Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (23) ជំពូក​: អាន់នូរ
إِنَّ ٱلَّذِينَ يَرۡمُونَ ٱلۡمُحۡصَنَٰتِ ٱلۡغَٰفِلَٰتِ ٱلۡمُؤۡمِنَٰتِ لُعِنُواْ فِي ٱلدُّنۡيَا وَٱلۡأٓخِرَةِ وَلَهُمۡ عَذَابٌ عَظِيمٞ
ជាការពិតណាស់ ពួកដែលចោទប្រកាន់បណ្តាស្ត្រីដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផ្តេសផ្តាស(ពីអំពើហ្ស៊ីណា) ព្រមទាំងជាស្ត្រីដែលមានជំនឿទៀតនោះ ថា(ពួកនាង)បានប្រព្រឹត្តអសីលធម៌(ហ្ស៊ីណា) ពួកគេនឹងត្រូវគេបណ្តេញចេញពីក្តីមេត្តាករុណារបស់អល់ឡោះទាំងនៅក្នុងលោកិយ និងនៅថ្ងៃបរលោក ហើយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតនាថ្ងៃបរលោក។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• إغراءات الشيطان ووساوسه داعية إلى ارتكاب المعاصي، فليحذرها المؤمن.
• ការយាយី និងការញុះញង់របស់ស្ហៃតន គឺនាំទៅកាន់ការប្រព្រឹត្តអំពើបាបកម្មទាំងឡាយ។ ហេតុនេះ ចូរឲ្យអ្នកមានជំនឿប្រុងប្រយ័ត្នអំពីវា។

• التوفيق للتوبة والعمل الصالح من الله لا من العبد.
• ការប្រទាននូវការចង្អុលបង្ហាញឲ្យធ្វើការសារភាពកំហុស និងសាងនូវទង្វើកុសលនោះ គឺមកពីអល់ឡោះ ពុំមែនមកពីខ្ញុំបម្រើរបស់ទ្រង់នោះទេ។

• العفو والصفح عن المسيء سبب لغفران الذنوب.
• ការអភ័យទោស និងការចេះអធ្យាស្រ័យចំពោះអ្នកដែលប្រព្រឹត្តកំហុស គឺជាមូលហេតុមួយដែលនាំឲ្យអល់ឡោះអភ័យទោសនូវបាបកម្មទាំងឡាយ។

• قذف العفائف من كبائر الذنوب.
• ការចោទប្រកាន់អ្នកដែលល្អបរិសុទ្ធថាបានប្រព្រឹត្តអំពើហ្ស៊ីណា គឺស្ថិតក្នុងចំណោមបាបកម្មធំ។

• مشروعية الاستئذان لحماية النظر، والحفاظ على حرمة البيوت.
• ការបង្គាប់ប្រើឲ្យសុំការអនុញ្ញាត(មុនចូលផ្ទះអ្នកដទៃ) គឺដើម្បីការពារពីការមើល(របស់ដែលមិនសមគួរ) និងជាការថែរក្សាសេចក្តីថ្លៃថ្នូរបស់ម្ចាស់ផ្ទះ។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (23) ជំពូក​: អាន់នូរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ