ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (179) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
وَلَكُمۡ فِي ٱلۡقِصَاصِ حَيَوٰةٞ يَٰٓأُوْلِي ٱلۡأَلۡبَٰبِ لَعَلَّكُمۡ تَتَّقُونَ
ហើយអល់ឡោះបានសមភាពច្បាប់នៃការវិនិច្ឆ័យទោសសម្រាប់ពួកអ្នកនោះ គឺដើម្បីឲ្យជីវិតរស់នៅរបស់ពួកអ្នកប្រកបទៅដោយសុខសន្តិភាពគ្មានការបង្ហូរឈាម និងការពារពីការបំពានរវាងពួកអ្នក។ មានតែអ្នកដែលមានបញ្ញាញាណដែលកោតខ្លាចអល់ឡោះដោយអនុវត្តតាមច្បាប់បញ្ញត្តិរបស់ទ្រង់ និងអនុវត្តតាមបទបញ្ជារបស់ទ្រង់ទេដែលយល់ដឹងពីរឿងនោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• البِرُّ الذي يحبه الله يكون بتحقيق الإيمان والعمل الصالح، وأما التمسك بالمظاهر فقط فلا يكفي عنده تعالى.
• អំពើល្អដែលអល់ឡោះពេញចិត្ត គឺត្រូវមានជំនឿយ៉ាងពិតប្រាកដ(នៅក្នុងចិត្ត) និងសាងទង្វើកុសល(ផ្នែកខាងក្រៅ)។ ចំណែកឯការប្រកាន់ខ្ជាប់តែនៅត្រង់ផ្នែកខាងក្រៅវិញ គឺមិនគ្រប់គ្រាន់ឡើយសម្រាប់ទ្រង់។

• من أعظم ما يحفظ الأنفس، ويمنع من التعدي والظلم؛ تطبيق مبدأ القصاص الذي شرعه الله في النفس وما دونها.
• ក្នុងចំណោមកត្តាចម្បងដែលអាចថែរក្សាអាយុជីវិត និងរារាំងនូវការបំពាននិងភាពអយុត្តិធម៌នោះ គឺការអនុវត្តតាមគោលការណ៍”សមភាពនៃការិនិច្ឆ័យទោស” ដែលអល់ឡោះបានដាក់ច្បាប់ទាក់ទងនឹងអាយុជីវិត និងបញ្ហាផ្សេងៗទៀត។

• عِظَمُ شأن الوصية، ولا سيما لمن كان عنده شيء يُوصي به، وإثمُ من غيَّر في وصية الميت وبدَّل ما فيها.
• ភាពធំធេងនៃពាក្យបណ្តាំ ជាពិសេសចំពោះអ្នកដែលមានអ្វីត្រូវផ្តាំផ្ញើ ហើយបាបកម្មនឹងធ្លាក់ទៅលើអ្នកដែលបានកែប្រែខ្លឹមសារបណ្តាំរបស់សពនោះ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (179) ជំពូក​: សូរ៉ោះអាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ