ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (14) ជំពូក​: សូរ៉ោះយូនូស
ثُمَّ جَعَلۡنَٰكُمۡ خَلَٰٓئِفَ فِي ٱلۡأَرۡضِ مِنۢ بَعۡدِهِمۡ لِنَنظُرَ كَيۡفَ تَعۡمَلُونَ
ក្រោយមក យើងបានបង្កើតពួកអ្នក(ឱមនុស្សលោក)ឲ្យបន្តវេនពីប្រជាជាតិដែលបដិសេធដែលយើងបានបំផ្លាញទាំងនោះ ដើម្បីយើងនឹងមើលថា តើពួកអ្នកនឹងធ្វើដូចម្ដេច? តើពួកអ្នកនឹងសាងនូវអំពើល្អដែលនឹងទទួលបានផលបុណ្យ ឬក៏ពួកអ្នកនឹងសាងនូវអំពើអាក្រក់ដែលនឹងទទួលនូវទណ្ឌកម្ម?
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لطف الله عز وجل بعباده في عدم إجابة دعائهم على أنفسهم وأولادهم بالشر.
• ភាពទន់ភ្លន់របស់អល់ឡោះចំពោះបណ្ដាខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់មិនឆ្លើយទៅនឹងការបួងសួងសុំប្រការអាក្រក់របស់ពួកគេ(ឲ្យកើតឡើង)លើខ្លួនរបស់ពួកគេ និងកូនចៅរបស់ពួកគេនោះទេ។

• بيان حال الإنسان بالدعاء في الضراء والإعراض عند الرخاء والتحذير من الاتصاف بذلك.
• បញ្ជាក់ប្រាប់ពីស្ថានភាពរបស់មនុស្ស ដោយពួកគេបួងសួងសុំពីអល់ឡោះនៅក្នុងពេលជួបគ្រោះអាសន្ន ហើយពួកគេបែរងាកចេញពីទ្រង់វិញនៅពេលដែលមានភាពសុខសាន្ត ហើយនិងព្រមានមិនឲ្យយកគំរូតាមអ្នកដែលមានលក្ខណៈបែបនេះ។

• هلاك الأمم السابقة كان سببه ارتكابهم المعاصي والظلم.
• ការបំផ្លាញប្រជាជាតិជំនាន់មុនៗ គឺដោយសារតែពួកគេប្រព្រឹត្តអំពើល្មើស និងបំពាន។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (14) ជំពូក​: សូរ៉ោះយូនូស
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ