Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ អាយ៉ាត់: (61) ជំពូក​: អាន់នូរ
لَّيۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجٞ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجٞ وَلَا عَلَى ٱلۡمَرِيضِ حَرَجٞ وَلَا عَلَىٰٓ أَنفُسِكُمۡ أَن تَأۡكُلُواْ مِنۢ بُيُوتِكُمۡ أَوۡ بُيُوتِ ءَابَآئِكُمۡ أَوۡ بُيُوتِ أُمَّهَٰتِكُمۡ أَوۡ بُيُوتِ إِخۡوَٰنِكُمۡ أَوۡ بُيُوتِ أَخَوَٰتِكُمۡ أَوۡ بُيُوتِ أَعۡمَٰمِكُمۡ أَوۡ بُيُوتِ عَمَّٰتِكُمۡ أَوۡ بُيُوتِ أَخۡوَٰلِكُمۡ أَوۡ بُيُوتِ خَٰلَٰتِكُمۡ أَوۡ مَا مَلَكۡتُم مَّفَاتِحَهُۥٓ أَوۡ صَدِيقِكُمۡۚ لَيۡسَ عَلَيۡكُمۡ جُنَاحٌ أَن تَأۡكُلُواْ جَمِيعًا أَوۡ أَشۡتَاتٗاۚ فَإِذَا دَخَلۡتُم بُيُوتٗا فَسَلِّمُواْ عَلَىٰٓ أَنفُسِكُمۡ تَحِيَّةٗ مِّنۡ عِندِ ٱللَّهِ مُبَٰرَكَةٗ طَيِّبَةٗۚ كَذَٰلِكَ يُبَيِّنُ ٱللَّهُ لَكُمُ ٱلۡأٓيَٰتِ لَعَلَّكُمۡ تَعۡقِلُونَ
ចំពោះអ្នកពិការភ្នែកដែលមិនអាចមើលឃើញ និងអ្នកដែលពិការជើង ហើយនិងអ្នកជំងឺនោះ គឺគ្មានទោសពៃរ៍អ្វីឡើយចំពោះពួកគេចំពោះការបោះបង់នូវអ្វីដែលពួកគេគ្មានលទ្ធភាពនឹងធ្វើវាក្នុងចំណោមកាតព្វកិច្ចទាំងឡាយ ដូចជាការចេញប្រយុទ្ធក្នុងមាគ៌ាអល់ឡោះជាដើមនោះ។ ហើយចំពោះពួកអ្នក(ឱបណ្តាអ្នកដែលមានជំនឿ) គឺគ្មានទោសពៃរ៍អ្វីឡើយក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះរបស់ពួកអ្នកផ្ទាល់ ហើយក្នុងនោះផងដែរ គឺផ្ទះកូនប្រុសរបស់ពួកអ្នក។ ហើយក៏គ្មានទោសពៃរ៍អ្វីឡើយ(ចំពោះពួកអ្នក)ក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះឪពុករបស់ពួកអ្នក ឬផ្ទះម្ដាយរបស់ពួកអ្នក ឬផ្ទះបងប្អូនប្រុសស្រីរបស់ពួកអ្នក ឬផ្ទះអ៊ំពូមីងមារបស់ពួកអ្នក ទាំងខាងម្ដាយនិងខាងឪពុករបស់ពួកអ្នក ឬផ្ទះទាំងឡាយណាដែលពួកអ្នកមានតួនាទីក្នុងការថែរក្សាវា ដូចជាអ្នកយាមចម្ការជាដើម។ ហើយក៏គ្មានទោសពៃរ៍អ្វីដែរក្នុងការទទួលទានចំណីអាហារពីក្នុងផ្ទះមិត្តភក្តិ(ជិតស្និទ្ធ)របស់ពួកអ្នក ដោយសារនោះគឺជាទម្លាប់ធម្មតារបស់ពួកអ្នក ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះពួកអ្នកក្នុងការទទួលទានចំណីអាហារ(ពីក្នុងផ្ទះទាំងនោះ)ជាលក្ខណៈជួបជុំគ្នា ឬជាលក្ខណៈឯកជននោះ។ ហើយនៅពេលដែលពួកអ្នកបានចូលក្នុងផ្ទះណាមួយដូចដែលបានលើកឡើងខាងលើ ឬផ្ទះទាំងឡាយក្រៅពីនេះទៀតនោះ ចូរពួកអ្នកឲ្យសាឡាម(គារវកិច្ច)ដល់អ្នកដែលនៅខាងក្នុង(ផ្ទះនោះ)មុននឹងពួកអ្នកចូល ដោយពោលថា السلام عليكم (សូមសន្តិភាពកើតមានចំពោះពួកអ្នក)។ តែប្រសិនបើក្នុង(ផ្ទះ)នោះ គ្មាននរណាម្នាក់នៅទេនោះ ចូរពួកអ្នកឲ្យសាឡាមចំពោះខ្លួនឯងដោយពោលថាالسلام علينا وعلى عباد الله الصالحين (សូមសន្តិភាពកើតមានចំពោះពួកយើង និងបណ្តាអ្នកដែលមានជំនឿដ៏ពិតប្រាកដក្នុងចំណោមខ្ញុំបម្រើទាំងឡាយរបស់អល់ឡោះ)។ វាគឺជាការស្វាគមន៍(គោរពជូនពរ)ដែលមានពរជ័យដ៏ប្រសើរពីអល់ឡោះជាម្ចាស់ដែលទ្រង់បង្គាប់ប្រើចំពោះពួកអ្នក ដោយសារតែវាបានបង្ហាញនូវការចែករំលែកក្តីស្រឡាញ់ និងភាពស្និទ្ធស្នាលគ្នារវាងពួកអ្នក និងជាប្រការល្អដែលធ្វើឲ្យអ្នកដែលបានស្តាប់ឮវា(ការឲ្យសាឡាម)នោះមានភាពរីករាយ។ ដូចដែលបានបញ្ជាក់ពីខាងដើមជំពូកនេះដែរ អល់ឡោះបានបញ្ជាក់នូវបណ្តាវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ សង្ឃឹមថាពួកអ្នកនឹងយល់ ហើយនិងអនុវត្តនូវអ្វីដែលមាននៅក្នុងវា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• جواز وضع العجائز بعض ثيابهنّ لانتفاء الريبة من ذلك.
• ការដោះអាវក្រៅរបស់ស្ត្រីដែលមានវ័យចំណាស់ គឺត្រូវបានអនុញ្ញាតដោយគ្មានការសង្ស័យចំពោះរឿងនេះឡើយ។

• الاحتياط في الدين شأن المتقين.
• ការយកចិត្តទុកដាក់នឹងសាសនា គឺជាកិច្ចការរបស់បណ្តាអ្នកដែលកោតខ្លាច។

• الأعذار سبب في تخفيف التكليف.
• ឧបសគ្គទាំងឡាយ គឺជាមូលហេតុក្នុងការបន្ធូរបន្ថយ ឬសម្រាលបន្ទុក(កាតព្វកិច្ច)។

• المجتمع المسلم مجتمع التكافل والتآزر والتآخي.
• សង្គមឥស្លាម គឺជាសង្គមដែលមានសាមគ្គីភាព រួបរួមគ្នា និងមានភាតរភាពចំពោះគ្នា។

 
ការបកប្រែអត្ថន័យ អាយ៉ាត់: (61) ជំពូក​: អាន់នូរ
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ