Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano * - Indice Traduzioni


Traduzione dei significati Versetto: (65) Sura: An-Nahl
وَٱللَّهُ أَنزَلَ مِنَ ٱلسَّمَآءِ مَآءٗ فَأَحۡيَا بِهِ ٱلۡأَرۡضَ بَعۡدَ مَوۡتِهَآۚ إِنَّ فِي ذَٰلِكَ لَأٓيَةٗ لِّقَوۡمٖ يَسۡمَعُونَ
ហើយអល់ឡោះជាម្ចាស់ទ្រង់បានបញ្ចុះទឹកភ្លៀងពីលើមេឃមក។ បន្ទាប់មក តាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីនោះក្រោយពីវាមានភាពស្ងួតហួតហែង។ ពិតប្រាកដណាស់ នៅក្នុងការបញ្ចុះទឹកភ្លៀងពីលើមេឃមក និងការបញ្ចេញនូវរុក្ខជាតិជាច្រើនចេញពីដីដោយសារទឹកភ្លៀងនោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់មួយដែលបង្ហាញទៅលើសមត្ថភាពរបស់អល់ឡោះសម្រាប់ក្រុមដែលស្តាប់បន្ទូលរបស់អល់ឡោះ និងយកវាមកត្រិះរិះពិចារណា។
Esegesi in lingua araba:
Alcuni insegnamenti da trarre da questi versi sono:
• جعل تعالى لعباده من ثمرات النخيل والأعناب منافع للعباد، ومصالح من أنواع الرزق الحسن الذي يأكله العباد طريًّا ونضيجًا وحاضرًا ومُدَّخَرًا وطعامًا وشرابًا.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្កើតសម្រាប់ខ្ញុំបម្រើរបស់ទ្រង់នូវផ្លែល្មើនិងផ្លែទំពាំងបាយជូរ គឺដើម្បីផ្តល់ជាផលប្រយោជន៍ដល់ពួកគេដែលគេអាចហូបវាបានទាំងស្រស់ៗ ទាំងទុំ ហូបភ្លាមៗ ឬរក្សាទុកយូរ ជាចំណីអាហារ ឬជាភេសជ្ជៈ។

• في خلق النحلة الصغيرة وما يخرج من بطونها من عسل لذيذ مختلف الألوان بحسب اختلاف أرضها ومراعيها، دليل على كمال عناية الله تعالى، وتمام لطفه بعباده، وأنه الذي لا ينبغي أن يوحَّد غيره ويُدْعى سواه.
ចំពោះការបង្កើតសត្វឃ្មុំដ៏តូច និងទឹកឃ្មុំដែលចេញពីពោះរបស់វាដែលមានរសជាតិឆ្ងាញ់ មានពណ៌ខុសៗគ្នាដោយអាស្រ័យទៅតាមទឹកដី និងការរក្សាទុករបស់វានោះ គឺជាភស្តុតាងបង្ហាញទៅលើការថែរក្សាដ៏ពេញលេញរបស់អល់ឡោះ និងភាពទន់ភ្លន់ដ៏ពេញលេញរបស់ទ្រង់ចំពោះខ្ញុំបម្រើរបស់ទ្រង់។ ដូចនេះ មិនគប្បីឡើយក្នុងការដែលគេគោរពសក្ការៈអ្នកផ្សេង និងបួងសួងសុំពីអ្នកផ្សេងក្រៅពីទ្រង់នោះ។

• من منن الله العظيمة على عباده أن جعل لهم أزواجًا ليسكنوا إليها، وجعل لهم من أزواجهم أولادًا تقرُّ بهم أعينهم، ويخدمونهم ويقضون حوائجهم، وينتفعون بهم من وجوه كثيرة.
• ក្នុងចំណោមការប្រោសប្រណីដ៏ធំធេងរបស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់នោះ គឺទ្រង់បានបង្កើតសម្រាប់ពួកគេនូវភរិយាដើម្បីឲ្យពួកគេរួមរស់ជាមួយនាង ហើយទ្រង់បង្កើតចេញពីភរិយារបស់ពួកគេនោះទៀតនូវកូនចៅជាច្រើនដែលធ្វើឲ្យពួកគេមានភាពរីករាយ បម្រើពួកគេ និងជួយបំពេញសេចក្តីត្រូវការរបស់ពួកគេ ព្រមទាំងអាចទាញយកផលប្រយោជន៍ពីពួកគេ(កូនចៅ)តាមផ្នែកផ្សេងៗជាច្រើនទៀត។

 
Traduzione dei significati Versetto: (65) Sura: An-Nahl
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano - Indice Traduzioni

Traduzione in khmer dell'Esegesi Abbreviata del Nobile Corano, edita da Tafseer Center for Quranic Studies

Chiudi