Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano * - Indice Traduzioni


Traduzione dei significati Versetto: (126) Sura: At-Tawbah
أَوَلَا يَرَوۡنَ أَنَّهُمۡ يُفۡتَنُونَ فِي كُلِّ عَامٖ مَّرَّةً أَوۡ مَرَّتَيۡنِ ثُمَّ لَا يَتُوبُونَ وَلَا هُمۡ يَذَّكَّرُونَ
តើពួកពុតត្បុត(ទាំងនោះ)មិនមើលដោយយកជាមេរៀនចំពោះការសាកល្បងរបស់អល់ឡោះចំពោះពួកគេ តាមរយៈការលាតត្រដាងពីស្ថានភាពរបស់ពួកគេ និងបកអាក្រាតពីភាពពុតត្បុតរបស់ពួកគេ ជារៀងរាល់ឆ្នាំ ចំនួនមួយដង ឬពីរដងទេឬ? ក្រោយមក ទោះបីជាពួកគេដឹងថា អល់ឡោះទ្រង់គឺជាអ្នកដែលធ្វើបែបនោះចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែមិនសារភាពកំហុសចំពោះទ្រង់ពីភាពគ្មានជំនឿរបស់ពួកគេ និងនៅតែមិនបោះបង់(បញ្ឈប់)ភាពពុតត្បុតរបស់ពួកគេដដែល។ ហើយពួកគេក៏មិនភ្ញាក់រលឹកចំពោះអ្វីដែលបានកើតឡើងចំពោះពួកគេដែរ ដែលថា ជាការពិតណាស់ វា(ការសាកល្បង)គឺមកពីអល់ឡោះជាម្ចាស់នោះ។
Esegesi in lingua araba:
Alcuni insegnamenti da trarre da questi versi sono:
• وجوب ابتداء القتال بالأقرب من الكفار إذا اتسعت رقعة الإسلام، ودعت إليه حاجة.
• ចាំបាច់ត្រូវធ្វើសង្រ្គាមប្រយុទ្ធនឹងពួកប្រឆាំងដែលនៅជិត(អ្នកមានជំនឿ)ជាងគេ ប្រសិនបើទឹកដីឥស្លាមមានទំហំធំទូលាយ និងស្ថានភាពតម្រូវ។

• بيان حال المنافقين حين نزول القرآن عليهم وهي الترقُّب والاضطراب.
• បញ្ជាក់ប្រាប់ពីស្ថានភាពរបស់ពួកពុតត្បុតនៅពេលគេបញ្ចុះគម្ពីរគួរអានចំពោះពួកគេ ដោយពួកគេនៅតាមដាន និងមានភាពញាប់ញ័រ។

• بيان رحمة النبي صلى الله عليه وسلم بالمؤمنين وحرصه عليهم.
• បញ្ជាក់ពីក្តីមេត្តាករុណារបស់ព្យាការីមូហាំម៉ាត់ចំពោះបណ្ដាអ្នកមានជំនឿ និងការយកចិត្តទុកដាក់របស់គាត់ចំពោះពួកគេ។

• في الآيات دليل على أن الإيمان يزيد وينقص، وأنه ينبغي للمؤمن أن يتفقد إيمانه ويتعاهده فيجدده وينميه؛ ليكون دائمًا في صعود.
• នៅក្នុងបណ្ដាវាក្យខណ្ឌទាំងនេះ គឺជាភស្តុតាងបញ្ជាក់ថា ពិតណាស់ សេចក្តីជំនឿមានការកើនឡើង និងមានការថយចុះ។ ដូចនេះ ចាំបាច់លើអ្នកមានជំនឿត្រូវព្យាយាមសាងនូវទង្វើកុសលជានិច្ចដើម្បីឲ្យសេចក្តីជំនឿរបស់ខ្លួនកើនឡើង និងនៅខ្ពស់ជានិច្ច។

 
Traduzione dei significati Versetto: (126) Sura: At-Tawbah
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano - Indice Traduzioni

Traduzione in khmer dell'Esegesi Abbreviata del Nobile Corano, edita da Tafseer Center for Quranic Studies

Chiudi