ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (76) ជំពូក​: សូរ៉ោះតហា
جَنَّٰتُ عَدۡنٖ تَجۡرِي مِن تَحۡتِهَا ٱلۡأَنۡهَٰرُ خَٰلِدِينَ فِيهَاۚ وَذَٰلِكَ جَزَآءُ مَن تَزَكَّىٰ
ឋានៈទាំងនោះ គឺជាឋានសួគ៌អាត់និនដែលមានទន្លេជាច្រើនហូរពីក្រោមវិមានរបស់វា ដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ការតបស្នងដែលបានលើកឡើងនេះ គឺជាការតបស្នងចំពោះរាល់អ្នកដែលបានសម្អាតខ្លួនរបស់គេអំពីភាពគ្មានជំនឿ និងអំពើល្មើស។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• لا يفوز ولا ينجو الساحر حيث أتى من الأرض أو حيث احتال، ولا يحصل مقصوده بالسحر خيرًا كان أو شرًّا.
• គ្រូមន្តអាគមមិនអាចទទួលបានជោគជ័យ និងទទួលបានជ័យជម្នះឡើយទោះបីជាគេមកពីទីណា ឬខ្លាំងពូកែយ៉ាងណាក៏ដោយ ទោះបីជាការប្រើមន្តអាគមនោះក្នុងគោលបំណងល្អក្តី ឬអាក្រក់ក្តី។

• الإيمان يصنع المعجزات؛ فقد كان إيمان السحرة أرسخ من الجبال، فهان عليهم عذاب الدنيا، ولم يبالوا بتهديد فرعون.
• ការមានជំនឿ គឺបង្កើតនូវអច្ឆរិយភាពផ្សេងៗ។ ជាការពិតណាស់ ការមានជំនឿរបស់គ្រូមន្តអាគមទាំងនោះ គឺរឹងមាំជាងភ្នំទៅទៀត ទោះបីជាពួកគេទទួលរងនូវទារុណកម្មក្នុងលោកិយ(ពីសំណាក់ហ្វៀនអោន)ក៏ដោយ ក៏ពួកគេមិនខ្វល់ពីការគំរាមរបស់ហ្វៀរអោននោះដែរ។

• دأب الطغاة التهديد بالعذاب الشديد لأهل الحق والإمعان في ذلك للإذلال والإهانة.
• ជាទម្លាប់របស់ពួកបំពាន គឺពួកគេតែងតែគំរាមធ្វើទារុណកម្មយ៉ាងខ្លាំងក្លាចំពោះអ្នកដែលស្ថិតនៅលើភាពត្រឹមត្រូវ ហើយការធ្វើដូច្នោះ គឺដើម្បីឲ្យពួកគេទទួលរងនូវភាពអាម៉ាស និងភាពអាប់ឱន។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (76) ជំពូក​: សូរ៉ោះតហា
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ