Check out the new design

Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica * - Indice Traduzioni

XML CSV Excel API
Please review the Terms and Policies

Traduzione dei significati Sura: Ar-Ra‘d   Versetto:
۞ مَّثَلُ ٱلۡجَنَّةِ ٱلَّتِي وُعِدَ ٱلۡمُتَّقُونَۖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُۖ أُكُلُهَا دَآئِمٞ وَظِلُّهَاۚ تِلۡكَ عُقۡبَى ٱلَّذِينَ ٱتَّقَواْۚ وَّعُقۡبَى ٱلۡكَٰفِرِينَ ٱلنَّارُ
លក្ខណៈនៃឋានសួគ៌ដែលគេបានសន្យាចំពោះបណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះនោះ គឺមានទនេ្លជាច្រើនហូរពីក្រោមវា ដែលផលានុផលនិងម្លប់របស់វាមានជារៀងរហូត។ នោះគឺជា លទ្ធផលចុងក្រោយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។ រីឯលទ្ធផលចុងក្រោយរបស់ពួកដែលប្រឆាំងនោះគឺនរក។
Esegesi in lingua araba:
وَٱلَّذِينَ ءَاتَيۡنَٰهُمُ ٱلۡكِتَٰبَ يَفۡرَحُونَ بِمَآ أُنزِلَ إِلَيۡكَۖ وَمِنَ ٱلۡأَحۡزَابِ مَن يُنكِرُ بَعۡضَهُۥۚ قُلۡ إِنَّمَآ أُمِرۡتُ أَنۡ أَعۡبُدَ ٱللَّهَ وَلَآ أُشۡرِكَ بِهِۦٓۚ إِلَيۡهِ أَدۡعُواْ وَإِلَيۡهِ مَـَٔابِ
ហើយបណ្ដាអ្នកដែលយើងបានប្រទានឱ្យពួកគេនូវគម្ពីរ (តាវរ៉ត អ៊ីញជីល) ដោយពួកគេរីករាយនឹងអ្វីដែលគេបានបញ្ចុះឱ្យ អ្នក។ ហើយក្នុងចំណោមក្រុមទាំងនោះ មានអ្នកដែលបដិសេធអំពី វា(គម្ពីរគួរអាន)។ ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវបាន គេញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះ ហើយមិនឱ្យខ្ញុំធ្វើស្ហ៊ីរិក ចំពោះទ្រង់ឡើយ។ ខ្ញុំអំពាវនាវ(មនុស្សលោក)ទៅចំពោះទ្រង់តែ មួយគត់ ហើយកន្លែងវិលត្រឡប់របស់ខ្ញុំក៏ទៅចំពោះទ្រង់ដែរ។
Esegesi in lingua araba:
وَكَذَٰلِكَ أَنزَلۡنَٰهُ حُكۡمًا عَرَبِيّٗاۚ وَلَئِنِ ٱتَّبَعۡتَ أَهۡوَآءَهُم بَعۡدَ مَا جَآءَكَ مِنَ ٱلۡعِلۡمِ مَا لَكَ مِنَ ٱللَّهِ مِن وَلِيّٖ وَلَا وَاقٖ
ដូច្នោះហើយ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាបញ្ញត្ដិ តាមភាសាអារ៉ាប់។ តែប្រសិនបើអ្នក(មូហាំម៉ាត់)បានធ្វើតាម ទំនើងចិត្ដរបស់ពួកគេក្រោយពីចំណេះដឹងបានមកដល់អ្នក ហើយ នោះ អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ ហើយក៏គ្មាន អ្នកណាការពារ(ពីទារុណកម្មរបស់ទ្រង់)ដែរ។
Esegesi in lingua araba:
وَلَقَدۡ أَرۡسَلۡنَا رُسُلٗا مِّن قَبۡلِكَ وَجَعَلۡنَا لَهُمۡ أَزۡوَٰجٗا وَذُرِّيَّةٗۚ وَمَا كَانَ لِرَسُولٍ أَن يَأۡتِيَ بِـَٔايَةٍ إِلَّا بِإِذۡنِ ٱللَّهِۗ لِكُلِّ أَجَلٖ كِتَابٞ
ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើន មុនអ្នក(មូហាំម៉ាត់)ហើយយើងបានរៀបចំឱ្យពួកគេមានភរិយា និងកូនចៅ។ ហើយគ្មានអ្នកនាំសារណាម្នាក់ដែលអាចនាំមកនូវ មុជីហ្សាត់បានឡើយ លុះត្រាតែមានការអនុញ្ញាតពីអល់ឡោះ។ សម្រាប់រាល់ៗហេតុការណ៍ត្រួវកំណត់រួចជាសេ្រច។
Esegesi in lingua araba:
يَمۡحُواْ ٱللَّهُ مَا يَشَآءُ وَيُثۡبِتُۖ وَعِندَهُۥٓ أُمُّ ٱلۡكِتَٰبِ
អល់ឡោះនឹងលុបបំបាត់និងរក្សាទុកនូវអ្វីដែលទ្រង់មាន ចេតនា ហើយអ៊ំមុលគីតាប(ឡាវហុលម៉ះហ្វ៊ូស)នោះមាននៅជា មួយទ្រង់។
Esegesi in lingua araba:
وَإِن مَّا نُرِيَنَّكَ بَعۡضَ ٱلَّذِي نَعِدُهُمۡ أَوۡ نَتَوَفَّيَنَّكَ فَإِنَّمَا عَلَيۡكَ ٱلۡبَلَٰغُ وَعَلَيۡنَا ٱلۡحِسَابُ
ហើយទោះបីជាយើងនឹងបង្ហាញអ្នក(មូហាំម៉ាត់)មួយចំនួន (នៃទណ្ឌកម្ម)ដែលយើងសន្យាចំពោះពួកគេ ឬក៏យើងនឹងយកជីវិត របស់អ្នក(មុនការកើតឡើងនូវទណ្ឌកម្ម)ពិតមែនក៏ដោយ ក៏តួនាទី របស់អ្នកគ្រាន់តែជាអ្នកផ្សព្វផ្សាយប៉ុណ្ណោះ។ រីឯការជំនុំជំរះគឺជា តួនាទីរបស់យើង។
Esegesi in lingua araba:
أَوَلَمۡ يَرَوۡاْ أَنَّا نَأۡتِي ٱلۡأَرۡضَ نَنقُصُهَا مِنۡ أَطۡرَافِهَاۚ وَٱللَّهُ يَحۡكُمُ لَا مُعَقِّبَ لِحُكۡمِهِۦۚ وَهُوَ سَرِيعُ ٱلۡحِسَابِ
តើពួកគេ(ពួកប្រឆាំង)មិនបានឃើញទេឬថា ពិតប្រាកដ ណាស់ យើងរំដោះយកទឹកដីឱ្យ(អ្នកមានជំនឿ) ដោយយើងកាត់ បន្ថយវា(ពីពួកប្រឆាំង)បន្ដិចម្ដងៗនៅគ្រប់ទិសទីនោះ។ ហើយ អល់ឡោះជាអ្នកកាត់សេចក្ដីដោយគ្មាននរណាម្នាក់អាចបដិសេធ នូវការសមេ្រចរបស់ទ្រង់បានឡើយ។ ហើយទ្រង់ជាអ្នកជំនុំជំរះ យ៉ាងលឿនបំផុត។
Esegesi in lingua araba:
وَقَدۡ مَكَرَ ٱلَّذِينَ مِن قَبۡلِهِمۡ فَلِلَّهِ ٱلۡمَكۡرُ جَمِيعٗاۖ يَعۡلَمُ مَا تَكۡسِبُ كُلُّ نَفۡسٖۗ وَسَيَعۡلَمُ ٱلۡكُفَّٰرُ لِمَنۡ عُقۡبَى ٱلدَّارِ
ហើយជាការពិតណាស់ ពួកជំនាន់មុនពួកគេបានប្រើ ឧបាយកលបោកប្រាស់(អ្នកនាំសារ)ប៉ុន្ដែរាល់ឧបាយកលទាំង ឡាយគឺជាកម្មសិទ្ធិរបស់អល់ឡោះ។ ទ្រង់ដឹងនូវអ្វីៗដែលបុគ្គល គ្រប់រូបប្រព្រឹត្ដ។ ហើយពួកប្រឆាំងនឹងដឹងថា តើនរណានឹងទទួល លទ្ធផលចុងក្រោយដ៏ប្រសើរនោះ?
Esegesi in lingua araba:
 
Traduzione dei significati Sura: Ar-Ra‘d
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica - Indice Traduzioni

Da Associazione per lo Sviluppo della Comunità Islamica Cambogiana.

Chiudi