ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: សូរ៉ោះអាល់ហុិជរ៍
وَإِنَّ رَبَّكَ هُوَ يَحۡشُرُهُمۡۚ إِنَّهُۥ حَكِيمٌ عَلِيمٞ
ហើយជាការពិតណាស់ ម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទ្រង់គឺជាអ្នកប្រមូលផ្តុំពួកគេទាំងអស់គ្នានៅថ្ងៃបរលោកដើម្បីទ្រង់នឹងតបស្នងដល់អ្នកដែលបានធ្វើល្អចំពោះអំពើល្អរបស់គេ និងអ្នកដែលបានធ្វើអាក្រក់ចំពោះអំពើអាក្រក់របស់គេ។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាគតិបណ្ឌិតបំផុតក្នុងការចាត់ចែងរបស់ទ្រង់ និងមហាដឹងបំផុតដែលគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់នោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ينبغي للعبد التأمل والنظر في السماء وزينتها والاستدلال بها على باريها.
• គប្បីលើខ្ញុំបម្រើរបស់អល់ឡោះត្រូវមានការត្រិះរិះពិចារណា និងសញ្ជឹងមើលទៅកាន់មេឃ និងការតុបតែងលម្អរបស់វា ហើយយកវាជាភស្តុតាងបង្ហាញទៅលើវត្តមាននៃអ្នកដែលបង្កើតវា។

• جميع الأرزاق وأصناف الأقدار لا يملكها أحد إلا الله، فخزائنها بيده يعطي من يشاء، ويمنع من يشاء، بحسب حكمته ورحمته.
• គ្រប់លាភសក្ការៈ និងប្រភេទនៃការកំណត់ទាំងអស់ គឺមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ក្រៅពីអល់ឡោះជាម្ចាស់តែមួយគត់ឡើយ។ ពិតណាស់ ឃ្លាំងស្តុករបស់វាគឺស្ថិតនៅក្នុងដៃរបស់ទ្រង់ ដោយទ្រង់ផ្តល់វាទៅឲ្យជនណា ឬមិនផ្តល់វាទៅឲ្យជនណាតាមដែលទ្រង់មានចេតនាអាស្រ័យទៅតាមគតិបណ្ឌិត និងក្តីមេត្តាករុណារបស់ទ្រង់។

• الأرض مخلوقة ممهدة منبسطة تتناسب مع إمكان الحياة البشرية عليها، وهي مثبّتة بالجبال الرواسي؛ لئلا تتحرك بأهلها، وفيها من النباتات المختلفة ذات المقادير المعلومة على وفق الحكمة والمصلحة.
• ផែនដី គឺជាម៉ាខ្លូកមួយដែលលាតសន្ធឹងរាបស្មើដែលសមស្របនឹងឲ្យមនុស្សរស់នៅលើវាបាន ហើយវាត្រូវបានទប់លំនឹងដោយភ្នំជាច្រើនដែលចាក់ឫស(ទៅក្នុងដី)ដើម្បីកុំឲ្យវាញ័ររញ្ជូយ។ ហើយនៅលើផែនដីនោះទៀត មានប្រភេទរុក្ខជាតិនិងដំណាំផ្សេងៗជាច្រើនខុសៗគ្នាដែលមានចំនួនកំណត់ច្បាស់លាស់ សមស្របទៅតាមបុព្វហេតុ និងតម្រូវការ។

• الأمر للملائكة بالسجود لآدم فيه تكريم للجنس البشري.
• ការប្រើឲ្យម៉ាឡាអ៊ីកាត់ក្រាបគោរពចំពោះព្យាការីអាហ្ទាំ គឺបង្ហាញពីការលើកតម្កើងរបស់អល់ឡោះជាម្ចាស់ចំពោះមនុស្សជាតិ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (25) ជំពូក​: សូរ៉ោះអាល់ហុិជរ៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ