Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: ហ៊ូទ
وَيَٰقَوۡمِ لَا يَجۡرِمَنَّكُمۡ شِقَاقِيٓ أَن يُصِيبَكُم مِّثۡلُ مَآ أَصَابَ قَوۡمَ نُوحٍ أَوۡ قَوۡمَ هُودٍ أَوۡ قَوۡمَ صَٰلِحٖۚ وَمَا قَوۡمُ لُوطٖ مِّنكُم بِبَعِيدٖ
ឱក្រុមរបស់ខ្ញុំ! ចូរពួកអ្នកកុំបង្កនូវភាពជាសត្រូវជាមួយខ្ញុំដោយបដិសេធនូវអ្វីដែលខ្ញុំបាននាំមកឲ្យសោះ ខ្លាចក្រែងពួកអ្នកទទួលរងនូវទណ្ឌកម្មដូច(ទណ្ឌកម្ម)ដែលបានធ្លាក់ទៅលើក្រុមរបស់ព្យាការីនួហ ក្រុមរបស់ព្យាការីហ៊ូទ ឬក្រុមរបស់ព្យាការីសឡេះឲ្យសោះ។ ចំណែកឯក្រុមរបស់ព្យាការីលូតវិញ ទាំងសម័យកាល និងទីកន្លែង ក៏ស្ថិតនៅមិនឆ្ងាយពីពួកអ្នកប៉ុន្មាននោះដែរ ហើយពួកអ្នកបានដឹងហើយនូវអ្វី(ទណ្ឌកម្ម)ដែលពួកគេ(ក្រុមរបស់ព្យាការីលូត)បានទទួលរងនោះ។ ហេតុនេះ ចូរពួកអ្នកយកវាធ្វើជាមេរៀន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ذمّ الجهلة الذين لا يفقهون عن الأنبياء ما جاؤوا به من الآيات.
• ស្តីបន្ទោសចំពោះពួកអវិជ្ជាដែលពួកគេមិនយល់ពីព្យាការីនូវអ្វីដែលពួកគាត់បាននាំមក។

• ذمّ وتسفيه من اشتغل بأوامر الناس، وأعرض عن أوامر الله.
• ស្តីបន្ទោស និងចាត់ទុកថាមានប្រាជ្ញាខ្សោយចំពោះជនណាដែលយកចិត្តទុកដាក់តែនឹងបទបញ្ជារបស់មនុស្ស ហើយងាកចេញមិនអនុវត្តនូវបទបញ្ជារបស់អល់ឡោះ។

• بيان دور العشيرة في نصرة الدعوة والدعاة.
• បញ្ជាក់អំពីតួនាទីរបស់សាច់ញាតិនៅក្នុងការជួយដល់ការអំពាវនាវ និងអ្នកដែលអំពាវនាវ។

• طرد المشركين من رحمة الله تعالى.
• គេបានបណ្តេញពួកមុស្ហរីគីនចេញពីក្តីមេត្តាករុណារបស់អល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (89) ជំពូក​: ហ៊ូទ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ