Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: យូនូស
قَالَ قَدۡ أُجِيبَت دَّعۡوَتُكُمَا فَٱسۡتَقِيمَا وَلَا تَتَّبِعَآنِّ سَبِيلَ ٱلَّذِينَ لَا يَعۡلَمُونَ
អល់ឡោះទ្រង់បានមានបន្ទូលថាៈ ជាការពិតណាស់ យើងបានទទួលយកការបួងសួងរបស់អ្នកទាំងពីរ(ឱព្យាការីមូសា និងព្យាការីហារូន)ដែលបានបួងសួងទៅលើហ្វៀរអោននិងពួកមន្ត្រីនៃក្រុមរបស់គេ(ឲ្យទទួលនូវភាពអន្តរាយ)។ ដូច្នេះ ចូរអ្នកទាំងពីរប្រកាន់ខ្ជាប់ចំពោះសាសនារបស់អ្នកទាំងពីរចុះ ហើយចូរអ្នកទាំងពីរកុំងាកចេញពីវាទៅដើរតាមមាគ៌ារបស់ពួកល្ងង់ខ្លៅដែលពួកគេមិនដឹងពីមាគ៌ាត្រឹមត្រូវឲ្យសោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب الثبات على الدين، وعدم اتباع سبيل المجرمين.
• ចាំបាច់ត្រូវប្រកាន់ខ្ជាប់នឹងសាសនា ហើយមិនត្រូវដើរតាមមាគ៌ារបស់ពួកដែលប្រព្រឹត្តអាក្រក់ឡើយ។

• لا تُقْبل توبة من حَشْرَجَت روحه، أو عاين العذاب.
• គេមិនទទួលយកការសារភាពកំហុសពីអ្នកដែលដកចង្ការមាន់(ហៀបនឹងស្លាប់) ឬពេលដែលគេបានឃើញទណ្ឌកម្មផ្ទាល់នឹងភ្នែកហើយនោះឡើយ។

• أن اليهود والنصارى كانوا يعلمون صفات النبي صلى الله عليه وسلم، لكن الكبر والعناد هو ما منعهم من الإيمان.
• ពិតប្រាកដណាស់ ពួកយូដានិងពួកណាសរ៉នី ពួកគេបានដឹងពីលក្ខណៈសម្បតិ្តរបស់ព្យាការីមូហាំម៉ាត់ ក៏ប៉ុន្តែពួកគេក្រអឺតក្រទមនិងចចេសរឹងរូស ដែលជាហេតុរារាំងពួកគេមិនឲ្យមានជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: យូនូស
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ