Check out the new design

Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica * - Indice Traduzioni

XML CSV Excel API
Please review the Terms and Policies

Traduzione dei significati Sura: Al ‘Imrân   Versetto:
فَٱسۡتَجَابَ لَهُمۡ رَبُّهُمۡ أَنِّي لَآ أُضِيعُ عَمَلَ عَٰمِلٖ مِّنكُم مِّن ذَكَرٍ أَوۡ أُنثَىٰۖ بَعۡضُكُم مِّنۢ بَعۡضٖۖ فَٱلَّذِينَ هَاجَرُواْ وَأُخۡرِجُواْ مِن دِيَٰرِهِمۡ وَأُوذُواْ فِي سَبِيلِي وَقَٰتَلُواْ وَقُتِلُواْ لَأُكَفِّرَنَّ عَنۡهُمۡ سَيِّـَٔاتِهِمۡ وَلَأُدۡخِلَنَّهُمۡ جَنَّٰتٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ ثَوَابٗا مِّنۡ عِندِ ٱللَّهِۚ وَٱللَّهُ عِندَهُۥ حُسۡنُ ٱلثَّوَابِ
ដូចេ្នះម្ចាស់របស់ពួកគេបានទទួលយក(ការបួងសួងសុំ) ពីពួកគេ។ ពិតប្រាកដណាស់ យើងមិនបំបាត់ទង្វើរបស់អ្នកដែលធ្វើ ក្នុងចំណោមពួកអ្នកឡើយ ទោះបីជាបុរសឬស្ដ្រីក្ដី ដោយពួកអ្នកមកពីពូជអំបូរតែមួយ។ រីឯបណ្ដាអ្នកដែលបានភៀសខ្លួន និងត្រូវ បានគេបណេ្ដញចេញពីលំនៅដ្ឋានរបស់ពួកគេ ហើយត្រូវបានគេធ្វើ បាបក្នុងមាគ៌ារបស់យើង ហើយពួកគេបានធ្វើសង្គ្រាមនិងត្រូវបាន គេសម្លាប់នោះ យើងពិតជានឹងលុបលាងទោសឱ្យពួកគេនូវអំពើ អាក្រក់ទាំងឡាយរបស់ពួកគេ ហើយយើងពិតជានឹងបញ្ចូលពួក គេទៅក្នុងឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដែលជា ការតបស្នងពីអល់ឡោះ។ ហើយអល់ឡោះ ទ្រង់មានការតបស្នង ដ៏ល្អប្រពៃបំផុត។
Esegesi in lingua araba:
لَا يَغُرَّنَّكَ تَقَلُّبُ ٱلَّذِينَ كَفَرُواْ فِي ٱلۡبِلَٰدِ
ចូរកុំឱ្យការប្ដូរទីតាំងរបស់ពួកដែលប្រឆាំង(ដើម្បី ស្វែងរកផលចំណេញ)នៅក្នុងស្រុកបោកប្រាស់អ្នក(មូហាំម៉ាត់) ឱ្យសោះ។
Esegesi in lingua araba:
مَتَٰعٞ قَلِيلٞ ثُمَّ مَأۡوَىٰهُمۡ جَهَنَّمُۖ وَبِئۡسَ ٱلۡمِهَادُ
វាគ្រាន់តែជាការសប្បាយរីករាយមួយរយៈពេលខ្លី ប៉ុណ្ណោះ។ ក្រោយមកទីជម្រករបស់ពួកគេគឺឋាននរកជើហាន់ណាំ ហើយជាកន្លែងដ៏អាក្រក់បំផុត។
Esegesi in lingua araba:
لَٰكِنِ ٱلَّذِينَ ٱتَّقَوۡاْ رَبَّهُمۡ لَهُمۡ جَنَّٰتٞ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَا نُزُلٗا مِّنۡ عِندِ ٱللَّهِۗ وَمَا عِندَ ٱللَّهِ خَيۡرٞ لِّلۡأَبۡرَارِ
ក៏ប៉ុន្ដែបណ្ដាអ្នកដែលកោតខ្លាចម្ចាស់របស់ពួកគេវិញ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្លជាច្រើនហូរពីក្រោមវា ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ ជាកន្លែងស្នាក់នៅមកពី អល់ឡោះ។ ហើយអ្វីៗដែលមកពីអល់ឡោះនោះ គឺប្រសើរបំផុត សម្រាប់បណ្ដាអ្នកដែលសាងអំពើល្អ។
Esegesi in lingua araba:
وَإِنَّ مِنۡ أَهۡلِ ٱلۡكِتَٰبِ لَمَن يُؤۡمِنُ بِٱللَّهِ وَمَآ أُنزِلَ إِلَيۡكُمۡ وَمَآ أُنزِلَ إِلَيۡهِمۡ خَٰشِعِينَ لِلَّهِ لَا يَشۡتَرُونَ بِـَٔايَٰتِ ٱللَّهِ ثَمَنٗا قَلِيلًاۚ أُوْلَٰٓئِكَ لَهُمۡ أَجۡرُهُمۡ عِندَ رَبِّهِمۡۗ إِنَّ ٱللَّهَ سَرِيعُ ٱلۡحِسَابِ
ហើយពិតប្រាកដណាស់ នៅក្នុងចំណោមពួកអះលីគីតាបមានអ្នកដែលមានជំនឿលើអល់ឡោះនិងអ្វីដែលគេបានបញ្ចុះ ឱ្យពួកអ្នក(គម្ពីរគួរអាន) ហើយនិងអ្វីដែលគេបានបញ្ចុះឱ្យពួកគេ (គម្ពីរតាវរ៉ត និងគម្ពីរអ៊ីញជីល)ដោយពួកគេឱនលំទោនចំពោះ អល់ឡោះ។ ពួកគេមិនលក់(ប្ដូរ)អាយ៉ាត់ៗរបស់អល់ឡោះនឹង តម្លៃបន្ដិចបន្ដួចឡើយ។ អ្នកទាំងនោះនឹងទទួលបានផលបុណ្យពី ម្ចាស់របស់ពួកគេជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាអ្នក ជំរះក្ដីយ៉ាងរហ័សបំផុត។
Esegesi in lingua araba:
يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ ٱصۡبِرُواْ وَصَابِرُواْ وَرَابِطُواْ وَٱتَّقُواْ ٱللَّهَ لَعَلَّكُمۡ تُفۡلِحُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកអត់ធ្មត់ ហើយ អត់ធ្មត់ឱ្យបានច្រើន(ជាងសត្រូវរបស់អ្នក)។ ហើយចូរពួកអ្នកការ ពារទឹកដី និងកោតខ្លាចអល់ឡោះ ដើម្បីពួកអ្នកនឹងទទួលបាន ជោគជ័យ។
Esegesi in lingua araba:
 
Traduzione dei significati Sura: Al ‘Imrân
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer - Associazione per lo Sviluppo della Comunità Islamica - Indice Traduzioni

Da Associazione per lo Sviluppo della Comunità Islamica Cambogiana.

Chiudi