Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (81) ជំពូក​: យូនូស
فَلَمَّآ أَلۡقَوۡاْ قَالَ مُوسَىٰ مَا جِئۡتُم بِهِ ٱلسِّحۡرُۖ إِنَّ ٱللَّهَ سَيُبۡطِلُهُۥٓ إِنَّ ٱللَّهَ لَا يُصۡلِحُ عَمَلَ ٱلۡمُفۡسِدِينَ
ហើយនៅពេលពួកគេបានបោះនូវអ្វីដែលពួកគេមានអំពីមន្តអាគមនោះ ព្យាការីមូសាក៏បាននិយាយទៅកាន់ពួកគេថាៈ អ្វីដែលពួកអ្នកបង្ហាញវាឲ្យគេបានឃើញនោះ វាគ្រាន់តែជាមន្តអាគមប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះនឹងធ្វើឲ្យអ្វីដែលពួកអ្នកបានធ្វើឡើង(ដើម្បីបំភ័ន្តភ្នែកអ្នកដទៃ)នោះ ក្លាយជាអសារចង់ គ្មានប្រសិទ្ធភាពឡើយ។ ពិតប្រាកដណាស់ ដោយសារតែមន្តអាគមរបស់ពួកអ្នកនេះ ពួកអ្នកគឺជាអ្នកបង្កវិនាសកម្មនៅលើផែនដី ហើយអល់ឡោះនឹងមិនសម្រួលដល់កិច្ចការរបស់ពួកដែលបង្កវិនាសកម្មនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الثقة بالله وبنصره والتوكل عليه ينبغي أن تكون من صفات المؤمن القوي.
• ការជឿជាក់ចំពោះអល់ឡោះនិងការជួយរបស់ទ្រង់ និងការប្រគល់ការទុកចិត្តចំពោះទ្រង់ គឺជាលក្ខណៈសម្បត្តិដែលត្រូវមានចំពោះអ្នកដែលមានជំនឿរឹងមាំ។

• بيان أهمية الدعاء، وأنه من صفات المتوكلين.
• បញ្ជាក់ពីសារៈសំខាន់នៃការបួងសួង ហើយពិតប្រាកដណាស់ វាស្ថិតក្នុងចំណោមលក្ខណៈសម្បត្តិរបស់អ្នកដែលប្រគល់ការទុកចិត្តចំពោះអល់ឡោះ។

• تأكيد أهمية الصلاة ووجوب إقامتها في كل الرسالات السماوية وفي كل الأحوال.
សង្កត់ធ្ងន់ពីសារៈសំខាន់នៃការប្រតិបត្តិសឡាត និងការដាក់កាតព្វកិច្ចសឡាតនេះចំពោះគ្រប់សាសនាដែលត្រូវបានបញ្ចុះពីលើមេឃ និងនៅគ្រប់ស្ថានភាពទាំងអស់។

• مشروعية الدعاء على الظالم.
• បង្គាប់ប្រើឲ្យធ្វើការបួងសួង(សុំអាក្រក់)ទៅលើពួកដែលបំពាន។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (81) ជំពូក​: យូនូស
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ