Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano * - Indice Traduzioni


Traduzione dei significati Versetto: (33) Sura: At-Tawbah
هُوَ ٱلَّذِيٓ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِينِ ٱلۡحَقِّ لِيُظۡهِرَهُۥ عَلَى ٱلدِّينِ كُلِّهِۦ وَلَوۡ كَرِهَ ٱلۡمُشۡرِكُونَ
ហើយអល់ឡោះគឺជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់ គឺព្យាការីមូហាំម៉ាត់ ដោយនាំមកនូវគម្ពីរគួរអានដែលវាជាការចង្អុលបង្ហាញដល់មនុស្ស និងនាំមកនូវសាសនាដ៏ពិត នោះគឺសាសនាឥស្លាម ដើម្បីឲ្យវាបានភាពខ្ពង់ខ្ពស់ជាងសាសនាដទៃទៀត តាមរយៈអំណះអំណាង ភស្តុតាង និងក្បួនច្បាប់ជាច្រើនដែលមាននៅក្នុងវា(សាសនាឥស្លាម) បើទោះបីជាពួកមុស្ហរីគីនមិនពេញចិត្តដូច្នោះក៏ដោយ។
Esegesi in lingua araba:
Alcuni insegnamenti da trarre da questi versi sono:
• دين الله ظاهر ومنصور مهما سعى أعداؤه للنيل منه حسدًا من عند أنفسهم.
• សាសនារបស់អល់ឡោះ គឺនៅតែលេចធ្លោឡើង និងទទួលបាននូវការជួយជានិច្ច បើទោះបីជាសត្រូវរបស់សាសនានេះព្យាយាមវាយប្រហារមកលើវា ដោយសារតែភាពច្រណែនឈ្នានីសពីពួកគេក៏ដោយ។

• تحريم أكل أموال الناس بالباطل، والصد عن سبيل الله تعالى.
• ហាមឃាត់ការយកទ្រព្យសម្បត្តិអ្នកដទៃដោយខុសច្បាប់ និងរារាំងមនុស្សពីមាគ៌ារបស់អល់ឡោះ។

• تحريم اكتناز المال دون إنفاقه في سبيل الله.
• ហាមឃាត់ពីការប្រមូលទ្រព្យទុកដោយមិនចំណាយវាក្នុងមាគ៌ារបស់អល់ឡោះ។

• الحرص على تقوى الله في السر والعلن، خصوصًا عند قتال الكفار؛ لأن المؤمن يتقي الله في كل أحواله.
• យកចិត្តទុកដាក់ចំពោះការកោតខ្លាចអល់ឡោះទាំងក្នុងពេលស្ងាត់កំបាំង និងនៅទីសាធារណៈ ជាពិសេសក្នុងពេលប្រយុទ្ធនឹងពួកប្រឆាំង ពីព្រោះអ្នកមានជំនឿ គឺពួកគេកោតខ្លាចអល់ឡោះជាម្ចាស់គ្រប់ស្ថានភាពទាំងអស់របស់គេ។

 
Traduzione dei significati Versetto: (33) Sura: At-Tawbah
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer dell'Esegesi Abbreviata del Nobile Corano - Indice Traduzioni

Traduzione in khmer dell'Esegesi Abbreviata del Nobile Corano, edita da Tafseer Center for Quranic Studies

Chiudi