ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (29) ជំពូក​: សូរ៉ោះហ៊ូទ
وَيَٰقَوۡمِ لَآ أَسۡـَٔلُكُمۡ عَلَيۡهِ مَالًاۖ إِنۡ أَجۡرِيَ إِلَّا عَلَى ٱللَّهِۚ وَمَآ أَنَا۠ بِطَارِدِ ٱلَّذِينَ ءَامَنُوٓاْۚ إِنَّهُم مُّلَٰقُواْ رَبِّهِمۡ وَلَٰكِنِّيٓ أَرَىٰكُمۡ قَوۡمٗا تَجۡهَلُونَ
ឱក្រុមរបស់ខ្ញុំ! ខ្ញុំមិនបានស្នើសុំទ្រព្យសម្បត្តិពីពួកអ្នកលើការផ្សព្វផ្សាយសារនេះឡើយ។ ពិតណាស់ ផលបុណ្យនៃការអំពាវនាវរបស់ខ្ញុំ គឺស្ថិតនៅលើអល់ឡោះជាម្ចាស់ប៉ុណ្ណោះ។ ហើយខ្ញុំក៏មិនបណ្តេញអ្នកក្រីក្រទាំងឡាយដែលជាអ្នកមានជំនឿឲ្យចេញពីកន្លែងជួបជុំរបស់ខ្ញុំតាមការស្នើសុំរបស់ពួកអ្នកដែលស្នើឲ្យបណ្តេញពួកគេចេញនោះដែរ។ ជាការពិតណាស់ ពួកគេនឹងជួបម្ចាស់របស់ពួកគេនាថ្ងៃបរលោក ហើយទ្រង់ជាអ្នកដែលតបស្នងចំពោះការមានជំនឿរបស់ពួកគេ។ ប៉ុន្តែខ្ញុំយល់ឃើញថា ពួកអ្នកគឺជាក្រុមដែលមិនយល់អំពីធាតុពិតនៃការអំពាវនាវនេះឡើយ ខណៈដែលពួកអ្នកទាមទារឲ្យបណ្តេញបណ្តាអ្នកមានជំនឿដែលទន់ខ្សោយចេញនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• عفة الداعية إلى الله وأنه يرجو منه الثواب وحده.
• ភាពបរិសុទ្ធរបស់អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ ដោយពួកគេសង្ឃឹមផលបុណ្យពីទ្រង់តែមួយគត់។

• حرمة طرد فقراء المؤمنين، ووجوب إكرامهم واحترامهم.
• ហាមឃាត់ពីការបណ្តេញអ្នកមានជំនឿដែលក្រីក្រ ហើយចាំបាច់ត្រូវគោរព និងឲ្យតម្លៃដល់ពួកគេ។

• استئثار الله تعالى وحده بعلم الغيب.
• មានតែអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងពីប្រការអាថ៌កំបាំងទាំងឡាយ។

• مشروعية جدال الكفار ومناظرتهم.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យជជែកវែកញែក និងដេញដោលជាមួយពួកគ្មានជំនឿ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (29) ជំពូក​: សូរ៉ោះហ៊ូទ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ