Check out the new design

ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ * - សន្ទស្សន៍នៃការបកប្រែ


ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្វូរកន   អាយ៉ាត់:
وَمَآ أَرۡسَلۡنَٰكَ إِلَّا مُبَشِّرٗا وَنَذِيرٗا
ហើយយើងមិនបានបញ្ជូនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មកឡើយ លើកលែងតែដើម្បីធ្វើជាអ្នកផ្តល់ដំណឹងរីករាយចំពោះជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះដោយការមានជំនឿ និងសាងនូវទង្វើកុសល ហើយនិងធ្វើជាអ្នកដាស់តឿនព្រមានចំពោះជនណាដែលប្រឆាំងនឹងទ្រង់ដោយការគ្មានជំនឿ និងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
قُلۡ مَآ أَسۡـَٔلُكُمۡ عَلَيۡهِ مِنۡ أَجۡرٍ إِلَّا مَن شَآءَ أَن يَتَّخِذَ إِلَىٰ رَبِّهِۦ سَبِيلٗا
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ខ្ញុំមិនសុំពីពួកអ្នកនូវការតបស្នង(កម្រៃ)ណាមួយចំពោះការផ្សព្វផ្សាយសារនោះឡើយ លើកលែងតែជនណាក្នុងចំណោមពួកអ្នកដែលចង់ប្រកាន់យកនូវមាគ៌ាឆ្ពោះទៅកាន់ការពេញចិត្តពីអល់ឡោះតាមរយៈការបរិច្ចាគនោះ ចូរឲ្យគេធ្វើចុះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَتَوَكَّلۡ عَلَى ٱلۡحَيِّ ٱلَّذِي لَا يَمُوتُ وَسَبِّحۡ بِحَمۡدِهِۦۚ وَكَفَىٰ بِهِۦ بِذُنُوبِ عِبَادِهِۦ خَبِيرًا
ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ប្រគល់ការទុកចិត្តនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចំពោះអល់ឡោះជាម្ចាស់ដែលជាអ្នកមានជីវិតជាអមតៈគ្មានថ្ងៃស្លាប់ចុះ ហើយអ្នកត្រូវលើកតម្កើងដោយការសរសើរចំពោះទ្រង់។ គ្រប់គ្រាន់ហើយដែលទ្រង់ជាអ្នកដឹងបំផុតចំពោះបាបកម្មទាំងឡាយនៃខ្ញុំបម្រើរបស់ទ្រង់ ដែលគ្មានបាបកម្មណាមួយអាចលាក់បាំងពីទ្រង់បានឡើយ ហើយទ្រង់នឹងតបស្នងដល់ពួកគេចំពោះវា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ٱلَّذِي خَلَقَ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضَ وَمَا بَيۡنَهُمَا فِي سِتَّةِ أَيَّامٖ ثُمَّ ٱسۡتَوَىٰ عَلَى ٱلۡعَرۡشِۖ ٱلرَّحۡمَٰنُ فَسۡـَٔلۡ بِهِۦ خَبِيرٗا
(ទ្រង់)គឺជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងបានបង្កើតផែនដី ព្រមទាំងអ្វីៗដែលនៅចន្លោះវាទាំងពីរក្នុងរយៈពេលប្រាំមួយថ្ងៃ។ បន្ទាប់មក ទ្រង់គង់នៅលើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់ ហើយទ្រង់គឺជាម្ចាស់ដ៏មហាសប្បុរស។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បួងសួងសុំពីទ្រង់ដែលជាម្ចាស់មហាដឹងជ្រួតជ្រាបចុះ។ ហើយអល់ឡោះជាម្ចាស់ទ្រង់ជាអ្នកដែលដឹងបំផុតនូវអ្វីៗទាំងអស់ ដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَإِذَا قِيلَ لَهُمُ ٱسۡجُدُواْۤ لِلرَّحۡمَٰنِ قَالُواْ وَمَا ٱلرَّحۡمَٰنُ أَنَسۡجُدُ لِمَا تَأۡمُرُنَا وَزَادَهُمۡ نُفُورٗا۩
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគ្មានជំនឿថាៈ ចូរពួកអ្នកឱនស៊ូជោតចំពោះម្ចាស់ដ៏មហាសប្បុរស។ ពួកគេបានតបវិញថាៈ ពួកយើងមិនឱនស៊ូជោតចំពោះម្ចាស់មហាសប្បុរសឡើយ។ តើម្ចាស់ដ៏មហាសប្បុរសជាអ្វី? ពួកយើងមិនស្គាល់ទ្រង់នោះទេ ហើយក៏មិនទទួលស្គាល់ទ្រង់នោះដែរ។ តើពួកយើងឱនស៊ូជោតទៅចំពោះអ្វីដែលអ្នកបានប្រើពួកយើងឲ្យស៊ូជោតទៅកាន់ ខណៈដែលពួកយើងមិនស្គាល់ទ្រង់ផងនោះឬ? ផ្ទុយទៅវិញ ការប្រើឲ្យពួកគេឱនស៊ូជោតនោះ គឺធ្វើឲ្យពួកគេឃ្លាតកាន់តែឆ្ងាយពីការមានជំនឿចំពោះអល់ឡោះថែមទៀត។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
تَبَارَكَ ٱلَّذِي جَعَلَ فِي ٱلسَّمَآءِ بُرُوجٗا وَجَعَلَ فِيهَا سِرَٰجٗا وَقَمَرٗا مُّنِيرٗا
ទ្រង់មហាមានពរជ័យដែលបានបង្កើតនូវទីតាំងជាច្រើននៅលើមេឃសម្រាប់ភព និងហ្វូងតារាទាំងឡាយ។ ហើយទ្រង់បានបង្កើតនៅលើមេឃនោះផងដែរនូវព្រះអាទិត្យដែលបញ្ចេញរស្មី និងបានបង្កើតព្រះចន្ទដែលបំភ្លឺដល់ភពផែនដី ដែលខុសពីរស្មីរបស់ព្រះអាទិត្យ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَهُوَ ٱلَّذِي جَعَلَ ٱلَّيۡلَ وَٱلنَّهَارَ خِلۡفَةٗ لِّمَنۡ أَرَادَ أَن يَذَّكَّرَ أَوۡ أَرَادَ شُكُورٗا
ហើយអល់ឡោះទ្រង់ជាអ្នកដែលបានបង្កើតឲ្យមានពេលយប់និងពេលថ្ងៃដែលនៅប្រដេញគ្នា ដោយនៅពេលដែលពេលមួយបានដល់ ពេលមួយទៀតក៏បានបាំងបិទ សម្រាប់ជនណាដែលចង់យកសញ្ញាភស្តុតាងរបស់អល់ឡោះធ្វើជាមេរៀន ដែលនាំឲ្យគេទទួលបាននូវការចង្អុលបង្ហាញ ឬក៏ចង់ថ្លែងនូវអំណរគុណអល់ឡោះចំពោះឧបការគុណរបស់ទ្រង់នោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَعِبَادُ ٱلرَّحۡمَٰنِ ٱلَّذِينَ يَمۡشُونَ عَلَى ٱلۡأَرۡضِ هَوۡنٗا وَإِذَا خَاطَبَهُمُ ٱلۡجَٰهِلُونَ قَالُواْ سَلَٰمٗا
ហើយបណ្តាខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសដែលជាអ្នកមានជំនឿនោះ គឺជាអ្នកដែលធ្វើដំណើរនៅលើផែនដីដោយសុភាពរាបសា និងឱនលំទោន។ ហើយនៅពេលដែលពួកល្ងង់ខ្លៅនិយាយ(ពាក្យអសុរស)ទៅកាន់ពួកគេ ពួកគេមិនតបត(ពាក្យអសុរស)ដូចគ្នាវិញនោះទេ។ ផ្ទុយទៅវិញ ពួកគេនិយាយតបទៅកាន់ពួកគេ(ពួកល្ងង់ខ្លៅ)វិញដោយពាក្យសម្តីល្អៗ មិនប្រព្រឹត្តអវិជា្ជទៅលើពួកគេវិញឡើយ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ يَبِيتُونَ لِرَبِّهِمۡ سُجَّدٗا وَقِيَٰمٗا
និងបណ្តាអ្នកដែលចំណាយពេលវេលានៅពេលយប់ដើម្បីស៊ូជោតចំពោះម្ចាស់របស់ពួកគេដោយថ្ងាស់របស់ពួកគេ និងឈរគោរពសក្ការៈចំពោះម្ចាស់របស់ពួកគេនឹងជើងរបស់ពួកគេដោយពួកគេធ្វើការប្រតិបត្តិសឡាតចំពោះអល់ឡោះ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ يَقُولُونَ رَبَّنَا ٱصۡرِفۡ عَنَّا عَذَابَ جَهَنَّمَۖ إِنَّ عَذَابَهَا كَانَ غَرَامًا
និងបណ្តាអ្នកដែលបួងសួងសុំពីម្ចាស់របស់ពួកគេថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចៀសពួកយើងឲ្យឆ្ងាយពីទណ្ឌកម្មនៃភ្លើងនរកជើហាន់ណាំផងចុះ។ ពិតប្រាកដណាស់ ទណ្ឌកម្មនៃភ្លើងនរកជើហាន់ណាំ គឺជាទណ្ឌកម្មដែលអមតៈជាប់ជានិច្ចសម្រាប់ពួកដែលស្លាប់ក្នុងនាមជាអ្នកដែលគ្មានជំនឿ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
إِنَّهَا سَآءَتۡ مُسۡتَقَرّٗا وَمُقَامٗا
ពិតប្រាកដណាស់ វា(នរកជើហាន់ណាំ)ជាទីលំនៅដ៏អាក្រក់បំផុតសម្រាប់អ្នកដែលរស់នៅក្នុងវា និងជាកន្លែងស្នាក់អាស្រ័យដ៏អាក្រក់បំផុតសម្រាប់អ្នកដែលស្នាក់អាស្រ័យក្នុងវា។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
وَٱلَّذِينَ إِذَآ أَنفَقُواْ لَمۡ يُسۡرِفُواْ وَلَمۡ يَقۡتُرُواْ وَكَانَ بَيۡنَ ذَٰلِكَ قَوَامٗا
និងបណ្តាអ្នកដែលនៅពេលណាដែលពួកគេចំណាយទ្រព្យសម្បត្តិរបស់ពួកគេ គឺពួកគេមិនចំណាយវាដោយភាពខ្ជះខ្ជាយនោះទេ ហើយពួកគេក៏មិននចង្អៀតចង្អល់(គំរិះ)ក្នុងការចំណាយវាទៅលើអ្នកដែលចាំបាច់លើគេត្រូវចំណាយផ្គត់ផ្គង់ខ ដូចជាខ្លួនរបស់គេផ្ទាល់ ឬអ្នកដទៃនូវគ្រប់កិច្ចការទាំងឡាយរបស់អ្នកចុះ។ តែពួកគេចំណាយធុនកណ្តាលរវាងវាទាំងពីរ ពោលគឺមិនខ្ជះខ្ជាយពេក ហើយក៏មិនត្បិតត្បៀត(គំរិះ)ពេកដែរ។
តាហ្វសៀរជាភាសា​អារ៉ាប់ជាច្រេីន:
ក្នុង​ចំណោម​អត្ថប្រយោជន៍​នៃអាយ៉ាត់ទាំងនេះក្នុងទំព័រនេះ:
• الداعي إلى الله لا يطلب الجزاء من الناس.
• អ្នកដែលអំពាវនាវទៅកាន់អល់ឡោះ គឺមិនទាមទារការតបស្នងពីមនុស្សលោកឡើយ។

• ثبوت صفة الاستواء لله بما يليق به سبحانه وتعالى.
• ទទួលស្គាល់ថា អល់ឡោះជាម្ចាស់គង់លើអារ៉ស្ហក្នុងលក្ខណៈដែលសាកសមនឹងភាពខ្ពង់ខ្ពស់របស់ទ្រង់។

• أن الرحمن اسم من أسماء الله لا يشاركه فيه أحد قط، دال على صفة من صفاته وهي الرحمة.
• ពិតប្រាកដណាស់الرحمن (ម្ចាស់ដ៏មហាសប្បុរស) គឺជាព្រះនាមមួយក្នុងចំណោមព្រះនាមទាំងឡាយរបស់អល់ឡោះ ដែលគ្មាននរណាម្នាក់ចូលរួមជាមួយទ្រង់ចំពោះលក្ខណៈនេះនោះឡើយ។ វាក៏បង្ហាញអំពីលក្ខណៈមួយក្នុងចំណោមលក្ខណៈទាំងឡាយរបស់ទ្រង់ផងដែរ គឺទ្រង់មហាមេត្តាករុណា។

• إعانة العبد بتعاقب الليل والنهار على تدارُكِ ما فاتَهُ من الطاعة في أحدهما.
• ការជួយដល់ខ្ញុំបម្រើរបស់ទ្រង់តាមរយៈការផ្លាស់ប្តូររវាងពេលយប់និងពេលថ្ងៃដើម្បីឲ្យពួកគេបំពេញនូវអ្វីដែលពួកគេបានខកខានអំពីការគោរពប្រតិបត្តិនៅក្នុងពេលណាមួយក្នុងចំណោមពេលទាំងពីរ(ពេលយប់ឬពេលថ្ងៃ)។

• من صفات عباد الرحمن التواضع والحلم، وطاعة الله عند غفلة الناس، والخوف من الله، والتزام التوسط في الإنفاق وفي غيره من الأمور.
• ក្នុងចំណោមលក្ខណៈសម្បត្តិរបស់ខ្ញុំបម្រើនៃម្ចាស់ដ៏មហាសប្បុរសនោះ គឺការឱនលំទោន ទន់ភ្លន់ គោរពប្រតិបត្តិចំពោះអល់ឡោះនៅពេលដែលមនុស្សម្នានាំគ្នាព្រងើយកន្តើយ កោតខ្លាចចំពោះអល់ឡោះ ប្រកាន់ខ្ជាប់នូវភាពកណ្តាលនៅក្នុងការចំណាយ និងចំពោះកិច្ចការផ្សេងៗទៀតទាំងឡាយ។

 
ការបកប្រែអត្ថន័យ ជំពូក​: អាល់ហ្វូរកន
សន្ទស្សន៍នៃជំពូក លេខ​ទំព័រ
 
ការបកប្រែអត្ថន័យគួរអាន - ការអធិប្បាយសង្ខេបអំពីគម្ពីគួរអានជាភាសាខ្មែរ - សន្ទស្សន៍នៃការបកប្រែ

ត្រូវបានចេញដោយមជ្ឈមណ្ឌល តាហ្វសៀរនៃការសិក្សាគម្ពីគួរអាន

បិទ