Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: អាន់ណះល៍
۞ وَقِيلَ لِلَّذِينَ ٱتَّقَوۡاْ مَاذَآ أَنزَلَ رَبُّكُمۡۚ قَالُواْ خَيۡرٗاۗ لِّلَّذِينَ أَحۡسَنُواْ فِي هَٰذِهِ ٱلدُّنۡيَا حَسَنَةٞۚ وَلَدَارُ ٱلۡأٓخِرَةِ خَيۡرٞۚ وَلَنِعۡمَ دَارُ ٱلۡمُتَّقِينَ
وقيل للذين اتقوا ربهم بامتثال أوامره واجتناب نواهيه: ماذا أنزل ربكم على نبيكم محمد صلى الله عليه وسلم ؟ أجابوا: أنزل الله عليه خيرًا عظيمًا، للذين أحسنوا عبادة الله وأحسنوا التعامل مع خلقه في هذه الحياة الدنيا مثوبة حسنة، منها النصر وسعة الرزق، وما أعده الله لهم من الثواب في الآخرة خير مما عجَّله لهم في الدنيا، ولنِعْمَ دارُ المتقين لربهم بامتثال أوامره واجتناب نواهيه دارُ الآخرة.
ហើយមានគេនិយាយទៅកាន់បណ្តាអ្នកដែលគោរពកោតខ្លាចម្ចាស់របស់គេដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ថាៈ តើម្ចាស់របស់ពួកអ្នកបានបញ្ចុះអ្វីទៅកាន់ព្យាការីរបស់ពួកអ្នក មូហាំម៉ាត់ នោះ? ពួកគេបានឆ្លើយថាៈ អល់ឡោះជាម្ចាស់បានបញ្ចុះទៅកាន់គាត់នូវប្រការល្អដ៏ធំធេងបំផុត។ សម្រាប់បណ្តាអ្នកដែលធ្វើបានល្អនៅក្នុងការគោរពសក្ការៈ(របស់ពួកគេ)ចំពោះអល់ឡោះ និងធ្វើបានល្អនៅក្នុងការទំនាក់ទំនង(របស់ពួកគេ)ជាមួយនឹងម៉ាខ្លូកទាំងឡាយរបស់ទ្រង់នៅក្នុងលោកិយនេះ គឺនឹងទទួលបាននូវផលល្អ ក្នុងនោះមានដូចជា ការទទួលបាននូវការជួយ និងការទទួលបាននូវលាភសក្ការៈទូលំទូលាយជាដើម។ ចំណែកឯអ្វីដែលអល់ឡោះទ្រង់បានសន្យាថានឹងផ្តល់វាឲ្យពួកគេនៃផលតបស្នងនៅថ្ងៃបរលោកនោះ គឺល្អប្រសើរសម្រាប់ពួកគេជាងអ្វីដែលអល់ឡោះផ្តល់ឲ្យពួកគេភ្លាមៗនៅក្នុងលោកិយនេះទៅទៀត។ ហើយលំនៅឋានរបស់អ្នកដែលគោរពកោតខ្លាចម្ចាស់របស់ពួកគេដោយអនុវត្តនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់នោះ គឺល្អប្រសើរបំផុត នោះគឺលំនៅដ្ឋាននាថ្ងៃបរលោក(ឋានសួគ៌)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• فضيلة أهل العلم، وأنهم الناطقون بالحق في الدنيا ويوم يقوم الأشهاد، وأن لقولهم اعتبارًا عند الله وعند خلقه.
• ឧត្តមភាពនៃអ្នកដែលមានចំណេះដឹង។ ជាការពិតណាស់ ពួកគេគឺជាអ្នកដែលនិយាយការពិតនៅក្នុងលោកិយនេះនិងនៅថ្ងៃបរលោក ហើយពាក្យសម្តីរបស់ពួកគេត្រូវបានការទទួលស្គាល់ពីអល់ឡោះជាម្ចាស់ និងពីម៉ាខ្លូករបស់ទ្រង់។

• من أدب الملائكة مع الله أنهم أسندوا العلم إلى الله دون أن يقولوا: إنا نعلم ما كنتم تعملون، وإشعارًا بأنهم ما علموا ذلك إلا بتعليم من الله تعالى.
• ក្នុងចំណោមសុជីវធម៌របស់ម៉ាឡាអ៊ីកាត់ជាមួយនឹងអល់ឡោះជាម្ចាស់នោះ គឺពួកគេតែងតែភ្ជាប់ចំណេះដឹងទៅកាន់អល់ឡោះជាម្ចាស់ជានិច្ច ដោយពួកគេមិនបាននិយាយថាៈ “ពិតណាស់ ពួកយើងដឹងនូវអ្វីដែលពួកអ្នកធ្លាប់បានសាង”នោះទេ ហើយពួកគេប្រកាសថា តាមពិតពួកគេមិនបានដឹងដូច្នោះឡើយ លើកលែងតែអ្វីដែលអល់ឡោះបានប្រាប់ពួកគេប៉ុណ្ណោះ។

• من كرم الله وجوده أنه يعطي أهل الجنة كل ما تمنوه عليه، حتى إنه يُذَكِّرهم أشياء من النعيم لم تخطر على قلوبهم.
• ក្នុងចំណោមភាពថ្កើថ្កើង និងភាពសប្បុរសរបស់អល់ឡោះជាម្ចាស់នោះ គឺទ្រង់ប្រទានដល់អ្នកដែលបានចូលឋានសួគ៌នូវរាល់អ្វីដែលពួកគេប្រាថ្នាចង់បាន រហូតដល់ទ្រង់រំលឹកពួកគេពីឧបការគុណជាច្រើនដែលចិត្តរបស់ពួកគេមិនអាចគិតដល់។

• العمل هو السبب والأصل في دخول الجنة والنجاة من النار، وذلك يحصل برحمة الله ومنَّته على المؤمنين لا بحولهم وقوتهم.
• ការសាងទង្វើកុសល គឺជាមូលហេតុ និងជាមូលដ្ឋានគ្រឹះក្នុងការចូលឋានសួគ៌ និងរួចផុតពីឋាននរក តែការទទួលបានដូចនេះ(ចូលឋានសួគ៌និងរួចផុតពីឋាននរក) គឺដោយសារក្តីមេត្តាករុណារបស់អល់ឡោះ និងការប្រោសប្រណីរបស់ទ្រង់ចំពោះអ្នកមានជំនឿប៉ុណ្ណោះ ពុំមែនដោយសារតែអានុភាព និងកម្លាំងរបស់ពួកគេនោះទេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (30) ជំពូក​: អាន់ណះល៍
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ