ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (88) ជំពូក​: សូរ៉ោះតហា
فَأَخۡرَجَ لَهُمۡ عِجۡلٗا جَسَدٗا لَّهُۥ خُوَارٞ فَقَالُواْ هَٰذَآ إِلَٰهُكُمۡ وَإِلَٰهُ مُوسَىٰ فَنَسِيَ
បន្ទាប់មក សាមីរីក៏បានយកចេញពីគ្រឿងអលង្ការទាំងនោះនូវរូបសំណាក់កូនគោមួយក្បាលដែលគ្មានវិញ្ញាណនៅក្នុងវា តែវាមានសម្លេងដូចជាសម្រែករបស់សត្វគោមកឲ្យអម្បូរអ៊ីស្រាអែល។ ពេលនោះ បណ្ដាអ្នកដែលត្រូវបានគេសាកល្បងនៅក្នុងចំណោមពួកគេ(អម្បូរអ៊ីស្រាអែល)តាមរយៈទង្វើរបស់សាមីរីបាននិយាយថាៈ នេះហើយគឺជាម្ចាស់របស់ពួកអ្នក និងជាម្ចាស់របស់ព្យាការីមូសា តែគេបានភ្លេចវា ហើយបានទុកវាចោលនៅទីនេះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• خداع الناس بتزوير الحقائق مسلك أهل الضلال.
• ការបោកប្រាស់មនុស្សលោកដោយការក្លែងបន្លំការពិត គឺជាមាគ៌ារបស់ពួកដែលវង្វេង។

• الغضب المحمود هو الذي يكون عند انتهاكِ محارم الله.
ការខឹងសម្បាដែលគេកោតសរសើរនោះ គឺនៅពេលដែលគេបានបំពានបម្រាមដែលអល់ឡោះជាម្ចាស់បានហាមឃាត់។

• في الآيات أصل في نفي أهل البدع والمعاصي وهجرانهم، وألا يُخَالَطوا.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺជាមូលដ្ឋានគ្រឹះក្នុងការបដិសេធចំពោះពួកដែលបង្កើតថ្មីក្នុងសាសនា និងពួកដែលប្រព្រឹត្តល្មើស ព្រមទាំងត្រូវនិរទេសពួកគេចេញ ហើយមិនត្រូវរស់នៅជាមួយពួកគេឡើយ។

• في الآيات وجوب التفكر في معرفة الله تعالى من خلال مفعولاته في الكون.
• នៅក្នុងវាក្យខណ្ឌទាំងនេះ គឺចាំបាច់ត្រូវពិចារណាក្នុងការស្គាល់អល់ឡោះតាមរយៈម៉ាខ្លូករបស់ទ្រង់ដែលមានក្នុងចក្រវាឡ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (88) ជំពូក​: សូរ៉ោះតហា
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - الترجمة الخميرية للمختصر في تفسير القرآن الكريم - សន្ទស្សន៍នៃការបកប្រែ

الترجمة الخميرية للمختصر في تفسير القرآن الكريم، صادر عن مركز تفسير للدراسات القرآنية.

បិទ