زَوۡجَيۡنِ ٱثۡنَيۡنِ وَأَهۡلَكَ إِلَّا مَن سَبَقَ عَلَيۡهِ ٱلۡقَوۡلُ وَمَنۡ ءَامَنَۚ وَمَآ ءَامَنَ مَعَهُۥٓ إِلَّا قَلِيلٞ
លុះពេលដែលបទបញ្ជារបស់យើង(អល់ឡោះ)បានមកដល់ ហើយទឹកបានផុសចេញយ៉ាងច្រើនពីក្នុងដី យើងក៏បានមានបន្ទូល(ទៅកាន់ព្យាការីនួហ)ថា៖ ចូរអ្នកនាំយកសត្វគ្រប់ប្រភេទមួយគូៗ(ញី ឈ្មោល)ផ្ទុកនៅលើសំពៅនេះ ហើយនិងក្រុមគ្រួសាររបស់អ្នកផងដែរ លើកលែងតែអ្នកណាដែលគេបានសម្រេចរួចមកហើយ(ថារូបគេនឹងត្រូវលិចលង់ក្នុងទឹកជំនន់) និងត្រូវដឹកអ្នកដែលមានជំនឿផងដែរ។ ហើយគ្មានអ្នកដែលមានជំនឿជាមួយគាត់ឡើយ លើកលែងតែមួយចំនួនតូចប៉ុណ្ណោះ។
Tafsir berbahasa Arab:
۞ وَقَالَ ٱرۡكَبُواْ فِيهَا بِسۡمِ ٱللَّهِ مَجۡر۪ىٰهَا وَمُرۡسَىٰهَآۚ إِنَّ رَبِّي لَغَفُورٞ رَّحِيمٞ
ហើយគាត់(ព្យាការីនួហ)បាននិយាយថា៖ ចូរពួកអ្នកឡើងជិះលើសំពៅនេះក្នុងព្រះនាមអល់ឡោះដែលឱ្យសំពៅនេះធ្វើដំណើរ និងធ្វើឲ្យវាឈប់។ ជាការពិតណាស់ ព្រះជាម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។
Tafsir berbahasa Arab:
وَهِيَ تَجۡرِي بِهِمۡ فِي مَوۡجٖ كَٱلۡجِبَالِ وَنَادَىٰ نُوحٌ ٱبۡنَهُۥ وَكَانَ فِي مَعۡزِلٖ يَٰبُنَيَّ ٱرۡكَب مَّعَنَا وَلَا تَكُن مَّعَ ٱلۡكَٰفِرِينَ
ហើយសំពៅបានដឹកពួកគេធ្វើដំណើរឆ្លងកាត់រលកធំៗប្រៀបដូចភ្នំ។ ហើយព្យាការីនួហបានស្រែកហៅកូនប្រុសរបស់គាត់(ដែលជាអ្នកគ្មានជំនឿ)ដែលស្ថិតនៅកន្លែងមួយ(ដាច់ពីក្រុមអ្នកមានជំនឿ)ថា៖ ឱកូនសម្លាញ់! ចូរកូនឡើងជិះ(លើសំពៅ)ជាមួយពួកយើងមក ហើយចូរកូនកុំស្ថិតក្នុងចំណោមពួកដែលគ្មានជំនឿឱ្យសោះ។
Tafsir berbahasa Arab:
قَالَ سَـَٔاوِيٓ إِلَىٰ جَبَلٖ يَعۡصِمُنِي مِنَ ٱلۡمَآءِۚ قَالَ لَا عَاصِمَ ٱلۡيَوۡمَ مِنۡ أَمۡرِ ٱللَّهِ إِلَّا مَن رَّحِمَۚ وَحَالَ بَيۡنَهُمَا ٱلۡمَوۡجُ فَكَانَ مِنَ ٱلۡمُغۡرَقِينَ
គេបានតបថា៖ ខ្ញុំនឹងទៅជ្រកនៅលើភ្នំដែលអាចការពារខ្ញុំអំពីទឹក(ជំនន់)។ គាត់ក៏តបវិញថា៖ នៅថ្ងៃនេះ គ្មានអ្នកដែលអាចរារាំងពីបទបញ្ជារបស់អល់ឡោះបានឡើយ លើកលែងតែជនណាដែលទ្រង់អាណិតស្រលាញ់(ចំពោះគេ)ប៉ុណ្ណោះ។ ហើយទឹករលកបានបំបែករវាងគេទាំងពីរនាក់(ឪពុក និងកូន)។ ដូចនេះ រូបគេក៏ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានគេធ្វើឲ្យលិចលង់(ក្នុងទឹកជំនន់)។
Tafsir berbahasa Arab:
وَقِيلَ يَٰٓأَرۡضُ ٱبۡلَعِي مَآءَكِ وَيَٰسَمَآءُ أَقۡلِعِي وَغِيضَ ٱلۡمَآءُ وَقُضِيَ ٱلۡأَمۡرُ وَٱسۡتَوَتۡ عَلَى ٱلۡجُودِيِّۖ وَقِيلَ بُعۡدٗا لِّلۡقَوۡمِ ٱلظَّٰلِمِينَ
(ក្រោយពីទឹកជំនន់បានបញ្ចប់) ទ្រង់បានមានបន្ទូលថា៖ ឱដី! ចូរឯងលេបទឹករបស់ឯងទៅវិញចុះ។ ឱមេឃ! ចូរឯងបញ្ឈប់ការបញ្ចុះទឹកភ្លៀងមកទៀតចុះ។ ពេលនោះ ទឹកក៏បានស្រកទៅវិញអស់។ ហើយបទបញ្ជា(របស់អល់ឡោះ)ក៏ត្រូវបានសម្រេច ហើយសំពៅនោះក៏បានចតនៅលើភ្នំ”ជូទី”។ ហើយមានគេនិយាយថា៖ វិនាសអន្តរាយចុះចំពោះក្រុមដែលបំពាន។
Tafsir berbahasa Arab:
وَنَادَىٰ نُوحٞ رَّبَّهُۥ فَقَالَ رَبِّ إِنَّ ٱبۡنِي مِنۡ أَهۡلِي وَإِنَّ وَعۡدَكَ ٱلۡحَقُّ وَأَنتَ أَحۡكَمُ ٱلۡحَٰكِمِينَ
ហើយព្យាការីនួហក៏បានស្រែកបួងសួងទៅកាន់ព្រះជាម្ចាស់របស់គាត់ ដោយគាត់បានពោលថា៖ បរពិត្រព្រះជាម្ចាស់! ពិតប្រាកដណាស់ កូនប្រុសរបស់ខ្ញុំក៏ជាក្រុមគ្រួសាររបស់ខ្ញុំដែរ ហើយពិតប្រាកដណាស់ ការសន្យាររបស់ព្រះអង្គ គឺជាការពិត។ ហើយព្រះអង្គគឺជាអ្នកកាត់សេចក្តីដ៏យុត្តិធម៌បំផុត។
Tafsir berbahasa Arab:
 
Terjemahan makna Surah: Hūd
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād - Daftar isi terjemahan

Terjemahannya oleh Tim Markaz Ruwwād Terjemah bekerjasama dengan Perkumpulan Dakwah di Rabwah dan Perkumpulan Pelayanan Konten Islami dalam Bahasa.

Tutup