Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: ម៉ារយុាំ
وَسَلَٰمٌ عَلَيۡهِ يَوۡمَ وُلِدَ وَيَوۡمَ يَمُوتُ وَيَوۡمَ يُبۡعَثُ حَيّٗا
ហើយសូមសន្តិភាព និងសុវត្ថិភាពអំពីអល់ឡោះកើតមានដល់គេ(ព្យាការីយ៉ះយ៉ា)នៅថ្ងៃដែលគេបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ចាកចេញពីជីវិត(លោកិយ)នេះ ហើយនិងនៅថ្ងៃដែលត្រូវគេពង្រស់ឲ្យមានជីវិតឡើងវិញ គឺថ្ងៃបរលោក។ ហើយទីកន្លែងទាំងបីនេះ(ថ្ងៃកើត ថ្ងៃស្លាប់ និងថ្ងៃដែលគេពង្រស់ឡើងវិញ) គឺជាកន្លែងដែលលំបាកបំផុតដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់។ ដូចនេះ ប្រសិនបើគេមានសុវត្ថិភាព(អាចឆ្លងផុត)ពីកន្លែងទាំងបីនេះហើយនោះ គឺគេគ្មានការភ័យខ្លាចអ្វីក្រៅពីកន្លែងទាំងនេះទៀតឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الصبر على القيام بالتكاليف الشرعية مطلوب.
• ការអត់ធ្មត់លើការអនុវត្តកាតព្វកិច្ចនៃច្បាប់ឥស្លាម គឺជាការចាំបាច់។

• علو منزلة بر الوالدين ومكانتها عند الله، فالله قرنه بشكره.
• ឋានៈដ៏ខ្ពង់ខ្ពស់នៃការកតញ្ញូចំពោះឪពុកម្តាយនៅចំពោះអល់ឡោះជាម្ចាស់ ពីព្រោះទ្រង់បានភ្ជាប់ការកតញ្ញូចំពោះឪពុកម្តាយជាមួយនឹងការថ្លែងអំណរគុណចំពោះទ្រង់។

• مع كمال قدرة الله في آياته الباهرة التي أظهرها لمريم، إلا أنه جعلها تعمل بالأسباب ليصلها ثمرة النخلة.
• ទោះបីជាភាពពេញលេញនៃអានុភាពរបស់អល់ឡោះជាម្ចាស់នៅក្នុងភស្តុតាងដ៏ត្រចេះត្រចង់របស់ទ្រង់ដែលទ្រង់បានបង្ហាញដល់ម៉ារយ៉ាំក៏ដោយ ក៏ទ្រង់បានប្រើឲ្យនាងប្រកាន់យកហេតុជាបច្ច័យ(អង្រួនដើមល្មើ)ដើម្បីទទួលបានផ្លែល្មើដែរ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (15) ជំពូក​: ម៉ារយុាំ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ