Check out the new design

Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama) * - Indice Traduzioni


Traduzione dei significati Sura: Adh-Dhâriyât   Versetto:
۞ قَالَ فَمَا خَطۡبُكُمۡ أَيُّهَا ٱلۡمُرۡسَلُونَ
គាត់(ព្យាការីអ៊ីព្រហ៊ីម)បានសួរថា៖ តើអ្វីទៅជាភារកិច្ចរបស់ពួកអ្នក ឱអ្នកនាំសារទាំងឡាយ?
Esegesi in lingua araba:
قَالُوٓاْ إِنَّآ أُرۡسِلۡنَآ إِلَىٰ قَوۡمٖ مُّجۡرِمِينَ
ពួកគេបានតបថា៖ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេបញ្ជូនទៅកាន់ក្រុមឧក្រិដ្ឋជន(ក្រុមព្យាការីលូត)
Esegesi in lingua araba:
لِنُرۡسِلَ عَلَيۡهِمۡ حِجَارَةٗ مِّن طِينٖ
ដើម្បីនាំដុំថ្មពីដីឥដ្ឋទម្លាក់លើពួកគេ
Esegesi in lingua araba:
مُّسَوَّمَةً عِندَ رَبِّكَ لِلۡمُسۡرِفِينَ
ដែលវាជាសញ្ញាមួយពីព្រះជាម្ចាស់របស់អ្នកចំពោះពួកដែលបំពាន។
Esegesi in lingua araba:
فَأَخۡرَجۡنَا مَن كَانَ فِيهَا مِنَ ٱلۡمُؤۡمِنِينَ
ហើយយើងបានបញ្ចេញបណ្តាអ្នកមានជំនឿដែលរស់នៅក្នុងភូមិស្រុក(របស់ព្យាការីលូត)នោះ។
Esegesi in lingua araba:
فَمَا وَجَدۡنَا فِيهَا غَيۡرَ بَيۡتٖ مِّنَ ٱلۡمُسۡلِمِينَ
ហេតុនេះ យើងមិនបានឃើញនៅទីនោះក្រៅតែពីផ្ទះមួយក្នុងចំណោមបណ្តាអ្នកមូស្លីមប៉ុណ្ណោះ។
Esegesi in lingua araba:
وَتَرَكۡنَا فِيهَآ ءَايَةٗ لِّلَّذِينَ يَخَافُونَ ٱلۡعَذَابَ ٱلۡأَلِيمَ
ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវសញ្ញាភស្តុតាងមួយសម្រាប់អ្នកដែលខ្លាចទណ្ឌកម្មដ៏ឈឺចាប់។
Esegesi in lingua araba:
وَفِي مُوسَىٰٓ إِذۡ أَرۡسَلۡنَٰهُ إِلَىٰ فِرۡعَوۡنَ بِسُلۡطَٰنٖ مُّبِينٖ
ហើយនៅក្នុងរឿងរ៉ាវរបស់ព្យាការីមូសា នៅពេលដែលយើងបានបញ្ជូនគេទៅកាន់ហ្វៀរអោនដោយនាំនូវអច្ឆរិយភាពជាច្រើនដ៏ច្បាស់លាស់នោះ (ក៏ជាសញ្ញាភស្តុតាងមួយផងដែរ)។
Esegesi in lingua araba:
فَتَوَلَّىٰ بِرُكۡنِهِۦ وَقَالَ سَٰحِرٌ أَوۡ مَجۡنُونٞ
ក៏ប៉ុន្តែ ហ្វៀរអោនបានគេចចេញដោយ(ភាពក្អេងក្អាងនឹង)អំណាចរបស់ខ្លួន ហើយគេបាននិយាយថា៖ (ព្យាការីមូសា)ជាគ្រូមន្តអាគម ឬជាមនុស្សវិកលចរិត។
Esegesi in lingua araba:
فَأَخَذۡنَٰهُ وَجُنُودَهُۥ فَنَبَذۡنَٰهُمۡ فِي ٱلۡيَمِّ وَهُوَ مُلِيمٞ
ដូច្នេះ យើងបានដាក់ទណ្ឌកម្មគេ(ហ្វៀរអោន)និងកងទ័ពរបស់គេដោយយើងបានបោះពួកគេចូលទៅក្នុងសមុទ្រ ខណៈដែលរូបគេ ជាជនដែលត្រូវបានគេស្តីបន្ទោស។
Esegesi in lingua araba:
وَفِي عَادٍ إِذۡ أَرۡسَلۡنَا عَلَيۡهِمُ ٱلرِّيحَ ٱلۡعَقِيمَ
ហើយនៅក្នុងរឿងរ៉ាវរបស់ក្រុមអាទ (ក៏ជាសញ្ញាភស្តុតាងមួយដែរ) ខណៈដែលយើងបានបញ្ជូនខ្យល់ព្យុះទៅកាន់ពួកគេ។
Esegesi in lingua araba:
مَا تَذَرُ مِن شَيۡءٍ أَتَتۡ عَلَيۡهِ إِلَّا جَعَلَتۡهُ كَٱلرَّمِيمِ
រាល់អ្វីក៏ដោយដែលខ្យល់នេះបោកបក់ត្រូវ គឺសុទ្ធតែត្រូវបានវាបំផ្លាញប្រៀបដូចជាផេះផង់។
Esegesi in lingua araba:
وَفِي ثَمُودَ إِذۡ قِيلَ لَهُمۡ تَمَتَّعُواْ حَتَّىٰ حِينٖ
ហើយនៅក្នុងរឿងរ៉ាវរបស់ពួកសាមូទ(ក៏ជាភស្តុតាងមួយផងដែរ) នៅពេលដែលគេបាននិយាយទៅកាន់ពួកគេថា៖ ចូរពួកអ្នកសោយសុខ(មួយរយៈពេលខ្លី)សិនចុះ រហូតដល់ពេលវេលាដែលបានកំណត់។
Esegesi in lingua araba:
فَعَتَوۡاْ عَنۡ أَمۡرِ رَبِّهِمۡ فَأَخَذَتۡهُمُ ٱلصَّٰعِقَةُ وَهُمۡ يَنظُرُونَ
ហើយពួកគេបានក្អេងក្អាងចំពោះបទបញ្ជានៃព្រះជាម្ចាស់របស់ពួកគេ។ ពេលនោះ រន្ទះក៏បានឆក់យកជីវិតពួកគេ ខណៈដែលពួកគេកំពុងតែសម្លឹងមើល។
Esegesi in lingua araba:
فَمَا ٱسۡتَطَٰعُواْ مِن قِيَامٖ وَمَا كَانُواْ مُنتَصِرِينَ
នៅពេលនោះ ពួកគេគ្មានសមត្ថភាព(រត់គេចពីទណ្ឌកម្ម)នោះឡើយ ហើយពួកគេក៏មិនអាចជួយ(ខ្លួនឯង)បាននោះដែរ។
Esegesi in lingua araba:
وَقَوۡمَ نُوحٖ مِّن قَبۡلُۖ إِنَّهُمۡ كَانُواْ قَوۡمٗا فَٰسِقِينَ
ហើយ(យើងបានបំផ្លាញ)ក្រុមរបស់ព្យាការីនួហមុន(ពួកគេ)។ ពិតប្រាកដណាស់ ពួកគេធ្លាប់ជាក្រុមដែលប្រព្រឹត្តល្មើស។
Esegesi in lingua araba:
وَٱلسَّمَآءَ بَنَيۡنَٰهَا بِأَيۡيْدٖ وَإِنَّا لَمُوسِعُونَ
ហើយចំពោះមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ហើយពិតប្រាកដណាស់ យើងគឺជាអ្នកធ្វើឲ្យវាមានភាពធំទូលាយ។
Esegesi in lingua araba:
وَٱلۡأَرۡضَ فَرَشۡنَٰهَا فَنِعۡمَ ٱلۡمَٰهِدُونَ
ហើយចំពោះផែនដី យើងបានលាតសន្ធឹងវា ហើយយើងជាអ្នកលាតសន្ធឹងវាយ៉ាងល្អបំផុត។
Esegesi in lingua araba:
وَمِن كُلِّ شَيۡءٍ خَلَقۡنَا زَوۡجَيۡنِ لَعَلَّكُمۡ تَذَكَّرُونَ
ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតវាជាគូៗ សង្ឃឹមថាពួកអ្នកនឹងនឹកឃើញ។
Esegesi in lingua araba:
فَفِرُّوٓاْ إِلَى ٱللَّهِۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
ដូច្នេះ ចូរពួកអ្នករត់គេចទៅកាន់អល់ឡោះចុះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។
Esegesi in lingua araba:
وَلَا تَجۡعَلُواْ مَعَ ٱللَّهِ إِلَٰهًا ءَاخَرَۖ إِنِّي لَكُم مِّنۡهُ نَذِيرٞ مُّبِينٞ
ហើយចូរពួកអ្នកកុំបង្កើតព្រះផ្សេង(មកគោរពសក្ការៈ)រួមជាមួយនឹងអល់ឡោះឱ្យសោះ។ ប្រាកដណាស់ ខ្ញុំគឺជាអ្នកដាស់តឿនព្រមានដ៏ច្បាស់លាស់ម្នាក់អំពីទ្រង់សម្រាប់ពួកអ្នក។
Esegesi in lingua araba:
 
Traduzione dei significati Sura: Adh-Dhâriyât
Indice delle Sure Numero di pagina
 
Traduzione dei Significati del Sacro Corano - Traduzione in khmer - Pioneer Translation Center (Ruwwad at-Tarjama) - Indice Traduzioni

Tradotta dal team del centro di traduzione "Pioneers" in collaborazione con "Association for call and awareness of communities" di al-Rabwah e "Association for Service of Islamic Content in Languages".

Chiudi