ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (163) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
وَإِلَٰهُكُمۡ إِلَٰهٞ وَٰحِدٞۖ لَّآ إِلَٰهَ إِلَّا هُوَ ٱلرَّحۡمَٰنُ ٱلرَّحِيمُ
ហើយម្ចាស់របស់ពួកអ្នក(ឱមនុស្សលោក)ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែមួយគត់ ទាំងហ្សាត(លក្ខណៈសម្បត្តិផ្ទាល់របស់ទ្រង់) និងទាំងស៊ីហ្វាត(លក្ខណៈសម្បត្តិរបស់ទ្រង់) គ្មានម្ចាស់ណាដែលត្រូវគេគោរសក្ការៈដ៏ពិតប្រាកដក្រៅពីទ្រង់ឡើយ។ ទ្រង់ជាម្ចាស់មហាសប្បុរស ដែលប្រកបដោយក្តីមេត្តាករុណាដ៏ទូលំទូលាយ និងជាម្ចាស់ដែលមហាអាណិតស្រឡាញ់បំផុតចំពោះបណ្តាខ្ញុំបម្រើរបស់ទ្រង់ ដោយទ្រង់បានប្រទានឧបការគុណជាច្រើនទៅឱ្យពួកគេដែលមិនអាចគណនាបាន។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الابتلاء سُنَّة الله تعالى في عباده، وقد وعد الصابرين على ذلك بأعظم الجزاء وأكرم المنازل.
• ការសាកល្បង(ចំពោះបណ្តាខ្ញុំបម្រើរបស់អល់ឡោះ) គឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ ហើយទ្រង់បានសន្យានឹងបណ្តាអ្នកអត់ធ្មត់ទៅលើរឿងនោះ ដោយផ្តល់ជូនពួកគេនូវការតបស្នងដ៏ធំធេង និងឋានៈដ៏ថ្កុំថ្កើងបំផុត។

• مشروعية السعي بين الصفا والمروة لمن حج البيت أو اعتمر.
• ច្បាប់ឥស្លាមបង្គាប់ប្រើឲ្យសាអ៊ី(ដើរទៅដើរមក)រវាងភ្នំសហ្វានិងមារវ៉ាស់សម្រាប់អ្នកដែលធ្វើធម្មយាត្រាហាជ្ជី និងអ៊ុមរ៉ោះ។

• من أعظم الآثام وأشدها عقوبة كتمان الحق الذي أنزله الله، والتلبيس على الناس، وإضلالهم عن الهدى الذي جاءت به الرسل.
• ក្នុងចំណោមអំពើបាបដ៏ធំនិងនាំឲ្យទទួលទណ្ឌកម្មដ៏ខ្លាំងក្លាបំផុតនោះ គឺការលាក់បាំងសេចក្តីពិតដែលអល់ឡោះបានបញ្ចុះមក ការពង្វក់មនុស្ស និងការធ្វើឱ្យពួកគេវង្វេងចេញពីការចង្អុលបង្ហាញដែលបណ្តាអ្នកនាំសារទាំងឡាយបាននាំមក។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (163) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ