Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (98) ជំពូក​: យូសុហ្វ
قَالَ سَوۡفَ أَسۡتَغۡفِرُ لَكُمۡ رَبِّيٓۖ إِنَّهُۥ هُوَ ٱلۡغَفُورُ ٱلرَّحِيمُ
ឪពុករបស់ពួកគេបានពោលទៅកាន់ពួកគេវិញថាៈ យើងនឹងសុំការអភ័យទោសពី(អល់ឡោះ)ម្ចាស់របស់យើងឲ្យពួកអ្នក។ ជាការពិតណាស់ ទ្រង់គឺជាអ្នកមហាអភ័យទោសបំផុតចំពោះបាបកម្មរបស់អ្នកទាំងឡាយដែលសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• بر الوالدين وتبجيلهما وتكريمهما واجب، ومن ذلك المسارعة بالبشارة لهما فيما يدخل السرور عليهما.
• ការធ្វើល្អចំពោះឪពុកម្តាយ ការគោរព និងលើកតម្កើងលោកទាំងពីរ គឺជាកាតព្វកិច្ច ហើយក្នុងចំណោមនោះដែរ គឺការរួសរាន់ផ្តល់នូវដំណឹងល្អដែលធ្វើឲ្យលោកទាំងពីររីករាយឲ្យលោកទាំងពីរបានដឹង។

• التحذير من نزغ الشيطان، ومن الذي يسعى بالوقيعة بين الأحباب؛ ليفرق بينهم.
• ប្រុងប្រយ័ត្នពីការបំបែកបំបាក់របស់ស្ហៃតន ហើយនិងអ្នកដែលដើរនិយាយបង្កាច់បង្ខូចរវាងមនុស្សជាទីស្រឡាញ់ដើម្បីបំបែកបំបាក់ពួកគេ។

• مهما ارتفع العبد في دينه أو دنياه فإنَّ ذلك كله مرجعه إلى تفضّل الله تعالى وإنعامه عليه.
• ទោះបីខ្ញុំបម្រើរបស់អល់ឡោះមានភាពខ្ពង់ខ្ពស់នៅក្នុងសាសនា ឬនៅក្នុងលោកិយនេះក៏ដោយ ក៏អ្វីទាំងអស់នោះ គឺកើតឡើងដោយសារតែក្តីប្រោសប្រណីពីអល់ឡោះ និងការប្រទាននូវឧបការគុណរបស់ទ្រង់ចំពោះគេប៉ុណ្ណោះ។

• سؤال الله حسن الخاتمة والسلامة والفوز يوم القيامة والالتحاق برفقة الصالحين في الجنان.
• បួងសួងសុំពីអល់ឡោះជាម្ចាស់សូមឲ្យទីបញ្ចប់(ការស្លាប់)ស្ថិតក្នុងលក្ខណៈល្អប្រសើរ ទទួលបាននូវសេចក្តីសុខ និងទទួលបានជោគជ័យនាថ្ងៃបរលោក ព្រមទាំង(សុំឲ្យបាន)ស្ថិតនៅជាមួយបណ្តាអ្នកដែលសាងអំពើល្អនៅក្នុងឋានសួគ៌។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (98) ជំពូក​: យូសុហ្វ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ