Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (34) ជំពូក​: អើររ៉ក់ទ៍
لَّهُمۡ عَذَابٞ فِي ٱلۡحَيَوٰةِ ٱلدُّنۡيَاۖ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَقُّۖ وَمَا لَهُم مِّنَ ٱللَّهِ مِن وَاقٖ
ពួកគេនឹងទទួលនូវទណ្ឌកម្មនៅក្នុងលោកិយនេះដោយការសម្លាប់ និងការចាប់ជាឈ្លើយសឹកដោយស្នាដៃរបស់បណ្តាអ្នកមានជំនឿ។ ហើយទណ្ឌកម្មនៅថ្ងៃបរលោកដែលកំពុងតែរង់ចាំពួកគេនោះ គឺខ្លាំងក្លានិងធ្ងន់ធ្ងរចំពោះពួកគេជាងទណ្ឌកម្មនៅក្នុងលោកិយនេះទៅទៀត ដោយសារតែវាមានសភាពខ្លាំងក្លា និងនៅបន្តជាប់រហូតដោយគ្មានដាច់(ផ្អាក)ឡើយ។ ហើយសម្រាប់ពួកគេ ក៏គ្មាននរណាម្នាក់អាចការពារពួកគេពីទណ្ឌកម្មរបស់អល់ឡោះបានឡើយនៅថ្ងៃបរលោកនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن الأصل في كل كتاب منزل أنه جاء للهداية، وليس لاستنزال الآيات، فذاك أمر لله تعالى يقدره متى شاء وكيف شاء.
• ពិតណាស់ ធាតុពិតនៅក្នុងរាល់ៗគម្ពីរដែលត្រូវបានគេបញ្ចុះមកទាំងអស់ គឺដើម្បីចង្អុលបង្ហាញមនុស្ស មិនមែនដើម្បីឲ្យពួកគេស្នើសុំឲ្យបញ្ចុះនូវសញ្ញាភស្តុតាងនោះទេ។ តាមពិត នោះគឺជាកិច្ចការរបស់អល់ឡោះជាម្ចាស់ដែលទ្រង់កំណត់វាតាមដែលទ្រង់មានចេតនា និងតាមរបៀបណាមួយតាមដែលទ្រង់ចង់។

• تسلية الله تعالى للنبي صلى الله عليه وسلم، وإحاطته علمًا أن ما يسلكه معه المشركون من طرق التكذيب، واجهه أنبياء سابقون.
• ការលើកទឹកចិត្តរបស់អល់ឡោះដល់ព្យាការីមូហាំម៉ាត់ និងការឲ្យព្យាការីមូហាំម៉ាត់បានដឹងថា ពិតណាស់ អ្វីដែលគាត់បានជួបប្រទះពីពួកមុស្ហរីគីនតាមរយៈវិធីសាស្ត្រផ្សេងៗនៃការប្រឆាំងនោះ បណ្តាព្យាការីជំនាន់មុនគាត់ ពួកគាត់ក៏បានប្រឈមនឹងរឿងនេះដូចគ្នាដែរ។

• يصل الشيطان في إضلال بعض العباد إلى أن يزين لهم ما يعملونه من المعاصي والإفساد.
• ស្ហៃតនធ្វើឲ្យខ្ញុំបម្រើរបស់អល់ឡោះមួយចំនួនវង្វេងដោយវាបានតុបតែងលម្អនូវទង្វើរបស់ពួកគេ ដូចជាទង្វើបាបកម្ម និងការបង្កវិនាសកម្ម។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (34) ជំពូក​: អើររ៉ក់ទ៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ