Check out the new design

Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād * - Daftar isi terjemahan


Terjemahan makna Surah: Ar-Ra'd   Ayah:
۞ مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ أُكُلُهَا دَآئِمٞ وَظِلُّهَاۚ تِلۡكَ عُقۡبَى ٱلَّذِينَ ٱتَّقَواْۚ وَّعُقۡبَى ٱلۡكَٰفِرِينَ ٱلنَّارُ
លក្ខណៈនៃឋានសួគ៌ដែលគេ(អល់ឡោះ)បានសន្យាចំពោះបណ្តាអ្នកដែលកោតខ្លាច(អល់ឡោះ)នោះ គឺមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ ផលានុផលរបស់វា និងម្លប់របស់វា គឺមានជានិរន្តន៍។ នោះហើយជាលទ្ធផលចុងក្រោយរបស់បណ្តាអ្នកដែលកោតខ្លាច។ រីឯលទ្ធផលចុងក្រោយរបស់ពួកប្រឆាំងវិញ គឺឋាននរក។
Tafsir berbahasa Arab:
وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ
ហើយបណ្តាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ(ពួកយូដា និងពួកគ្រឹស្ទាន) ពួកគេមានភាពរីករាយចំពោះអ្វីដែលគេបានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយក្នុងចំណោមក្រុមជាច្រើន(នៃពួកគេ) ក៏មានអ្នកដែលបដិសេធនូវប្រការមួយចំនួនអំពីវាផងដែរ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ តាមពិត គេបានប្រើខ្ញុំឱ្យគោរពសក្ការៈចំពោះអល់ឡោះ(តែមួយគត់) ហើយមិនឱ្យខ្ញុំយកអ្នកផ្សេងមកធ្វើជាដៃគូរួមនឹងទ្រង់ឡើយ។ ខ្ញុំបួងសួងទៅកាន់ទ្រង់(តែមួយគត់) ហើយកន្លែងវិលត្រឡប់របស់ខ្ញុំ ក៏ទៅកាន់ទ្រង់(តែមួយគត់)ដែរ។
Tafsir berbahasa Arab:
وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيّٗاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا وَاقٖ
ក៏ដូច្នោះដែរ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាក្បួនច្បាប់ និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដើរតាមទំនើងចិត្តរបស់ពួកគេ(ពួកអះលីគីតាប) ក្រោយពីចំណេះដឹងបានមកដល់អ្នកហើយនោះ សម្រាប់រូបអ្នក គឺគ្មានអ្នកគាំពារ(ជួយឲ្យយកឈ្នះលើសត្រូវ) និងអ្នកការពារពី(ទណ្ឌកម្ម)អល់ឡោះឡើយ។
Tafsir berbahasa Arab:
وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجٗا وَذُرِّيَّةٗۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٖ كِتَابٞ
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)។ ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំមកនូវសញ្ញាភស្តុតាងណាមួយនោះឡើយ លើកលែងតែដោយការអនុញ្ញាតពីអល់ឡោះប៉ុណ្ណោះ។ រាល់កិច្ចការទាំងអស់ គឺត្រូវបានកំណត់រួចជាស្រេចនៅក្នុងសៀវភៅកំណត់ត្រា(ឡាវហ៊ុលម៉ះហ្វ៊ូស)។
Tafsir berbahasa Arab:
يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ
អល់ឡោះទ្រង់លុបបំបាត់នូវអ្វីដែលទ្រង់មានចេតនា ហើយទ្រង់រក្សាទុក(នូវអ្វីដែលទ្រង់មានចេតនា)។ ហើយសៀវភៅកំណត់ត្រាគោល(ឡាវហ៊ុលម៉ះហ៊្វូស) គឺនៅនឹងទ្រង់។
Tafsir berbahasa Arab:
وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ
បើទោះបីជាយើងបង្ហាញឱ្យអ្នក(ឱព្យាការីមូហាំម៉ាត់)បានឃើញនូវទណ្ឌកម្មមួយចំនួនដែលយើងបានសន្យានឹងពួកគេ ឬក៏យើងឱ្យអ្នកស្លាប់(មុនបានឃើញវា)ក៏ដោយ ក៏តួនាទីរបស់អ្នក គ្រាន់តែផ្សព្វផ្សាយ(សារ)ប៉ុណ្ណោះ។ ចំណែកឯការកាត់សេចក្តី គឺជាតួនាទីរបស់យើង។
Tafsir berbahasa Arab:
أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ
តើពួកគេ(ពួកប្រឆាំង)មិនឃើញទេឬថា ជាការពិតណាស់ យើងបានរំដោះយកទឹកដីរបស់ពួកគេដោយយើងបានកាត់បន្ថយវាបន្តិចម្តងៗនៅគ្រប់ទិសទីទាំងអស់។ ហើយអល់ឡោះទ្រង់ជាអ្នកកាត់សេចក្តី ដោយគ្មានអ្នកណាម្នាក់ដែលអាចពិនិត្យវិនិច្ឆ័យលើការកាត់សេចក្ដីរបស់ទ្រង់ឡើយ។ ហើយទ្រង់ជាអ្នកដែលជំនុំជម្រះយ៉ាងឆាប់រហ័សបំផុត។
Tafsir berbahasa Arab:
وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعٗاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٖۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ
ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេក៏បានប្រើឧបាយកល(ប្រឆាំងនឹងបណ្តាព្យាការីរបស់ពួកគេ)ដែរ។ ក៏ប៉ុន្តែ គម្រោងការទាំងអស់ គឺជាកម្មសិទ្ធិរបស់អល់ឡោះជាម្ចាស់(តែមួយគត់)។ ទ្រង់ដឹងទាំងអស់នូវអ្វីដែលបុគ្គលគ្រប់រូបបានប្រព្រឹត្ត។ ហើយពួកប្រឆាំងនឹងដឹងថា តើលទ្ធផលចុងក្រោយដ៏ប្រសើរបំផុតនោះ គឺសម្រាប់អ្នកណា?
Tafsir berbahasa Arab:
 
Terjemahan makna Surah: Ar-Ra'd
Daftar surah Nomor Halaman
 
Terjemahan makna Alquran Alkarim - Terjemahan Berbahasa Khmer - Pusat Terjemah Ruwwād - Daftar isi terjemahan

Terjemahannya oleh Tim Markaz Ruwwād Terjemah bekerjasama dengan Perkumpulan Dakwah di Rabwah dan Perkumpulan Pelayanan Konten Islami dalam Bahasa.

Tutup