Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (16) ជំពូក​: ហ៊ូទ
أُوْلَٰٓئِكَ ٱلَّذِينَ لَيۡسَ لَهُمۡ فِي ٱلۡأٓخِرَةِ إِلَّا ٱلنَّارُۖ وَحَبِطَ مَا صَنَعُواْ فِيهَا وَبَٰطِلٞ مَّا كَانُواْ يَعۡمَلُونَ
ពួកដែលមានគោលបំណងគួរឲ្យស្អប់ខ្ពើមដូចបានរៀបរាប់នេះ នៅថ្ងៃបរលោកនោះ ពួកគេនឹងមិនទទួលបានការតបស្នងអ្វីក្រៅពីការចូលឋាននរកនោះឡើយ ហើយផលនៃទង្វើទាំងឡាយរបស់គេបានបាត់បង់អំពីពួកគេ ហើយទង្វើ(កុសល)របស់ពួកគេក៏ត្រូវបានចាត់ទុកជាអសារបង់ ដោយសារតែពួកគេមិនមានជំនឿ និងមិនមានគោលបំណងត្រឹមត្រូវ ពីព្រោះពួកគេមិនបានសាងទង្វើទាំងនោះដើម្បីចង់បានការពេញចិត្តពីអល់ឡោះ និងឋានបរលោកនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• تحدي الله تعالى للمشركين بالإتيان بعشر سور من مثل القرآن، وبيان عجزهم عن الإتيان بذلك.
• អល់ឡោះជាម្ចាស់ទ្រង់បានបង្គាប់ប្រើពួកមុស្ហរីគីនឲ្យនាំមកនូវជំពូកចំនួនដប់ដែលដូចទៅនឹងគម្ពីរគួរអាន និងបញ្ជាក់ពីការអសមត្ថភាពរបស់ពួកគេក្នុងការនាំវាមក។

• إذا أُعْطِي الكافر مبتغاه من الدنيا فليس له في الآخرة إلّا النار.
• នៅពេលដែលគេប្រទានឲ្យពួកគ្មានជំនឿនូវការសោយសុខក្នុងលោកិយហើយនោះ ពិតណាស់ នៅថ្ងៃបរលោក ពួកគេគ្មានអ្វីត្រូវទទួលបានក្រៅពីភ្លើងនរកនោះទេ។

• عظم ظلم من يفتري على الله الكذب وعظم عقابه يوم القيامة.
• ការបំពានដែលធ្ងន់ធ្ងរជាងគេ គឺអ្នកដែលប្រឌិតភូតកុហកទៅកាន់អល់ឡោះ ហើយគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (16) ជំពូក​: ហ៊ូទ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ