Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (59) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
فَبَدَّلَ ٱلَّذِينَ ظَلَمُواْ قَوۡلًا غَيۡرَ ٱلَّذِي قِيلَ لَهُمۡ فَأَنزَلۡنَا عَلَى ٱلَّذِينَ ظَلَمُواْ رِجۡزٗا مِّنَ ٱلسَّمَآءِ بِمَا كَانُواْ يَفۡسُقُونَ
តែសម្រាប់ពួកដែលបំពានក្នុងចំណោមពួកគេវិញ បែរជាផ្លាស់ប្តូរទង្វើ និងកែប្រែពាក្យសម្ដី(ដែលអល់ឡោះបានប្រើពួកគេ) ដោយពួកគេបានចូលដោយវារបែរខ្នង និងបានពោលនូវពាក្យសម្តីផ្សេងពីពាក្យដែលអល់ឡោះទ្រង់បានដាក់បទបញ្ជា(ឲ្យពួកគេពោល)ទៅវិញ។ ដូចនេះ ជាលទ្ធផល គឺអល់ឡោះបានបញ្ចុះទណ្ឌកម្មពីលើមេឃទៅលើពួកដែលបំពានក្នុងចំណោមពួកគេ ដោយសារតែពួកគេបានបំពានព្រំដែននៃច្បាប់ និងមិនគោរពតាមបទបញ្ជា(របស់អល់ឡោះ)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• كل من يتلاعب بنصوص الشرع ويحرّفها فيه شَبَهٌ من اليهود، وهو مُتوعَّد بعقوبة الله تعالى.
• ជនណាហើយដែលលេងសើចនឹងបទបញ្ញត្តិនៃច្បាប់ ហើយកែប្រែវាតាមចិត្តចង់នោះ គឺប្រៀបដូចជាពួកយូដាដែរ ពោលគឺត្រូវបានគេព្រមានថា នឹងត្រូវទទួលទណ្ឌកម្មពីអល់ឡោះ។

• عِظَمُ فضل الله تعالى على بني إسرائيل، وفي مقابل ذلك شدة جحودهم وعنادهم وإعراضهم عن الله وشرعه.
• ភាពធំធេងនៃការប្រោសប្រទានរបស់អល់ឡោះទៅចំពោះអម្បូរអ៊ីស្រាអែល តែផ្ទុយទៅវិញ ពួកគេបែរជារមិលគុណ រឹងរូស និងងាកចេញពីអល់ឡោះ និងច្បាប់បញ្ញត្តិរបស់ទ្រង់ទៅវិញ។

• أن من شؤم المعاصي وتجاوز حدود الله تعالى ما ينزل بالمرء من الذل والهوان، وتسلط الأعداء عليه.
• ក្នុងចំណោមលទ្ធផលដ៏អាក្រក់នៃអំពើបាបនិងការបំពានច្បាប់របស់អល់ឡោះនោះ គឺបុគ្គលនោះនឹងត្រូវទទួលរងនូវភាពអាប់ឱន ភាពអាម៉ាស់ និងត្រូវបានសត្រូវគ្រប់គ្រង់ទៅលើពួកគេ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (59) ជំពូក​: អាល់ហ្ពាក៏រ៉ោះ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ