Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់ហាជ្ជ   អាយ៉ាត់:

អាល់ហាជ្ជ

គោល​បំណងនៃជំពូក:
تعظيم الله سبحانه وتعالى وشعائره والتسليم لأمره.
លើកតម្កើងចំពោះអល់ឡោះ និងអត្តសញ្ញាណនានារបស់ទ្រង់ និងព្រមទទួលរាល់កិច្ចការទាំងឡាយដែលទ្រង់បង្គាប់ប្រើ។

يَٰٓأَيُّهَا ٱلنَّاسُ ٱتَّقُواْ رَبَّكُمۡۚ إِنَّ زَلۡزَلَةَ ٱلسَّاعَةِ شَيۡءٌ عَظِيمٞ
ឱមនុស្សលោកទាំងឡាយ! ចូរពួកអ្នកកោតខ្លាចម្ចាស់របស់ពួកអ្នកដោយអនុវត្តតាមបទបញ្ជាទាំងឡាយរបស់ទ្រង់ដែលទ្រង់ដាក់បទបញ្ជាដល់ពួកអ្នក និងចៀសវាងពីប្រការទាំងឡាយដែលទ្រង់បានហាមឃាត់ចំពោះពួកអ្នក។ ជាការពិតណាស់ អ្វីដែលបានកើតឡើងនាថ្ងៃបរលោក ដូចជាការញ័ររញ្ជួយផែនដីជាដើមនោះ គឺស្ថិតក្នុងចំណោមភាពរន្ធត់តក់ស្លុតដ៏ធំធេងដែលចាំបាច់ត្រូវត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះ ដោយការសាងនូវទង្វើទាំងឡាយណាដែលអល់ឡោះជាម្ចាស់ទ្រង់ពេញចិត្ត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
يَوۡمَ تَرَوۡنَهَا تَذۡهَلُ كُلُّ مُرۡضِعَةٍ عَمَّآ أَرۡضَعَتۡ وَتَضَعُ كُلُّ ذَاتِ حَمۡلٍ حَمۡلَهَا وَتَرَى ٱلنَّاسَ سُكَٰرَىٰ وَمَا هُم بِسُكَٰرَىٰ وَلَٰكِنَّ عَذَابَ ٱللَّهِ شَدِيدٞ
នៅថ្ងៃដែលពួកអ្នកនឹងបានឃើញថា រាល់ស្ត្រីដែលបំបៅកូនទាំងអស់ នឹងភ្លេចភ្លាំងស្មារតីពីកូនដែលគេនៅបំបៅ។ ចំណែកឯរាល់ស្ត្រីដែលមានផ្ទៃពោះវិញ កូនក្នុងផ្ទៃនឹងត្រូវរលូតដោយសារតែការភ័យខ្លាចដ៏ក្រៃលែង។ ហើយអ្នកនឹងឃើញមនុស្សលោកទាំងអស់បាត់បង់ស្មារតីរបស់ពួកគេប្រៀបបាននឹងមនុស្សស្រវឹង ដោយសារតែភាពរន្ធត់ញាប់ញ័រនាពេលនោះ។ តែពួកគេមិនមែនស្រវឹងដោយសារតែការផឹកគ្រឿងស្រវឹងនោះទេ ក៏ប៉ុន្តែទណ្ឌកម្មរបស់អល់ឡោះគឺខ្លាំងក្លាបំផុត ដែលជាហេតុធ្វើឲ្យពួកគេបាត់បង់នូវស្មារតីរបស់ពួកគេ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَمِنَ ٱلنَّاسِ مَن يُجَٰدِلُ فِي ٱللَّهِ بِغَيۡرِ عِلۡمٖ وَيَتَّبِعُ كُلَّ شَيۡطَٰنٖ مَّرِيدٖ
ហើយក្នុងចំណោមមនុស្សលោក មានអ្នកខ្លះដែលឈ្លោះប្រកែកគ្នាពីសមត្ថភាពរបស់អល់ឡោះក្នុងការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដោយគ្មានចំណេះដឹងជាសំអាងនោះឡើយ ហើយគេដើរតាមរាល់ពួកដែលរឹងរូស(ប្រឆាំង)នឹងម្ចាស់របស់គេ ដូចជាស្ហៃតន និងពួកមេដឹកនាំដែលវង្វង មិនថាចំពោះគោលជំនឿរបស់គេ និងពាក្យសម្តីរបស់គេនោះឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
كُتِبَ عَلَيۡهِ أَنَّهُۥ مَن تَوَلَّاهُ فَأَنَّهُۥ يُضِلُّهُۥ وَيَهۡدِيهِ إِلَىٰ عَذَابِ ٱلسَّعِيرِ
គេបានចារទៅលើពួកដែលរឹងរូស(ប្រឆាំងនឹងម្ចាស់របស់ពួកគេ)ក្នុងចំណោមពួកស្ហៃតនមនុស្ស និងពួកជិនថាៈ ជនណាហើយដែលដើរតាមវា និងជឿជាក់ចំពោះវានោះ ពិតប្រាកដណាស់ វានឹងធ្វើឲ្យរូបគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវ ហើយនាំរូបគេទៅរកទណ្ឌកម្មនៃភ្លើងនរកជាមិនខាន តាមរយៈការដឹកនាំរូបគេទៅរកការប្រឆាំង និងការប្រព្រឹត្តល្មើស(ចំពោះអល់ឡោះ)។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
يَٰٓأَيُّهَا ٱلنَّاسُ إِن كُنتُمۡ فِي رَيۡبٖ مِّنَ ٱلۡبَعۡثِ فَإِنَّا خَلَقۡنَٰكُم مِّن تُرَابٖ ثُمَّ مِن نُّطۡفَةٖ ثُمَّ مِنۡ عَلَقَةٖ ثُمَّ مِن مُّضۡغَةٖ مُّخَلَّقَةٖ وَغَيۡرِ مُخَلَّقَةٖ لِّنُبَيِّنَ لَكُمۡۚ وَنُقِرُّ فِي ٱلۡأَرۡحَامِ مَا نَشَآءُ إِلَىٰٓ أَجَلٖ مُّسَمّٗى ثُمَّ نُخۡرِجُكُمۡ طِفۡلٗا ثُمَّ لِتَبۡلُغُوٓاْ أَشُدَّكُمۡۖ وَمِنكُم مَّن يُتَوَفَّىٰ وَمِنكُم مَّن يُرَدُّ إِلَىٰٓ أَرۡذَلِ ٱلۡعُمُرِ لِكَيۡلَا يَعۡلَمَ مِنۢ بَعۡدِ عِلۡمٖ شَيۡـٔٗاۚ وَتَرَى ٱلۡأَرۡضَ هَامِدَةٗ فَإِذَآ أَنزَلۡنَا عَلَيۡهَا ٱلۡمَآءَ ٱهۡتَزَّتۡ وَرَبَتۡ وَأَنۢبَتَتۡ مِن كُلِّ زَوۡجِۭ بَهِيجٖ
ឱមនុស្សលោកទាំងឡាយ! ប្រសិនបើពួកអ្នកមានការមន្ទិលសង្ស័យចំពោះសមត្ថភាពរបស់យើង(អល់ឡោះ)ក្នុងការពង្រស់ពួកអ្នកឲ្យរស់ឡើងវិញបន្ទាប់ពីស្លាប់នោះ ចូរពួកអ្នកពិចារណាមើលនៅក្នុងការបង្កើតពួកអ្នក។ ពិតប្រាកដណាស់ យើងបានបង្កើតឪពុករបស់ពួកអ្នក គឺព្យាការីអាហ្ទាំ អំពីដី។ ក្រោយមក យើងបានបង្កើតកូនចៅរបស់គេពីទឹកកាមដែលបាញ់ចេញពី(ប្រដាប់ភេទ)បុរសចូលទៅក្នុងស្បូនស្ត្រី។ ក្រោយមកទៀត ទឹកកាមនោះបានក្លាយទៅជាដុំឈាមដែលមិនទាន់មានជីវិតនៅឡើយ។ ក្រោយមក ដុំឈាមដែលគ្មានជីវិតនោះ បានក្លាយទៅជាដុំសាច់ដែលមានលក្ខណៈស្រដៀងនឹងដុំសាច់ដែលគេទំពារ។ ក្រោយមកទៀត ដុំសាច់នោះ ក៏បានប្រែក្លាយទៅជាម៉ាខ្លូកមួយដែលមានលក្ខណៈពេញលេញដោយស្ថិតនៅក្នុងស្បួននោះរហូតដល់ពេលដែលត្រូវប្រសូតមក(ជាមនុស្ស)ដែលមានជីវិត ឬក៏(ដុំសាច់នោះនឹង)ក្លាយទៅជាម៉ាខ្លូកដែលមានលក្ខណៈមិនពេញលេញដោយវាត្រូវរលូតនៅក្នុងស្បូននោះ ដើម្បីយើងបញ្ជាក់ដល់ពួកអ្នកចំពោះសមត្ថភាពរបស់យើងតាមរយៈការបង្កើតពួកអ្នកជាដំណាក់កាលៗ។ ហើយយើងធ្វើឲ្យគភ៌នោះលូតលាស់នៅក្នុងស្បូនតាមអ្វីដែលយើងមានចេតនា រហូតដល់ពេលដែលត្រូវប្រសូតចេញមកនៅក្នុងពេលកំណត់មួយ ពោលគឺរយៈពេលប្រាំបួនខែ។ បន្ទាប់មក យើងបានបញ្ចេញពួកអ្នកពីផ្ទៃម្តាយរបស់ពួកអ្នកជាទារក។ ក្រោយមកទៀត ពួកអ្នកក៏បានធំពេញវ័យ មានកម្លាំងមាំមួន និងមានប្រាជ្ញាស្មារតីពេញលេញ។ ហើយក្នុងចំណោមពួកអ្នក មានអ្នកខ្លះបានស្លាប់ទៅវិញមុនពេលពេញវ័យ ហើយមានអ្នកខ្លះទៀត អាចរស់នៅរហូតដល់វ័យចាស់ជរា ខណៈដែលកម្លាំង និងប្រាជ្ញាស្មារតីរបស់គេចុះខ្សោយ រហូតដល់ស្ថានភាពមួយដែលអាក្រក់ជាងស្ថានភាពកូនក្មេងទៅទៀត ដោយគេមិនដឹងអ្វីសោះនូវអ្វីដែលគេធ្លាប់បានដឹងវាពីមុន(វង្វេងវង្វាន់)។ ហើយអ្នកបានឃើញដីដែលស្ងួតហួតហែង គ្មានរុក្ខជាតិសោះ តែនៅពេលដែលយើងបញ្ចុះទឹកភ្លៀងទៅលើវារួចមក វាក៏បានកម្រើក និងរីកឡើងវិញ ដោយសារតែមានរុក្ខជាតិដុះចេញមក ហើយវាបានបញ្ចេញនូវរាល់រុក្ខជាតិគ្រប់បែបយ៉ាងដ៏ស្រស់បំព្រង។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• وجوب الاستعداد ليوم القيامة بزاد التقوى.
• ចាំបាច់ត្រូវត្រៀមសម្រាប់ថ្ងៃបរលោកដោយស្បៀងនៃការកោតខ្លាច។

• شدة أهوال القيامة حيث تنسى المرضعة طفلها وتسقط الحامل حملها وتذهب عقول الناس.
• ភាពរន្ធត់យ៉ាងក្រៃលែងនៃថ្ងៃបរលោក ដោយស្ត្រីដែលបំបៅដោះកូនភ្លេចស្មារតីពីកូនដែលខ្លួនកំពុងតែបំបៅ ស្ត្រីដែលមានផ្ទៃពោះត្រូវរលូតកូនដែលនៅក្នុងផ្ទៃ ហើយស្មារតីរបស់មនុស្សត្រូវបាត់បង់។

• التدرج في الخلق سُنَّة إلهية.
• ការបង្កើតអ្វីមួយជាដំណាក់កាលៗ គឺជាមាគ៌ារបស់ព្រះជាម្ចាស់។

• دلالة الخلق الأول على إمكان البعث.
• ភស្តុតាងនៃការបង្កើតលើកដំបូងបង្ហាញពីការអាចពង្រស់ឲ្យរស់ឡើងវិញ(បន្ទាប់ពីស្លាប់)។

• ظاهرة المطر وما يتبعها من إنبات الأرض دليل ملموس على بعث الأموات.
• ភាពជាក់ស្តែងនៃទឹកភ្លៀង និងអ្វីដែលមានបន្ទាប់ពីវានៃការបណ្តុះរុក្ខជាតិឲ្យដុះចេញមកនៅលើដី គឺជាភស្តុតាងដ៏ច្បាស់លាស់បង្ហាញពីការពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់ហាជ្ជ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ