Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (127) ជំពូក​: តហា
وَكَذَٰلِكَ نَجۡزِي مَنۡ أَسۡرَفَ وَلَمۡ يُؤۡمِنۢ بِـَٔايَٰتِ رَبِّهِۦۚ وَلَعَذَابُ ٱلۡأٓخِرَةِ أَشَدُّ وَأَبۡقَىٰٓ
ហើយដូចការតបស្នងនេះដែរ យើងក៏នឹងតបស្នងចំពោះជនណាដែលបានបណ្តោយខ្លួនគេឲ្យធ្លាក់ទៅក្នុងកិលេសតណ្ហាដែលគេបានហាមឃាត់ និងបានងាកចេញពីការមានជំនឿនឹងបណ្តាភស្តុតាងដ៏ច្បាស់លាស់ពីម្ចាស់របស់គេ។ ហើយទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោកនោះ គឺពិតជាគួរឲ្យខា្លច និងខ្លាំងក្លាជាងការរស់នៅដែលលំបាកវេទនានៅក្នុងលោកិយ និងនៅក្នុងផ្នូរនោះទៅទៀត ហើយវានៅតែបន្តជាប់ជានិច្ច(ជាអមតៈ)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• من الأسباب المعينة على تحمل إيذاء المعرضين استثمار الأوقات الفاضلة في التسبيح بحمد الله.
• ក្នុងចំណោមវិធីសាស្រ្តដែលអាចជួយដល់គេក្នុងការប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីសំណាក់ពួកដែលបំពាននោះ គឺការចំណាយពេលវេលាដ៏មានតម្លៃរបស់គេធ្វើការលើកតម្កើងដោយការកោតសរសើរចំពោះអល់ឡោះ។

• ينبغي على العبد إذا رأى من نفسه طموحًا إلى زينة الدنيا وإقبالًا عليها أن يوازن بين زينتها الزائلة ونعيم الآخرة الدائم.
• គប្បីលើខ្ញុំបម្រើអល់ឡោះ នៅពេលគេឃើញថាខ្លួនរបស់គេមានទំនោរទៅរកការលម្អនៃលោកិយនិងមានការចាប់អារម្មណ៍នឹងវានោះ គឺគេត្រូវធ្វើការថ្លឹងថ្លែងរវាងការលម្អរបស់វាដែលនឹងវិនាសអន្តរាយ ហើយនិងការសើយសុខជាអមតៈនៅថ្ងៃបរលោក។

• على العبد أن يقيم الصلاة حق الإقامة، وإذا حَزَبَهُ أمْر صلى وأَمَر أهله بالصلاة، وصبر عليهم تأسيًا بالرسول صلى الله عليه وسلم.
• ចាំបាច់លើខ្ញុំបម្រើរបស់អល់ឡោះ ត្រូវប្រតិបត្តិសឡាតឲ្យបានពេញលេញ ហើយនៅពេលគេជួបទុក្ខលំបាកណាមួយ គេត្រូវសឡាត និងត្រូវបង្គាប់ឲ្យក្រុមគ្រួសាររបស់គេប្រតិបត្តិសឡាតផងដែរ និងត្រូវមានភាពអត់ធ្មត់ចំពោះវា ដើម្បីជាការអនុវត្តតាមគំរូរបស់អ្នកនាំសារមូហាំម៉ាត់។

• العاقبة الجميلة المحمودة هي الجنة لأهل التقوى.
• លទ្ធផលចុងក្រោយដ៏ល្អប្រពៃ និងគួរឲ្យកោតសរសើរនោះ គឺឋានសួគ៌ ដែលវាសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (127) ជំពូក​: តហា
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ