ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (3) ជំពូក​: សូរ៉ោះអ៊ីព្រហ៊ីម
ٱلَّذِينَ يَسۡتَحِبُّونَ ٱلۡحَيَوٰةَ ٱلدُّنۡيَا عَلَى ٱلۡأٓخِرَةِ وَيَصُدُّونَ عَن سَبِيلِ ٱللَّهِ وَيَبۡغُونَهَا عِوَجًاۚ أُوْلَٰٓئِكَ فِي ضَلَٰلِۭ بَعِيدٖ
ពួកគ្មានជំនឿដែលឆាកជីវិតលោកិយនិងភាពសប្បាយរីករាយបណ្តោះអាសន្នរបស់វាមានឥទ្ធិពលលើពួកគេជាងជីវិតថ្ងៃបរលោកនិងការសោយសុខជាអមតៈនាថ្ងៃនោះ ហើយពួកគេបានបង្វែរមនុស្សលោកចេញពីមាគ៌ារបស់អល់ឡោះ និងមានបំណងចង់ឲ្យមាគ៌ា(របស់អល់ឡោះ)មានភាពវៀចវេរដើម្បីកុំឲ្យនរណាម្នាក់អាចដើរលើវាបាននោះ ពួកដែលមានលក្ខណៈដូចបានរៀបរាប់នេះ គឺស្ថិតនៅក្នុងភាពវង្វេងដ៏សែនឆ្ងាយពីការពិត និងភាពត្រឹមត្រូវ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• أن المقصد من إنزال القرآن هو الهداية بإخراج الناس من ظلمات الباطل إلى نور الحق.
• ជាការពិតណាស់ គោលបំណងនៃការបញ្ចុះគម្ពីរគួរអាននោះ គឺដើម្បីចង្អុលបង្ហាញដល់មនុស្សលោក តាមរយៈការបញ្ចេញពួកគេពីភាពងងឹតសូន្យសុងនៃប្រការមិនពិត ទៅកាន់ពន្លឺនៃសេក្តីពិត។

• إرسال الرسل يكون بلسان أقوامهم ولغتهم؛ لأنه أبلغ في الفهم عنهم، فيكون أدعى للقبول والامتثال.
• ការបញ្ជូនអ្នកនាំសារទាំងឡាយ គឺទៅតាមភាសានៃក្រុមរបស់ពួកគេ ព្រោះវាជួយឲ្យពួកគេ(ក្រុមរបស់អ្នកនាំសារ)មានភាពងាយស្រួលក្នុងការយល់ពីពួកគេ(អ្នកនាំសារ)។

• وظيفة الرسل تتلخص في إرشاد الناس وقيادتهم للخروج من الظلمات إلى النور.
• តួនាទីរបស់បណ្តាអ្នកនាំសារទាំងឡាយ គឺចង្អុលបង្ហាញមនុស្សនិងដឹកនាំពួកគេ រំដោះពួកគេចេញពីភាពងងឹតទៅរកពន្លឺ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (3) ជំពូក​: សូរ៉ោះអ៊ីព្រហ៊ីម
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ