Check out the new design

Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama) * - Indice Traduzioni


Traduzione dei significati Sura: Yûsuf   Versetto:
وَرَٰوَدَتۡهُ ٱلَّتِي هُوَ فِي بَيۡتِهَا عَن نَّفۡسِهِۦ وَغَلَّقَتِ ٱلۡأَبۡوَٰبَ وَقَالَتۡ هَيۡتَ لَكَۚ قَالَ مَعَاذَ ٱللَّهِۖ إِنَّهُۥ رَبِّيٓ أَحۡسَنَ مَثۡوَايَۖ إِنَّهُۥ لَا يُفۡلِحُ ٱلظَّٰلِمُونَ
ហើយភរិយារបស់អាហ្ស៊ីសបានហៅព្យាការីយូសុះ(យ៉ាងទន់ភ្លន់) ខណៈដែលគាត់ស្ថិតក្នុងផ្ទះរបស់នាងដើម្បីប្រព្រឹត្តនូវទង្វើអសីលធម៌ ហើយនាងបានបិទទ្វារទាំងអស់។ នាងក៏បាននិយាយថា៖ សូមអ្នកមកកាន់ខ្ញុំមក! គាត់ក៏បានពោលថា៖ ខ្ញុំសុំពីអល់ឡោះបញ្ចៀសខ្ញុំ(ពីរឿងនេះ)។ ពិតប្រាកដណាស់ ចៅហ្វាយរបស់ខ្ញុំ(អាហ្ស៊ីស)បានផ្តល់កន្លែងស្នាក់នៅដ៏ប្រសើរដល់ខ្ញុំ។ ហើយពិតប្រាកដណាស់ ពួកដែលបំពាននោះ គឺមិនទទួលជោគជ័យឡើយ។
Esegesi in lingua araba:
وَلَقَدۡ هَمَّتۡ بِهِۦۖ وَهَمَّ بِهَا لَوۡلَآ أَن رَّءَا بُرۡهَٰنَ رَبِّهِۦۚ كَذَٰلِكَ لِنَصۡرِفَ عَنۡهُ ٱلسُّوٓءَ وَٱلۡفَحۡشَآءَۚ إِنَّهُۥ مِنۡ عِبَادِنَا ٱلۡمُخۡلَصِينَ
ពិតប្រាកដណាស់ នាងមានបំណងប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះគាត់ ហើយគាត់ក៏មានបំណងប្រព្រឹត្តទង្វើបែបនេះចំពោះនាងវិញដែរ ប្រសិនបើគាត់មិនបានឃើញសញ្ញាភស្តុតាងនៃព្រះជាម្ចាស់របស់គាត់ទេនោះ។ នោះគឺដើម្បីយើងនឹងបញ្ចៀសរូបគេពីប្រការអាក្រក់ និងទង្វើអសីលធម៌ទាំងឡាយ។ ពិតប្រាកដណាស់ រូបគេគឺស្ថិតក្នុងចំណោមខ្ញុំបម្រើរបស់យើងដ៏ស្មោះស។
Esegesi in lingua araba:
وَٱسۡتَبَقَا ٱلۡبَابَ وَقَدَّتۡ قَمِيصَهُۥ مِن دُبُرٖ وَأَلۡفَيَا سَيِّدَهَا لَدَا ٱلۡبَابِۚ قَالَتۡ مَا جَزَآءُ مَنۡ أَرَادَ بِأَهۡلِكَ سُوٓءًا إِلَّآ أَن يُسۡجَنَ أَوۡ عَذَابٌ أَلِيمٞ
គេទាំងពីរ(ព្យាការីយូសុះ និងភរិយាអាហ្ស៊ីស)បានប្រញាប់ប្រញាប់ទៅរកទ្វារ(ម្នាក់រត់គេច ម្នាក់រារាំង) ហើយនាងក៏បានធ្វើឱ្យអាវរបស់គាត់រហែកពីខាងក្រោយ ហើយគេទាំងពីរក៏បានប្រទះឃើញស្វាមីរបស់នាងឯមាត់ទ្វារ។ នាងបាននិយាយថា៖ គ្មានការតបស្នងអ្វីសម្រាប់អ្នកដែលមានបំណងអាក្រក់មកលើភរិយារបស់អ្នក(ឱអាហ្ស៊ីស) ក្រៅពីការចាប់ដាក់គុក ឬក៏ដាក់ទណ្ឌកម្មដ៏ឈឺចាប់បំផុត(ចំពោះគេ)នោះឡើយ។
Esegesi in lingua araba:
قَالَ هِيَ رَٰوَدَتۡنِي عَن نَّفۡسِيۚ وَشَهِدَ شَاهِدٞ مِّنۡ أَهۡلِهَآ إِن كَانَ قَمِيصُهُۥ قُدَّ مِن قُبُلٖ فَصَدَقَتۡ وَهُوَ مِنَ ٱلۡكَٰذِبِينَ
ព្យាការីយូសុះក៏បានតបថា៖ តាមពិត នាងទេដែលទាមទារឱ្យខ្ញុំប្រព្រឹត្តទង្វើអសីលធម៌ជាមួយនាងនោះ។ ហើយសាក្សីម្នាក់អំពីគ្រួសាររបស់នាងបានធ្វើសាក្សីថា៖ ប្រសិនបើអាវរបស់គេរហែកពីខាងមុខ នោះនាងជាអ្នកនិយាយពិត ហើយគេគឺស្ថិតក្នុងចំណោមអ្នកដែលនិយាយកុហក។
Esegesi in lingua araba:
وَإِن كَانَ قَمِيصُهُۥ قُدَّ مِن دُبُرٖ فَكَذَبَتۡ وَهُوَ مِنَ ٱلصَّٰدِقِينَ
តែប្រសិនបើអាវរបស់គេរហែកពីខាងក្រោយវិញនោះ នាងគឺជាអ្នកដែលនិយាយកុហក ហើយរូបគេស្ថិតក្នុងចំណោមអ្នកដែលនិយាយពិត។
Esegesi in lingua araba:
فَلَمَّا رَءَا قَمِيصَهُۥ قُدَّ مِن دُبُرٖ قَالَ إِنَّهُۥ مِن كَيۡدِكُنَّۖ إِنَّ كَيۡدَكُنَّ عَظِيمٞ
ហើយនៅពេលដែលគាត់(អាហ្ស៊ីស)បានឃើញអាវរបស់គេរហែកពីខាងក្រោយ គាត់ក៏បាននិយាយថា៖ ពិតណាស់ វាគ្រាន់តែជាល្បិចកលរបស់ពួកនាងប៉ុណ្ណោះ។ ពិតប្រាកដណាស់ ល្បិចកលរបស់ពួកនាង គឺធំធេងបំផុត។
Esegesi in lingua araba:
يُوسُفُ أَعۡرِضۡ عَنۡ هَٰذَاۚ وَٱسۡتَغۡفِرِي لِذَنۢبِكِۖ إِنَّكِ كُنتِ مِنَ ٱلۡخَاطِـِٔينَ
(គាត់បានបន្តថា៖) ឱយូសុះ! សូមអ្នកបំភ្លេចរឿងនេះចោលចុះ។ ហើយចូរនាងសុំការអភ័យទោសចំពោះទោសកំហុសរបស់នាង។ ជាការពិតណាស់ រូបនាងគឺស្ថិតក្នុងចំណោមអ្នកដែលប្រព្រឹត្តខុសឆ្គង។
Esegesi in lingua araba:
۞ وَقَالَ نِسۡوَةٞ فِي ٱلۡمَدِينَةِ ٱمۡرَأَتُ ٱلۡعَزِيزِ تُرَٰوِدُ فَتَىٰهَا عَن نَّفۡسِهِۦۖ قَدۡ شَغَفَهَا حُبًّاۖ إِنَّا لَنَرَىٰهَا فِي ضَلَٰلٖ مُّبِينٖ
ហើយមានស្ត្រីមួយចំនួនដែលនៅទីក្រុងបាននិយាយថា៖ ភរិយារបស់អាហ្ស៊ីសបានហៅអ្នកបម្រើរបស់ខ្លួនដើម្បីប្រព្រឹត្តទង្វើអសីលធម៌ជាមួយរូបគេ។ ជាការពិតណាស់ ក្តីស្រលាញ់បានធ្វើឱ្យនាងងប់ងល់។ យើងពិតជាឃើញថា នាងស្ថិតក្នុងភាពវង្វេងយ៉ាងច្បាស់លាស់។
Esegesi in lingua araba:
 
Traduzione dei significati Sura: Yûsuf
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama) - Indice Traduzioni

Tradotta dal team del centro di traduzione "Pioneers" in collaborazione con "Association for call and awareness of communities" di al-Rabwah e "Association for Service of Islamic Content in Languages".

Chiudi