Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano * - Indice Traduzioni


Traduzione dei significati Versetto: (111) Sura: Yûsuf
لَقَدۡ كَانَ فِي قَصَصِهِمۡ عِبۡرَةٞ لِّأُوْلِي ٱلۡأَلۡبَٰبِۗ مَا كَانَ حَدِيثٗا يُفۡتَرَىٰ وَلَٰكِن تَصۡدِيقَ ٱلَّذِي بَيۡنَ يَدَيۡهِ وَتَفۡصِيلَ كُلِّ شَيۡءٖ وَهُدٗى وَرَحۡمَةٗ لِّقَوۡمٖ يُؤۡمِنُونَ
ជាការពិតណាស់ នៅក្នុងរឿងរ៉ាវប្រវត្តិសាស្ត្ររបស់បណ្តាអ្នកនាំសារទាំងឡាយ និងរឿងរ៉ាវរបស់ប្រជាជាតិទាំងនោះ ក៏ដូចជារឿងរ៉ាវប្រវត្តិសាស្ត្ររបស់ព្យាការីយូសុះនិងបងប្អូនរបស់គេទាំងនោះ គឺជាមេរៀនដែលពួកអ្នកដែលមានប្រាជ្ញាស្មារតីល្អយកវាធ្វើជាមេរៀន។ ហើយគម្ពីរគួរអានដែលផ្ទុកទៅដោយរឿងរ៉ាវទាំងនោះ ក៏មិនមែនជាការប្រឌិតភូតកុហកទៅលើអល់ឡោះជាម្ចាស់នោះដែរ ក៏ប៉ុន្តែវាគឺជាការបញ្ជាក់ចំពោះបណ្តាគម្ពីរទាំងឡាយដែលបានបញ្ចុះពីលើមេឃដែលត្រូវបានបញ្ចុះមកពីអល់ឡោះជាម្ចាស់ និងជាការបកស្រាយរាល់អ្វីគ្រប់យ៉ាងដែលត្រូវការការបកស្រាយនៃបណ្តាក្បួនច្បាប់និងបទបញ្ញត្តិទាំងឡាយ ហើយក៏ជាការចង្អុលបង្ហាញរាល់អ្វីដែលល្អប្រសើរ ព្រមទាំងជាក្តីមេត្តាករុណាចំពោះក្រុមដែលមានជំនឿផងដែរ ពីព្រោះពួកគេគឺជាអ្នកដែលទាញយកផលប្រយោជន៍ពីអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)។
Esegesi in lingua araba:
Alcuni insegnamenti da trarre da questi versi sono:
• أن الداعية لا يملك تصريف قلوب العباد وحملها على الطاعات، وأن أكثر الخلق ليسوا من أهل الهداية.
• ក្នុងចំណោមភាពសប្បុរសរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់បានប្រាប់បណ្តាព្យាការីរបស់ទ្រង់ឲ្យដឹងនូវរឿងរ៉ាវអាថ៌កំបាំងមួយចំនួន ក្នុងគោលបំណងច្បាស់លាស់ និងមានបុព្វហេតុជាក់លាក់របស់ទ្រង់។

• ذم المعرضين عن آيات الله الكونية ودلائل توحيده المبثوثة في صفحات الكون.
• ជាការពិតណាស់ អ្នកដែលអំពាវនាវទាំងឡាយមិនមានសមត្ថភាពបង្វែរចិត្តខ្ញុំបម្រើរបស់អល់ឡោះ(ឲ្យមានជំនឿ) និងធ្វើឲ្យពួកគេស្ថិតនៅលើការគោរពប្រតិបត្តិនោះទេ ហើយពិតណាស់ ម៉ាខ្លូកភាគច្រើន មិនមែនជាអ្នកដែលទទួលបាននូវការចង្អុលបង្ហាញនោះទេ។

• شملت هذه الآية ﴿ قُل هَذِهِ سَبِيلِي...﴾ ذكر بعض أركان الدعوة، ومنها: أ- وجود منهج:﴿ أَدعُواْ إِلَى اللهِ ﴾. ب - ويقوم المنهج على العلم: ﴿ عَلَى بَصِيرَةٍ﴾. ج - وجود داعية: ﴿ أَدعُواْ ﴾ ﴿أَنَا﴾. د - وجود مَدْعُوِّين: ﴿ وَمَنِ اتَّبَعَنِي ﴾.
• ស្តីបន្ទោសចំពោះពួកដែលងាកចេញពីសញ្ញាភស្តុតាងនៃការបង្កើតរបស់អល់ឡោះ និងសញ្ញាភស្តុតាងដែលបញ្ជាក់ពីភាពជាម្ចាស់តែមួយគត់របស់ទ្រង់ដែលមាននៅក្នុងចក្រវាឡនេះ។

• នៅក្នុងវាក្យខណ្ឌ “ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថាៈ នេះជាមាគ៌ារបស់ខ្ញុំ” គឺមានផ្ទុកទៅដោយការលើកឡើងពីគោលគ្រឹះមួយចំនួននៅក្នុងការអំពាវនាវ ដែលក្នុងនោះមាន ៖ ត្រូវមានមាគ៌ាមួយ ៖ “ខ្ញុំអំពាវនាវទៅកាន់អល់ឡោះ” មាគ៌ានោះត្រូវស្ថិតនៅលើចំណេះដឹង ៖ “ដោយមានការចេះដឹងច្បាស់លាស់” ត្រូវមានអ្នកដែលធ្វើការអំពាវនាវគេ(អ្នកអំពាវនាវ)៖ “ខ្ញុំ” ត្រូវមានអ្នកដែលគេត្រូវអំពាវនាវ(អ្នកដែលគេត្រូវអំពាវនាវ) ”និងអ្នកដែលបានដើរតាមខ្ញុំ”

 
Traduzione dei significati Versetto: (111) Sura: Yûsuf
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano - Indice Traduzioni

Traduzione in khmer dell'Esegesi Abbreviata del Nobile Corano, edita da Tafseer Center for Quranic Studies

Chiudi