Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano * - Indice Traduzioni


Traduzione dei significati Versetto: (39) Sura: Al-Mâ’idah
فَمَن تَابَ مِنۢ بَعۡدِ ظُلۡمِهِۦ وَأَصۡلَحَ فَإِنَّ ٱللَّهَ يَتُوبُ عَلَيۡهِۚ إِنَّ ٱللَّهَ غَفُورٞ رَّحِيمٌ
ក៏ប៉ុន្តែ ចំពោះចោរទាំងឡាយដែលបានសារភាពកំហុសចំពោះអល់ឡោះ ហើយបានកែប្រែទង្វើរបស់គេ(កែខ្លួន)វិញនោះ ជាការពិតណាស់ អល់ឡោះទ្រង់ពិតជាទទួលយកនូវការសារភាពកំហុសរបស់គេដោយក្តីសណ្តោសប្រណីរបស់ទ្រង់។ ពិតណាស់ អល់ឡោះទ្រង់មហាអភ័យទោសបំផុតចំពោះបាបកម្មទាំងឡាយរបស់ខ្ញុំបម្រើទ្រង់ដែលបានសារភាពកំហុស និងមហាអាណិតស្រឡាញ់ចំពោះបំផុតពួកគេ។ ក៏ប៉ុន្តែ ការដាក់ទោសទណ្ឌចំពោះគេ(ចោរ)នោះ គឺមិនអាចរួចផុតដោយសារការសារភាពកំហុស(ចំពោះអល់ឡោះ)នោះទេ ប្រសិនបើកិច្ចការនោះបានទៅដល់ដៃចៅក្រម ឬអ្នកជំនុំជម្រះក្តីហើយនោះ។
Esegesi in lingua araba:
Alcuni insegnamenti da trarre da questi versi sono:
• حكمة مشروعية حد السرقة: ردع السارق عن التعدي على أموال الناس، وتخويف من عداه من الوقوع في مثل ما وقع فيه.
• បុព្វហេតុនៃការកំណត់ច្បាប់កាត់ទោសចំពោះចោរលួច គឺដើម្បីរារាំងចោរពីការឈ្លានពានទៅលើទ្រព្យសម្បត្តិរបស់អ្នកដទៃដោយខុសច្បាប់ និងដើម្បីព្រមានបន្លាចអ្នកដទៃកុំឲ្យធ្លាក់ទៅក្នុងទង្វើបែបនោះ។

• قَبول توبة السارق ما لم يبلغ السلطان وعليه إعادة ما سرق، فإذا بلغ السلطان وجب الحكم، ولا يسقط بالتوبة.
• គេទទួលយកនូវការសារភាពកំហុសរបស់ចោរ ដរាបណារឿងនោះមិនទាន់ដឹងទៅដល់អាជ្ញាធរ ហើយចាំបាច់លើគេ(ចោរ) ត្រូវបង្វិលសងវិញនូវអ្វីដែលគេបានលួចនោះ(ទៅឲ្យម្ចាស់ដើមវិញ)។ តែប្រសិនបើរឿងនោះបានដឹងទៅដល់អាជ្ញាធរហើយនោះ ចាំបាច់ត្រូវតែអនុវត្តតាមនិតិវិធីនៃច្បាប់ ហើយការសារភាពកំហុសនោះ មិនអាចធ្វើឲ្យគេរួចខ្លួន(ពីការអនុវត្តតាមនិតិវិធីច្បាប់)បានឡើយ។

• يحسن بالداعية إلى الله ألَّا يحمل همًّا وغمًّا بسبب ما يحصل من بعض الناس مِن كُفر ومكر وتآمر؛ لأن الله تعالى يبطل كيد هؤلاء.
• ជាការប្រសើរចំពោះអ្នកអំពាវនាវទៅកាន់អល់ឡោះ ពួកគេមិនត្រូវកើតទុក្ខ និងមានទុក្ខសោកដោយសារតែអ្វីដែលបានកើតឡើងពីមនុស្សមួយចំនួនអំពីការគ្មានជំនឿ និងការរៀបចំល្បិចកលនានានោះឡើយ ពីព្រោះអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលរំលាយឧបាយកលរបស់ពួកគេ។

• حِرص المنافقين على إغاظة المؤمنين بإظهار أعمال الكفر مع ادعائهم الإسلام.
• ការព្យាយាមរបស់ពួកពុតត្បុតក្នុងការធ្វើឲ្យអ្នកមានជំនឿមានកំហឹង តាមរយៈការស្តែងចេញនូវទង្វើដែលគ្មានជំនឿជាមួយនឹងការដែលពួកគេអះអាងថា ពួកគេគឺជាអ្នកឥស្លាម។

 
Traduzione dei significati Versetto: (39) Sura: Al-Mâ’idah
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano - Indice Traduzioni

Traduzione in khmer dell'Esegesi Abbreviata del Nobile Corano, edita da Tafseer Center for Quranic Studies

Chiudi