Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (211) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
سَلۡ بَنِيٓ إِسۡرَٰٓءِيلَ كَمۡ ءَاتَيۡنَٰهُم مِّنۡ ءَايَةِۭ بَيِّنَةٖۗ وَمَن يُبَدِّلۡ نِعۡمَةَ ٱللَّهِ مِنۢ بَعۡدِ مَا جَآءَتۡهُ فَإِنَّ ٱللَّهَ شَدِيدُ ٱلۡعِقَابِ
ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)សួរទៅកាន់អម្បូរអ៊ីស្រាអែល ជាការសួរបែបស្តីបន្ទោសចំពោះពួកគេថាៈ តើមានវាក្យខណ្ឌដ៏ច្បាស់លាស់ប៉ុន្មានហើយដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់ពួកអ្នកដែលជាភស្តុតាងបញ្ជាក់ពីសច្ចភាពពិតរបស់បណ្តាអ្នកនាំសារ តែពួកអ្នកនៅតែមិនជឿ ព្រមទាំងបានងាកបែរចេញពីភស្តុតាងទាំងនោះ? ហើយជនណាហើយដែលផ្លាស់ប្តូរឧបការគុណរបស់អល់ឡោះជាមួយនឹងការប្រឆាំងនិងការបដិសេធបន្ទាប់ពីគេបានយល់ដឹង និងឃើញជាក់ច្បាស់ហើយនោះ ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតចំពោះពួកប្រឆាំងដែលបដិសេធ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• ترك شكر الله تعالى على نعمه وترك استعمالها في طاعته يعرضها للزوال ويحيلها بلاءً على صاحبها.
• ការបោះបង់ចោលការដឹងគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់ និងការបោះបង់ចោលការប្រើប្រាស់វាក្នុងការគោរពប្រតិបត្តិអល់ឡោះជាហេតុនាំឲ្យការសាកល្បងពីអល់ឡោះធ្លាក់ទៅលើរូបគេ។

• الأصل أن الله خلق عباده على فطرة التوحيد والإيمان به، وإبليس وأعوانه هم الذين صرفوهم عن هذه الفطرة إلى الشرك به.
• ធាតុដើមវា គឺអល់ឡោះបានបង្កើតមនុស្សនៅលើសភាពធម្មជាតិដែលទ្រង់បានបង្កើត គឺឯកទេពនិយម(តាវហេទ) និងការមានជំនឿចំពោះទ្រង់ តែស្ហៃតន និងបក្សពួករបស់វាទេដែលបានបង្វែរពួកគេឱ្យងាកចេញពីសភាពធម្មជាតិដែលទ្រង់បានបង្កើតនេះទៅរកពហុទេពនិយម(ស្ហ៊ីរិក)។

• أعظم الخذلان الذي يؤدي للفشل أن تختلف الأمة في كتابها وشريعتها، فيكفّر بعضُها بعضًا، ويلعن بعضُها بعضًا.
• អំពើក្បត់ដ៏ធំបំផុតដែលនាំទៅរកការបរាជ័យ គឺការដែលប្រជាជាតិមានការខ្វែងគំនិតគ្នាក្នុងគម្ពីរនិងច្បាប់របស់វា ហើយចោទគ្នាទៅវិញទៅមកថា ជាអ្នកប្រឆាំងគ្មានជំនឿ និងដាក់បណ្តាសារឱ្យគ្នាទៅវិញទៅមក។

• الهداية للحق الذي يختلف فيه الناس، ومعرفة وجه الصواب بيد الله، ويُطلب منه تعالى بالإيمان به والانقياد له.
• ការផ្តល់ការចង្អុលបង្ហាញទៅរកសេចក្តីពិតដែលមនុស្សកំពុងតែខ្វែងគំនិតគ្នានៅក្នុងវា ហើយនិងការដឹងអំពីការពិតនោះ គឺស្ថិតនៅក្នុងកណ្តាប់ដៃអល់ឡោះ។ ដូច្នេះ គេត្រូវសុំពីអល់ឡោះជាម្ចាស់ឲ្យរូបគេមានជំនឿ និងអនុវត្តតាមបទបញ្ជារបស់ទ្រង់។

• الابتلاء سُنَّة الله تعالى في أوليائه، فيبتليهم بقدر ما في قلوبهم من الإيمان به والتوكل عليه.
• ការសាកល្បង គឺជាច្បាប់របស់អល់ឡោះចំពោះខ្ញុំបម្រើរបស់ទ្រង់ដែលគោរពតាមទ្រង់ ហើយទ្រង់សាកល្បងពួកគេអាស្រ័យទៅតាមកម្រិតនៃជំនឿ និងការប្រគល់ការទុកចិត្តរបស់គេចំពោះទ្រង់។

• من أعظم ما يعين على الصبر عند نزول البلاء، الاقتداء بالصالحين وأخذ الأسوة منهم.
• ក្នុងចំណោមកត្តាចម្បងដែលអាចជួយឱ្យមានភាពអត់ធ្មត់នៅពេលដែលជួបប្រទះនូវការសាកល្បងនោះ គឺការយកតម្រាប់តាម និងយកគំរូតាមមនុស្សដែលល្អត្រឹមត្រូវ(អ្នកសាងកុសល)។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (211) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ